រយៈពេលកន្លង មន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តបាកលីវ បានអនុវត្តល្អការឃោសនា ចលនាពុទ្ធបរិស័ទ និងប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។
កម្លាំងនគរបាល តែងកសាងទម្រង់ស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងវង្សត្រកូលខ្មែរ រួមចំណែករក្សាលំនឹងភាពសុខសាន្តជូនភូមិស្រុក។ (រូបថតមុនថ្ងៃ៣០/ខែមេសា)
ព្រះតេជព្រះគុណតាំងសាវង្ស អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ មានថេរដីកា៖ “ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងសហការជាមួយនឹងកងកម្លាំងនគរបាលឃោសនា ចលនាមន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរគោរពម៉ឺងម៉ាត់នូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងគិតគូរពីជីវភាពសម្ភារៈ ស្មារតីដល់ជនរួមជាតិ ដូនជី ពុទ្ធបរិស័ទ និងប្រជាជនរួមចំណែករក្សាលំនឹងសន្តិសុខសណ្តាប់នៅភូមិភាគ”។
និយាយអំពីតួនាទីរបស់មន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិខ្មែរ វរសេនីយ៍ទោ យ័ញក្វីញើង អនុប្រធាននគរបាលឃុំហឹងហោយ (ស្រុកវិញឡើយ) វាយតម្លៃ៖ “ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តឃុំ ហឹងហោយរយៈពេលកន្លង ត្រូវបានរក្សាលំនឹង។ ដើម្បីសម្រេចបានលទ្ធផលនោះ តួនាទីរបស់មន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយគឺសំខាន់ណាស់ នេះគឺជាកម្លាំងជំនួយការរួមជាមួយនឹងកងកម្លាំងនគរបាលពង្រីកនូវប្រសិទ្ធភាពក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅតំបន់ជនរួមជាតិ រួមចំណែករក្សាសណ្ដាប់ធ្លាប់សុវត្ថិភាពសង្គមនៅភូមិភាគ។ ពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ រយៈពេលកន្លង មន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយមានតួនាទីសំខាន់ណាស់ក្នុងការពន្យល់ វែកញែកជូនជនរួមជាតិ ពុទ្ធបរិស័ទខ្មែរឱ្យយល់ច្បាស់ពីស្ថានភាពជំងឺរាតត្បាត ផ្តើមពីនោះ ព្រួតដៃរួមជាមួយទូទាំងប្រព័ន្ធនយោបាយទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាធានាសន្តិសុខសណ្តាប់ធ្នាប់នៅតាមភូមិស្រុក បំផុតគឺនៅក្នុងឱកាសបុណ្យទាន”។
បច្ចុប្បន្ន ទូទាំងខេត្តបាកលីវ មានមន្ត្រីសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែររាប់រយអង្គនិងរូប បាននិងកំពុងអនុវត្តល្អនូវការឃោសនា ចលនាពុទ្ធបរិស័ទ ប្រជាជនសកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ កសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ និងផ្តោតការយកចិត្តទុកដាក់គិតគូរដល់ជីវភាពមាមីងជនរួមជាតិ សាមគ្គីជួយគ្នាទៅវិញទៅមកក្នុងការបំបាត់ភាពអត់ឃ្លានកាត់ បន្ថយភាពក្រីក្រ រួមចំណែកបម្រើបុព្វហេតុ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ៕
យោង៖ baophapluat.vn-វិមាន