មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/08/2021 - 08:00

អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ១៣ លើក​

លោក​ត្រឹង​វ៉ាន់​ដាយ ប្រ​ធាន​ការិ​យាល័យ​រដ្ឋ​បាល​ - ចម្រុះ​ ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ ជា​បុគ្គល​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​គំ​រូ​លេច​ធ្លោ​ទាំង​ឡាយ​ នៅ​ក្នុង​សន្និ​បាត​ស្ងើច​សរ​សើរ​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ឆ្នាំ​ ២០២០ របស់​ខេត្ត​ត្រា​វិញ​។​

លោក​ត្រឹង​វ៉ាន់​ដាយ។​

លោក​ត្រឹង​វ៉ាន់​ដាយ មិន​ត្រឹម​តែបាន​បរិច្ចាគ​ឈាម​ជា​ច្រើន​លើក​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​សកម្ម​ចលនា​គ្រួ​សារ​មិត្ត​រួម​អា​ជីព​ សិល្បករ​-ការិ​នី វ័យ​ក្មេង​ចូល​រួម​បរិច្ចាគ​ឈាម​ទៀត​ផង​។​ ផ្តើម​ពីការ​ចលនា​របស់​គាត់​នោះ​ មាន​សិល្បករ​-ការិ​នីជា​ច្រើន​ មាន​ដូច​ ត្រឹង​ថា​ឌី គឹមធីម៉ាលី ថាច់​វីឡា​ បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​បរិច្ចាគ​ឈាម​ជាច្រើន​លើក​ផង​ដែរ​។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​វ៉ាន់​ដាយ ការ​បរិច្ចាគ​ឈាម​នុស្សធម៌​ គឺ​ជា​ទង្វើ​មួយ​ដ៏​ថ្លៃ​ថ្នូរ​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​សង្គ្រោះ​មនុស្ស​។​ "សារ​" “ឈាម​មួយ​ដំណក់​បាន​ផ្ដល់​ទៅ​ - ជីវិត​ម្នាក់​រស់​ឡើង​វិញ​” ជួយ​ឱ្យ​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ ការ​បរិច្ចាគ​ឈាម​មាន​ន័យ​ថា​យើង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​។​ ចំ​ពោះ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​បញ្ចូល​ឈាម​ ខណៈ​នោះ​ ជីវិត​របស់​ពួក​គាត់​បាន​កៀក​ជិត​នឹង​មច្ចុរាជ​ទៅ​ហើយ​ ពេល​នេះ​ដំណក់​ឈាម​ស្ម័គ្រ​ចិត្ត​នោះ​ គឺ​ជា​ប្រ​ភព​ជីវិត​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ចំ​ពោះ​ពួក​គាត់​" - លោក​ត្រឹង​វ៉ាន់​ដាយ បាន​ឱ្យ​ដឹង​ដូច្នេះ​។​ លោក​ត្រឹង​វ៉ាន់​ដាយ តែង​គិត​ថា​ ពេល​យើង​នៅ​មាន​សុខ​ភាព​ល្អ​ អាច​រួម​ចំ​ណែក​បាន​អ្វី​ខ្លះ​ដល់​សង្គម​គឺ​ចូល​រួម​ទៅ​ ម្ល៉ោះ​ហើយ​ចាប់​ពីឆ្នាំ​ ២០០៨ រហូត​មក​ដល់​សព្វ​ថ្ងៃ​ គាត់​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ដល់​ទៅ​ ១៣ លើក​ ឯណោះ​។​

សិល្បករ​ឆ្នើម​ ថាច់​សុង ប្រ​ធាន​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ បញ្ជាក់​ឱ្យ​ដឹង​៖ "លោក​ត្រឹង​វ៉ាន់​ដាយ តែង​សម្រេច​ភារ​កិច្ច​បាន​ល្អ​ឥត​ខ្ចោះ​ដែល​ក្រុម​ប្រ​គល់​ជូន​រៀង​រាល់​ឆ្នាំ​។​ ទន្ទឹម​នឹង​នោះ​ គាត់​តែង​សកម្ម​ក្នុង​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ និង​បាន​ទទួល​លិខិត​សរ​សើរ​ពីគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​។​ ទង្វើ​របស់​គាត់​បាន​ជួយ​ដល់​សហ​គមន៍ គឺ​ជាអំ​ពើ​ដ៏​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​"៕​

                                      សើុង​ម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ