អាស្រ័យផ្នែកសមត្ថកិច្ចពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ ចលនា ផ្សព្វផ្សាយជាប្រចាំ ម្ល៉ោះហើយស្មារតីគោរពច្បាប់និយាយរួម និងសេចក្តីកំណត់អំពីការបង្ការ ប្រឆាំងជំងឺ COVID -១៩ និយាយដោយឡែករបស់ជនរួមជាតិខ្មែរនៅក្រុងកឹងធើ ត្រូវបានកើនឡើងដោយឥតឈប់ឈរ។
ជនរួមជាតិខ្មែរនៅទីប្រជុំជនកើ-ដ ចូលរួមធ្វើតេស្តក្នុងសហគមន៍។
ក្នុងប៉ុន្មានថ្ងៃអនុវត្តសេចក្ដីកំណត់អំពីគម្លាតសង្គម ឃើញថាប្រជាជននៅភូមិធើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ អនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្ដីកំណត់នៃបទបញ្ជា លេខ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ពូយ័ញថាញ់ ប្រជាជនរស់នៅភូមិភាគ ឱ្យដឹង៖ “រដ្ឋអំណាច គណៈ ផ្នែក និងអង្គការមហាជន បានបង្កើនការផ្សព្វផ្សាយច្បាប់ ពិសេសគឺសេចក្ដីកំណត់ស្តីពីគម្លាតសង្គម ដើម្បីបង្ការប្រឆាំងជំងឺ COVID-១៩។ អាស្រ័យហេតុនោះ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាគ្រួសារប្រជាជនឯទៀត មានស្មារតីភ្ញាក់រលឹកខ្ពស់ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមការកំណត់។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានភូមិភាគគិតគូរពីគោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយការលំបាកក្នុងជីវភាព”។
ទន្ទឹមនឹងការជំរុញការផ្សព្វផ្សាយ កងកម្លាំងនគរបាល យោធា និងក្រុមការងារ COVID សហគមន៍។ល។ ជានិច្ចកាលតែងសហការល្បាត ត្រួតពិនិត្យក្នុងភូមិស្រុក ក្រើនរំលឹកមាមីងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីកំណត់នៃការបង្ការ ប្រឆាំងជំងឺរាតត្បាត។ ពិសេសកងកម្លាំងទាំងនេះ ថែមទាំងផ្សព្វផ្សាយដើម្បីមាមីងយល់ច្បាស់ និងបង្ការមុខសញ្ញាអាក្រក់ឆ្លៀតឱកាសជំងឺឆ្លងរាលដាល ប្រព្រឹត្តអំពើលួចប្លន់ទ្រព្យសម្បត្តិ ឬឆបោក; ប្រុងប្រយ័ត្ននឹងគេហទំព័រមួលបង្កាច់ការបង្ការ ប្រឆាំងជំងឺរាលដាល។ល។ លោកង្វៀងឌឹកហ្វី ប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនកើ-ដ ឱ្យដឹង៖ “ឆ្លងតាមរយៈនៃការផ្សព្វផ្សាយច្បាប់ ពិសេស គឺសេចក្តីកំណត់អំពីការបង្ការ ប្រឆាំងជំងឺCOVID-១៩ ជនរួមជាតិខ្មែរលើភូមិសាស្រ្តបានយល់ច្បាស់ពីរបៀបការពារសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍។ ម្យ៉ាងទៀត មាមីងក្រើនរំលឹកគ្នាបង្ការបទល្មើសដែលជ្រៀតជ្រែកចូលភូមិភាគ។ បច្ចុប្បន្ន ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគត្រូវបានរក្សារឹងមាំ”។
លោកលីញ៉ឹកថាញ់ លេខាបក្ស និងជាប្រធានគណៈកម្មការមណ្ឌល១៥ សង្កាត់ចូវវ៉ាន់លីម (ខាងឆ្វេង) ចលនា ផ្សព្វផ្សាយដល់ប្រជាជនអនុវត្តនូវសេចក្តីកំណត់អំពីការអនុវត្តគម្លាតសង្គម។
ការងារចលនា ផ្សព្វផ្សាយច្បាប់ដល់ជនរួមជាតិខ្មែរនៅឃុំឌិញម៉ូង ស្រុកធើយឡាយ ក៏បានរដ្ឋអំណាច គណៈ ផ្នែក និងអង្គការមហាជនអនុវត្តជារឿយៗ បន្តបន្ទាប់។ លោកង្វៀងវ៉ាន់ថឿ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ឱ្យដឹង៖ “ចាប់ពីជំងឺ COVID -១៩ ផ្ទុះរាលដាលឡើងវិញ យើងខ្ញុំបានធ្វើការផ្សព្វផ្សាយដោយរូបភាពជាច្រើន ដើម្បីមាមីងម្ចាស់ការ មិនធ្វេសប្រហែស ឬមើលស្រាលការបង្ការ ប្រឆាំងជំងឺរាតត្បាត។ បច្ចុប្បន្ន ស្ថានភាពជំងឺរាតត្បាតលើភូមិសាស្ត្រត្រូវបានគ្រប់គ្រងល្អ”។
សព្វថ្ងៃស្រុកធើយឡាយ មានជនរួមជាតិខ្មែរ ១.០១៩ គ្រួសារ មានចំនួនមនុស្ស ៤.៣២៣ នាក់។ តាមប្រសាសន៍លោកង្វៀងហ៊ឺវភុក ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកធើយឡាយ ឆ្លងតាមរយៈការចលនាផ្សព្វផ្សាយច្បាប់ ឃើញថាស្មារតីភ្ញាក់រលឹកអនុវត្តច្បាប់របស់ប្រជាជន ត្រូវបានកើនឡើងដោយឥតឈប់ឈរ។ នៅតាមឃុំ ទីប្រជុំជនលើភូមិសាស្ត្រ ជានិច្ចកាលតែងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាតពីប្រភពព័ត៌មានផ្លូវការ ផ្តល់ព័ត៌មានទាន់ពេលដល់ប្រជាជន ពិសេសនៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ឆ្លងតាមរយៈនោះ មាមីងមានការជឿទុកចិត្ត ព្រួតដៃរួមជាមួយរដ្ឋអំណាចនិងផ្នែកសមត្ថកិច្ចភូមិភាគអនុវត្តមានប្រសិទ្ធភាពនូវវិធានការបង្ការ ប្រឆាំងជំងឺរាតត្បាត៕
អត្ថបទ, រូបថត៖ ចឹងហ៊ឹង- ប្រែសម្រួល៖ លីសៀ