មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/09/2021 - 09:09

សហករណ៍​ទម្រង់​ថ្មី​អភិ​វឌ្ឍ​តាម​ទិស​ដៅ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​

ខេត្ត​ត្រា​វិញ​ មាន​សហករណ៍​កសិកម្ម​ ១៣/១២៥ បាន​ជម្រើស​ចូល​រួម​ពិសោធន៍​កសាង​ទម្រង់​ថ្មី​ ចាប់​ពីឆ្នាំ​ ២០១៦ មក​ទល់​សព្វ​ថ្ងៃ​។​ សហករណ៍​ទាំង​នេះ​ មាន​តួនាទី​ប្រ​មូល​ផ្ដុំ​សមាជិក​ដែល​មាន​ចំ​ណង់ចំ​ណូល​ចិត្ដ​ដូច​គ្នា​ ធ្វើ​សកម្ម​ភាព​តាម​លក្ខឋាន​នានា​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​។​

ប្រ​ព័ន្ធ​សម្អាត​ស្រូវ​ពូជ​ក្រោយ​ពីប្រ​មូល​ផលរបស់​សហករណ៍​កសិកម្ម​ហ្វៀង​ហោយ​។​

សហករណ៍​កសិកម្ម​ភូមីចូវ​ នៅ​ភូមិ​ចុង​ក្រោម​ ឃុំ​មីចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ជំនាញ​ផលិត​និង​អា​ជីវ​កម្ម​ស្រូវ​ពូជ​ ស្រូវ​សម្រាប់​លក់​ អនុវត្ត​សេវា​ផ្គត់​ផ្គង់​ សម្ភារៈ​កសិកម្ម​។​ សហករណ៍​មាន​សមាជិក​ ១២០ នាក់​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​ស្រូប​ ៦០% សរុប​ផ្ទៃ​ដី​ផលិត​កម្ម​គឺ​ ៣០០ ហិកតា​ ប្រាក់​ចំ​ណូល​ ឆ្នាំ​ ២០២០ គឺ​ ៩,៥ ពាន់​លាន​ដុង​។​ សហ​ករណ៍​បាន​មន្ទីរ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ខេត្ត​ ជំនួយ​ថវិកា​និង​ណែនាំ​ចុះ​ឈ្មោះ​ពាណិជ្ជ​សញ្ញា​ "ភូមី​ចូវ​" ។​ ផ្ដើម​ពីនោះ​ សហករណ៍​ផ្សព្វ​ផ្សាយ​ស្លាក​យីហោ​ដោយ​រូប​ភាព​ជា​ច្រើន​ មាន​ដូច​៖ ចុះ​ផ្សាយ​លើ​ទំ​ព័រ​ website ចូល​រួម​ដំណើរ​ការ​តភ្ជាប់​ទីផ្សារ​និង​បាន​ចុះ​កិច្ច​សន្យា​ក្នុង​និង​ក្រៅ​ខេត្ត​។​ លោក​ថាច់​សាង​ សមាជិក​នៃ​សហករណ៍​ ឱ្យ​ដឹង​៖ "ខ្ញុំ​ផលិត​ស្រូវ​ ១០ កុង​ បាន​ចូល​រួម​ក្នុង​សហករណ៍​មាន​សិទ្ធិ​និង​ផលប្រ​យោជន៍​ច្រើន​ណាស់​ ដូច​ជា​៖ បាន​ហ្វឹក​ហាត់​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បាន​ធានា​ទិញ​ផលិត​ផល បាន​ទិញ​ស្រូវ​ពូជ​តម្លៃ​ថោក​ជាង​ ២៥% បើ​ប្រៀប​ផ្ទឹម​នឹង​ទីផ្សារ ចំ​ណែក​ជី ថ្នាំ​ត្រូវ​បាន​សហករណ៍​លក់​ជឿ​រហូត​ដល់​ប្រ​មូល​ផលទើប​សង​វិញ​។​ ចូល​រួម​សហករណ៍​ មាន​អ្នក​គិត​គូរ​រក​ច្រក​ចេញ​ ការ​ផលិត​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទំ​នើប​ៗ​ មិន​សូវ​ចំ​ណាយ​កម្លាំង​ សម្រេច​ទិន្ន​ផលខ្ពស់​។​ ឆ្នាំ​ទៅ​មិញ​ សម្រេច​បាន​ទាំង​បរិមាណ​ទាំង​តម្លៃ​ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​”។​

សហករណ៍​ផ្គត់​ផ្គង់​សេវា​កសិកម្ម​ហ្វៀង​ហោយ​ ជំនាញ​អា​ជីវ​កម្ម​ ផលិត​ស្រូវ​ពូជ​ ស្រូវ​សម្រាប់​លក់​ អង្ករ​ស្អាត​គ្រប់​ប្រ​ភេទ​។​ ជា​ពិសេស​ អង្ករ​សំ​រូប​ពណ៌​ស្វាយ​ បាយ​ទន់ ក្រអូប​ សម្បូរ​សារ​ធាតុ​បំ​ប៉ន​។​ លោក​ង្វៀង​ថាញ​ហ៊ុង ប្រ​ធាន​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​សហករណ៍​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​តែង​ដាក់​គុណ​ភាព​    និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ជាត្រី​មុខ​ កែលម្អ​ ទិន្ន​ផល​តាម​កម្ម​វិធី​ ៥S និង​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO ២២.០០០។​ សមាជិក​ ៥៦ នាក់​ ក្នុង​សហករណ៍​ ប្ដេជ្ញា​ចិត្ត​កសាង​ស្លាក​យីហោ​ជា​ទីទុក​ចិត្ត​ សម្រេច​បទ​ដ្ឋាន​ VietGap ។​ ចុះ​កិច្ច​សន្យា​ធានា​ទិញ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ ស្រូវ​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​ក្រុម​ហ៊ុន​នៅ​កឹង​ធើ   ដើម្បី​ផលិត​កម្ម​   និង​ប្រ​មូល​ទិញ​ផលិត​ផល​ដោយ​ធានា​ឱ្យ​មាន​ភាព​លំ​នឹង​យូរ​ អង្វែង​" ៕​

                         សឺន​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ