មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/09/2021 - 07:18

អ្នក​មាន​ប្រ​ជា​ប្រិយ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ឃុំ​វៀង​ប៊ិញ

ឆ្នាំ​ ២០១៨ ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ លទ្ធ​ផល​នោះ​ គឺ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ពីសំ​ណាក់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ផង​ដែរ​។​

 លោក​ថាច់​សយ ​តែង​ប្រ​កាស​ជា​សាធារណ៍​ប្រ​កប​ដោយ​តម្លា​ភាព​ កត់​ត្រា​ច្បាស់​លាស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​

ព្រះ​តេជព្រះ​គុណ​ សើុង​ភិរម្យ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ផ្ដៅ​ពេន​ តែង​ខ្នះ​ខ្នែង​ ចលនា​ពុទ្ធ​បរិស័ទ​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។​ វត្ដ​បាន​បរិច្ចាគ​ដី​ជាង​ ៦ កុង​សម្រាប់​រដ្ឋ​កសាង​សាលា​មត្តេយ្យ និង​ទីតាំង​សាលា​បឋម​សិក្សា​វៀង​ប៊ិញ ២ សម្រាប់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ទៅ​រៀន​សូត្រ​។​ ទន្ទឹម​នឹង​នោះ​ វត្ត​នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​ដាំ​ផ្កា​ រុក្ខ​ជាតិ​លម្អ​ ធ្វើ​របង​បង្កើន​ការ​ផលិត​ ចូល​រួម​ក្នុង​ក្រុម​សហការ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​ផលិត​កម្ម​។​ ក្រៅ​ពីនោះ​ ព្រះ​តេជព្រះ​គុណ​ នៅ​ទាំង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID - ១៩ ដល់​មាមីង​ពុទ្ធ​បរិស័ទ​ទាំង​ភាសា​វៀត​និង​ភាសា​ខ្មែរ​។​ បវារ​ណា​អ្នក​មាន​សទ្ធា​ជ្រះ​ថ្លា​រួម​វិភាគ​ទាន​អង្ករ​ជាង​ ២ តោន​ ជួយ​ដល់​អ្នក​ក្រ​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​

លោក​ថាច់​សយ គឺ​អ្នក​មាន​ប្រ​ជា​ប្រិយ​ តែង​បាន​មាមីង​ខ្មែរ​នៅ​ភូមិ​ត្រា​អុង គោរព​រាប់​អាន ព្រោះ​លោក​ជា​អ្នក​លើក​ស្ទួយ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ធ្វើ​មាន​និង​ចិញ្ចឹម​កូន​ ២ នាក់​រៀន​សូត្រ​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​។​ លោក​ថាច់​សយ ឱ្យ​ដឹង​៖ "ការ​ចលនា​មាមីង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​តែង​លើក​ឡើង​ពី​ផល​ប្រ​យោជន៍​នៃ​ជន​បទ​ថ្មី​ គឺ​បម្រើ​ប្រ​ជា​ជន​ អភិវឌ្ឍ​ភូមិ​ស្រុក​។​ ចំ​ណែក​ទឹក​ប្រាក់​ សម្ភារៈ​ អា​ស្រ័យ​មាមីង​រួម​វិភាគ​ទាន​កសាង​សំ​ណង់​ជន​បទ​ ខ្ញុំ​តែង​ប្រ​កាស​ជា​សា​ធារណ៍ ប្រ​កប​ដោយ​តម្លា​ភាព​ ច្បាស់​លាស់​ ម្ល៉ោះ​ហើយ​មាមីង​គាំ​ទ្រ អស់​ពីចិត្ដ​ពីថ្លើម​។​ បច្ចុប្បន្ន​ ដងផ្លូវ​ចូល​កាន់​ភូមិ​ត្រា​អុង​ត្រូវ​បាន​ឃុំ​ជ្រើស​ជា​ដង​ផ្លូវ​គំ​រូ​ ដ្បិត​អី​មាមីង​ដាំ​ផ្កា​ធ្វើ​របង​ បង្ក​ជាសោ​ភណ​ភាព​ក្នុង​ភូមិ​ស្រុក​"។​

តាម​ប្រ​សាសន៍​លោក​ សើុង​ហួន អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វៀង​ប៊ិញ​៖ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ឃុំ​ តែង​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​។​ អា​ស្រ័យ​ពួក​គាត់​ផ្សព្វ​ផ្សាយ ទើប​មាមីង​ខ្មែរ​យល់​បាន​អំ​ពី​គោល​បំ​ណង​ អត្ថ​ន័យ​នៃ​ការ​កសាង​ជន​បទ​ថ្មី​។​ ផ្ដើម​ពីនោះ​ មាមីង​ម្ចាស់​ការ​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ កម្លាំង​ពលកម្ម​  សម្ភារៈ​   បរិច្ចាគ​ដី​កសាង​ផ្លូវ​   ស្ពាន​ជន​បទ​ថ្មី​   សាលា​រៀន​ ។ល។​ ដើម្បី​ឃុំ​អនុវត្ត​សម្រេច​លក្ខឋាន​ ស្ដី​ពីការ​កសាង​ជន​បទ​ថ្មី​ត្រូវ​តាម​ផែន​ការ​៕​

                                 យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ