06/09/2021 - 07:36

ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ឆ្លង​កាត់​ការ​លំ​បាក​

ជំនួយ​របស់​រដ្ឋា​ភិបាល​ចំ​មុខ​សញ្ញា​ ចំ​ពេល​ មាន​ដូច​ជា​អង្ករ​ ប្រេង​ឆា និង​គ្រឿង​ទេស​ ដែល​អង្គ​ការ​ បុគ្គល បាន​ជួយ​ទាន់​ពេល​ដល់​ប្រ​ជា​ជន​នៅ​ខេត្ត​បាក​លីវ​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ដើម្បី​ជម្នះ​ជំងឺ​ដ៏​កាច​សា​ហាវ​ COVID-១៩ ។​

 រដ្ឋ​អំ​ណាច​ក្រុង​បាក​លីវ​ ជូន​អង្ករ​ដល់​មាមីង​ខ្មែរ​នៅ​ឃុំ​វិញ​ត្រាច​ដុង​។​

អ្នកមីង​កាយ​ធីថាយ (នៅ​ភូមិ​គីយ៉ាង​ ឃុំ​ឡុង​ដៀង ស្រុក​ដុង​ហាយ​) ទទួល​បាន​អង្ករ​ ១៥ គីឡូ​ក្រាម​ មីមួយ​កេះ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ទៀត​ គាត់​ត្រេក​អរ​រហូត​ស្រក់​ទឹក​ភ្នែក​។​ រស់​នៅ​ម្នាក់​ឯង​ពឹង​លើ​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​របស់​រដ្ឋ​ ហេតុ​នោះ​ពេល​ជំងឺ​រាត​ត្បាត​កើត​មាន​ឡើង​ ជីវ​ភាព​របស់​អ្នក​មីង​កាន់​តែលំ​បាក​ថែម​ទៀត​។​ ទទួល​បាន​អំ​ណោយ​ឧបត្ថម្ភ​ ស្ត្រី​ជន​ជាតិ​ខ្មែរ​រូប​នេះ​ លែង​បារម្ភ​ពីការ​ខ្វះ​ស្បៀង​អា​ហារ​ក្នុង​ពេល​គម្លាត​សង្គម​ទៀត​។​

ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន​ ១៥% ជាជន​រួម​ជាតិ​ខ្មែរ​ ហេតុ​នេះ​ឃុំ​ឡុង​ដៀង​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករបំ​ផុត​របស់​ស្រុក​ដុង​ហាយ​។​ តាម​ប្រ​សាសន៍​លោក​យ័ញ​រិន្ទ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ដៀង រយៈ​ពេល​កន្លង​ ជា​មួយ​ការ​ឧបត្ថម្ភ​និង​បង្ក​លក្ខណៈ​របស់​រដ្ឋ​អំ​ណាច​ មាមីង​ជន​ជាតិ​ភាគ​តិច​ ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​។​ តែ​ជំងឺ​រាត​ត្បាត SARS-CoV-២ បាន​កើត​មាន​ឡើង​ និង​ផ្ទុះ​រាល​ដាល​ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ប្រ​ឈម​នឹង​ស្ថាន​ភាព​លំ​បាក​។​ ប្រាក់​ឧបត្ថម្ភ​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៦៨ របស់​រដ្ឋា​ភិបាល​ និង​អំ​ណោយ​សប្បុរស​ធម៌​ ក៏​បាន​ជួយ​សម្រាល​មួយ​ភាគ​ណា ដើម្បី​ប្រ​ជា​ជន​បាន​ស្ងប់​អា​រម្មណ៍ និង​អនុវត្ត​ល្អ​តាម​សេច​ក្តី​កំ​ណត់​ បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត។​

ថ្មី​ៗ​នេះ​ គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ បាន​ជូន​អំ​ណោយ​ ៤៣០ ចំ​ណែក​ រួម​ទាំង​ស្បៀង​អា​ហារ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​ប្រ​ជា​ជន​ អា​ទិភាព​ចំ​ពោះ​គ្រួ​សារ​ខ្មែរ​នៅ​តាម​ឃុំ​ និង​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។​ តាម​ប្រ​សាសន៍​ លោក​ទ្រិញ​ថាញ​ផុង ប្រ​ធាន​គណៈ​ជន​ជាតិ​ និង​សាសនា​ខេត្ត​៖ “យើង​ខ្ញុំ​ចុះ​ទៅ​ដល់​តំ​បន់​តាំង​ទីលំ​នៅ​និង​តាម​គ្រួ​សារ​ប្រ​ជា​ជន​ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​រាត​ត្បាត ដើម្បី​ចែក​ជូន​អំ​ណោយ​ដល់​ពួក​គាត់​។​ របៀប​ធ្វើ​នេះ​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មាមីង​ផង​ និង​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ជំងឺ​ឆ្លង​រាល​ដាល​ផង​” ។​

កន្លែង​គោល​ដៅ​មួយ​ក្នុង​ចំ​ណោម​កន្លែង​គោល​ដៅ​នានា​ដែល​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​ បាន​ឧបត្ថម្ភ​ទាំង​ពីរ​លើក​កន្លង​ គឺ​ឃុំ​និញ​ថាញ់​ឡើយ​ (ស្រុក​ហុង​យុឹង)។​ ពេល​ថ្មី​ៗ​នេះ​ ដោយ​សារ​ជំងឺ​រាត​ត្បាត COVID-១៩ កសិ​ផល​របស់​ប្រ​ជា​ជន​ធ្វើ​បាន​ ពិបាក​រក​ទីផ្សារ និង​រដូវ​កាល​បាត់​ម្ចាស់​ការ​ ឯអ្នក​ប្រ​កប​ការ​ងារ​ទូទៅ​ត្រូវ​ដាច់​អា​ជីព​។​ លោក​ត្រឹង​ថាញ​ផុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​និញ​ថាញ់​ឡើយ​ មាន​ប្រ​សាសន៍​៖ ភូមិ​ភាគ​បាន​រក​វិធី​សាស្រ្ត​ជាច្រើន​និង​ឆ្លៀត​ការ​ឧបត្ថម​ពីថ្នាក់​លើ និង​សប្បុ​រស​ជន​ខាង​ក្រៅ​ដើម្បី​ឧបត្ថម្ភ​មាមីង​ឆ្លង​កាត់​ការ​លំ​បាក​។​

មុន​និង​ក្រោយ​ពេល​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ មាន​សារ​លិខិត​លេខ​ ៣៣៩៨ ចុះ​ថ្ងៃ​ទី ១៣ ខែសីហា​ ឆ្នាំ​ ២០២១ ចង្អុល​ការ​ ពង្រឹង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឃើញ​ថា​សកម្ម​ភាព​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ខ្មែរ​ ដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​រាត​ត្បាត​កើត​មាន​ឡើង​ជា​ប្រ​ចាំ​ យ៉ាង​ទូលាយ​និង​សម្បូរ​បែប​។​  បច្ចុប្បន្ន​ ខេត្ត​ផ្តោត​លើ​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួយ​និង​ផ្តល់​ជំនួយ​ទាន់​ពេល​ដល់​កម្ម​ករ​ជាជន​ជាតិ​ភាគ​តិច​ មក​ពី​តំ​បន់​ជំងឺ​រាត​ត្បាត​ត្រឡប់​មក​ភូមិ​ស្រុក​និង​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​ជន​រួម​ជាតិ​ភាគ​តិច​៕​    

              យោង​តាម​កាសែត​បាក​លីវ​ -ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ