27/09/2021 - 09:08

ឫស​គល់​នៃ​វប្ប​ធម៌​

“វប្ប​ធម៌​ខ្មែរ​មាន​លក្ខណៈ​សម្បូរ​បែប​ ប្រ​កប​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​ និង​មាន​ចំ​ណុច​ពិសេស​ត្រង់​ថា​ ប្អូន​ៗ​កុមារ​ខ្មែរ​ក៏​មាន​លក្ខណៈ​នេះ​ដែរ​”។

កុមារី​សារ៉ន ឧទ្ទេស​នាម​ពីរ​បង​វិទ្យា​ស្ថាន​ទើប​កសាង​ថ្មី​។​

នោះគឺ​ការ​ចែក​រំលែក​របស់​សិប្ប​ករ​ឆ្នើម​ យ័ញ​តៀង​ នៅ​គៀង​យ៉ាង​ ពេល​ដែល​យើង​ខ្ញុំ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​លោក​អំ​ពី​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ចូល​រួម​សម្ដែង​ក្នុង​ពិធី​បុណ្យ​ថ្នាក់​ខេត្ត​។​ មិន​ត្រឹម​តែ​ប្រ​គំ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​បើក​ឆាក​ប៉ុណ្ណោះ​ទេ ក្រុម​ភ្លេង​ពិណ​ពាទ្យ​វត្ត​អូរ​ជុំ​វង្សា (អំ​ពាច​វែង​ចាស់​) ថែម​ទាំង​ចូល​រួម​ប្រ​គំ​ស្ទើរ​រាល់​ពិធី​បុណ្យ​ តាំង​ពី​បុណ្យ​អកអំ​បុក​សំ​ពះ​ព្រះ​ខែ រហូត​ដល់​ពិធី​ប្រ​ណាំង​ទូក​ទៀត​ផង​។​ សិប្ប​ករ​ឆ្នើម​ យ័ញ​តៀង​ ឱ្យ​ដឹង​៖  “សមា​ជិក​ក្នុង​ក្រុម​ភ្លេង​ពិណ​ពាទ្យ​នេះ​ ប្អូន​ដែល​ធំ​បំ​ផុត​មាន​អាយុ​ ១៤ឆ្នាំ​ ប្អូន​តូច​បំ​ផុត​រៀន​ថ្នាក់​ទី ៥ ។​ ក្រៅ​ពីរៀន​ក្នុង​វត្ត​ នៅ​ថ្ងៃ​ឈប់​សម្រាក​ ប្អូន​ៗ​ថែម​ទាំង​បាន​រៀន​នៅ​សាលា​អនុវិទ្យា​ល័យ​ ខណៈ​ពេល​សាលា​ជ្រើស​រើស​បង្រៀន​វិញ្ញា​សា​ភ្លេង​ពិណ​ពាទ្យ​ក្នុង​ម៉ោង​បង្រៀន​បទ​ភ្លេង​ផង​ដែរ​។​ រូប​ខ្ញុំ​ផ្ទាល់​យល់​ឃើញ​ថា​ នេះ​គឺ​ជា​ទង្វើ​ដ៏​ល្អ​ដើម្បី​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​”។​ ប្អូន​យ័ញ​ថាញ់ កំ​ពុង​រៀន​ថ្នាក់​ទី ៣ នៅ​ឌិញ​អាង​ ទៅ​តាម​ជីតា​មើល​ប្រ​ណាំង​ទូក​-ង មើល​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ប្រ​គំ​យ៉ាង​ជក់​ចិត្ត​។​ ប្អូន​ថាញ់ ឱ្យ​ដឹង​៖ “កូន​ចង់​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ដូច​ជា​បង​ៗ​ទាំង​នេះ​។​  កូន​ចូល​ចិត្ត​ស្ដាប់​ភ្លេង​ពិណ​ពាទ្យ​ណាស់​ ពេល​ស្នូរ​ស្គរ​ប្រ​គំ​ឡើង​ម្តង​ៗ​ ក្នុង​ចិត្ត​កូន​មាន​អា​រម្មណ៍​រំភើប​រីក​រាយ​”។​

សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​។​

មិន​ត្រឹម​តែ​មាន​ភ្លេង​ពិណ​ពាទ្យ​ប៉ុណ្ណោះ​ទេ មាន​ប្អូន​ៗ​យុវ័ន​យុវតី​រាប់​រយ​នាក់​ធ្វើ​ដំណើរ​គគ្រឹក​គគ្រេង​ទៅ​កាន់​ពិធី​បុណ្យ​វប្ប​ធម៌​ខ្មែរ​។​ ប្អូន​ៗ​មើល​ឡើង​ស្លុង​សម្លៀក​បំ​ពាក់​របាំ​យក្ស ហនុមាន​។​ល។​ ក្រសោប​ដាក់​លើ​ខ្លួន​ ពេល​ខ្លះ​ក៏​ហក់​លោត​តាម​ចង្វាក់​រាំ​ដែល​សិល្បករ​កំ​ពុង​សម្តែង​លើក​ឆាក​។​ ប្អូន​ខ្លះ​មិន​បាន​ឆ្លង​កាត់​សាលា​ទេ ប៉ុន្តែ​រាំត្រូវ​ចង្វាក់​ដោយ​កាយ​វិការ​ទន់​ភ្លន់​មួយ​ៗ​។​

យើង​ខ្ញុំ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​”វ័យ​ក្មេង​”មួយ​រូប​ នាំ​ដើរ​ទស្សនា​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​។​ កុមារី​នោះ​ឈ្មោះ​សារ៉ន ជាកូន​របស់​ពុទ្ធ​បរិស័ទ​ម្នាក់​នៅ​ជើង​វត្ត​សង្វរ​ពោធិញ្ញាណ។​ ប្អូន​បាន​នាំ​យើង​ខ្ញុំ​ទស្សនា​តាំង​ពីព្រះ​វិហារ​ដែល​កំ​ពុង​កសាង​សាលា​ពុទ្ធិក​សិក្សា​ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ឆ្នាំ​ ២០២១ នៅ​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ។​ បន្ទាប់​មក​ ប្អូន​ក៏​បាន​នាំ​យើង​ខ្ញុំ​ទៅ​កាន់​វត្ត​សង្វរ​ពោធិញ្ញាណ​វិញ​ ប៉ុន្តែ​នៅ​ទីនេះ​គេ​ធ្លាប់​ហៅ​ថា​វត្ត​ចាស់​ ដើម្បី​កុំ​ឱ្យ​ច្រឡំ​នឹង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ ដែល​កំ​ពុង​កសាង​នៅ​ក្បែរ​នោះ​។​ ពេល​យើង​ខ្ញុំ​សួរ​នាំ​ហេតុ​អ្វី​បាន​ជាប្អូន​ស្គាល់​ច្បាស់​ទីនេះ​ម៉្លេះ​ ម្តាយ​ប្អូន​បាន​ប្រាប់​៖ “បើ​ថ្ងៃ​ណា​មិន​ទៅ​រៀន​ទេ គឺ​ក្មួយ​តែង​តាម​ជីដូន​ទៅ​វត្ត​បំ​ពេញ​បុណ្យ​កុសល​ ម្ល៉ោះ​ហើយ​ ក្មួយ​ស្ទាត់​ណាស់​។​ ថ្ងៃ​ណា​ជីដូន​រវល់​មិន​បាន​ទៅ​ គឺ​ទារ​ខ្ញុំ​នាំ​ទៅ​ឱ្យ​ទាល់តែ​បាន​។​ បើ​ថ្ងៃ​បុណ្យ​ ក្មួយ​ក្រាញ់​នៅ​វត្ត​មិន​ព្រម​មក​ផ្ទះ​ឡើយ​”៕​

                               ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ