06/09/2021 - 07:36

ក្រសួង​សុខា​ភិបាល​ ផ្តល់​អនុ​សាសន៍​នៅ​ពេល​ទិញ​ផលិត​ផល​ផ្សាយ​ពាណិជ្ជ​កម្ម​បង្ការ​ជំងឺ​ COVID-១៩

តាម​ការ​លើក​ឡើង​របស់​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​មួយ​ចំ​នួន​ឱ្យ​ដឹង​៖ បច្ចុប្បន្ន​ តម្រូវ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​របស់​ប្រ​ជា​ជន​កើន​ឡើង​ខ្ពស់​ អា​ស្រ័យ​ហេតុ​នោះ​ មាន​អង្គ​ការ​ បុគ្គល​មួយ​ចំ​នួន​ បាន​ឆ្លៀត​ឱកាស​ដែល​ស្ថាន​ភាព​ជំងឺ​ COVID-១៩ មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​ ក៏​បាន​ប្រ​កាស​ផ្សាយ​ពី​ផលិត​ផល​ដោយ​ខ្លួន​ឯង​ រួច​បិទ​ផ្លាក​សញ្ញា​ ផ្សាយ​ពាណិជ្ជ​កម្ម​ថា​ផលិត​ផល​មាន​ប្រ​សិទ្ធ​ភាព​បង្ការ​បាន​វីរុស បង្ការ​បាន ​COVID-១៩ បង្ការ​បាន​រលាក​ និង​បង្ការ​ ប្រ​ឆាំង​បាន​ជំងឺ​COVID-១៩។​ល។​

ក្រសួង​សុខា​ភិបាល​ បាន​ធ្វើ​ការ​ព្រ​មាន​អំ​ពី​ផលិត​ផល ២ ប្រ​ភេទ​ដែល​ផលិត​ពីស្មៅ​ប្រ​មាត់​មនុស្ស​ក្លែង​ក្លាយ​ ថា​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

លោក​ង្វៀង​ថាញ​ផុង ប្រ​ធាន​នាយក​ដ្ឋាន​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ឱ្យ​ដឹង​៖ នាយក​ដ្ឋាន​បាន​ធ្វើ​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ អំ​ពី​ប្រ​ភេទ​អា​ហារ​បំ​ប៉ន​ មាន​ដូច​ជា​អា​ហារ​ផ្ដល់​អត្ថ​ប្រ​យោជន៍​សម្រាប់​សុខ​ភាព​ អា​ហារ​បំ​ប៉ន​ អា​ហារ​សម្រាប់​របប​ហូប​ចុក​ពិសេស​ ឬ​អា​ហារ​បំ​ប៉ន​ខាង​វេជ្ជ​សាស្រ្ត​។​ល។​ គឺ​គ្មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ព្យា​បាល​ជំងឺ​នោះ​ទេ ពិសេស​គឺ​ជំងឺ​ COVID -១៩។​ ស្ថាប័ន​សមត្ថ​កិច្ច​បាន​ចាត់​វិធាន​ការ​ទៅ​លើ​អង្គ​ការ​ បុគ្គល​ជា​ច្រើន​ ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ខុស​ច្បាប់​ខាង​លើ។​ល។​ នាយក​ដ្ឋាន​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ បាន​ស្នើ​ឱ្យ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ក្រុង​នីមួយ​ៗ​ និង​គណៈ​គ្រប់​គ្រង​សុវត្ថិ​ភាព​អា​ហារ​បណ្ដា​ភូមិ​ភាគ​ ដូច​៖ ក្រុង​ហូជី​មិញ​ ដា​ណាំង​ បាក់​និញ ធ្វើ​ការ​ឆែក​ឆេរ​ទាំង​ស្រុង​ចំ​ពោះ​ការ​ផ្សាយ​ផលិត​ផលដោយ​ខ្លួន​ឯង​ ដែល​មាន​ធាតុ​ផ្សំ​ពីស្មៅ​ប្រ​មាត់​មនុស្ស​ និង​រាល់​ផលិត​ផល​ដែល​កត់​ត្រា​ពីប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ មុខ​សញ្ញា​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​នឹង​ការ​បង្ការ​ ឬ​ព្យា​បាល​ជំងឺ​ COVID-១៩ (មាន​ដូច​ជា​ផលិត​ផល​ដែល​មាន​ប្រ​សិទ្ធ​ភាព​បង្ការ​វីរុស បង្ការ​ជំងឺ​ COVID-១៩ ឬ​បង្ការ​រលាក​ បង្ការ​ ប្រ​ឆាំង​បាន​ជំងឺ​ COVID-១៩)។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​សំ​ណូម​ពរ​ឱ្យ​ប្រ​មូល​ឡើង​វិញ​ការ​ផ្សាយ​ពីផលិត​ផល​ដោយ​ខ្លួន​ឯង​ និង​ប្រ​មូល​ផលិត​ផល​ខុស​ច្បាប់​ រួច​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​; ត្រូវ​ប្រ​កាស​ជា​សាធា​រណៈ​ចំ​ពោះ​មូល​ដ្ឋាន​និង​ផលិត​ផល​ខុស​ច្បាប់​ លើ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​តាម​សេច​ក្តី​កំ​ណត់​។​

ទន្ទឹម​នឹង​នោះ​ ស្ថាប័ន​ទាំង​នេះ​គប្បី​សហការ​ជា​មួយ​អង្គ​ភាព​សមត្ថ​កិច្ច​ដែល​ពាក់​ព័ន្ធ​នៅ​តាម​ភូមិ​ភាគ​ (នគរ​បាល​ កង​កម្លាំង​គ្រប់​គ្រង​ទីផ្សារ ស្ថាប័ន​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ។​ល។​) បង្កើន​សកម្ម​ភាព​ត្រួត​ពិនិត្យ​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ បិទ​ផ្លាក​សញ្ញា​ ឬ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ដូច​ពោល​ខាង​លើ; ទប់​ស្កាត់​ទាន់​ពេល​ផលិត​ផល​ខុស​ច្បាប់​ចេញ​ទីផ្សារ ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​ទៅ​លើ​អង្គ​ការ​ បុគ្គល​ដែល​ប្រ​ព្រឹត្ត​ល្មើស​ និង​ប្រ​កាស​ជា​សាធា​រណៈ​ដើម្បី​ប្រ​ជា​ជន​បាន​ដឹង​៕​

              យោង​៖ baochinhphu.vn -ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ