បងសើុងសារាញ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង តែងអនុវត្តល្អតួនាទី ភារកិច្ច ក្នុងនាមជាអ្នកដឹកនាំ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ។
លេខាបក្សសើុងសារាញ។
បងសើុងសារាញ ធ្លាប់ឆ្លងកាត់បទពិសោធន៍មុខតំណែងការងារជាច្រើន មានដូច៖ លេខាសម្ព័ន្ធយុវជនឃុំភូមី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភូមី អនុលេខាគណៈកម្មាធិការបក្សឃុំភូមី អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យស្រុកមីទូ។ល។ ម្ល៉ោះហើយបងតែងយល់ច្បាស់ពីគោលការណ៍ គោលនយោបាយ សំខាន់គឺគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋសម្រាប់តំបន់ជនរួមជាតិភាគតិច។ ផ្ដើមពីនោះ បងបានសហការជាមួយនឹងកម្មាភិបាលមូលដ្ឋាន ធ្វើការផ្សព្វផ្សាយដើម្បីប្រជាជនយល់ និងព្រមព្រៀងអនុវត្ត។ ព្រះឧបជ្ឈាយ៍ ត្រឹងសៀ ព្រះចៅអធិការវត្តដៃតាសួស មានថេរដីកា៖ "ចំណុចល្អរបស់លេខាបក្ស សើុងសារាញ គឺភាពជិតស្និទ្ធ ស្ដាប់យោបល់ប្រជាជន ខ្នះខ្នែងគិតគូរដល់អ្នកក្រនិងអភិវឌ្ឍភូមិភាគ បានជាពុទ្ធបរិស័ទខ្មែរមានការគោរពរាប់អាន។ អាស្រ័យហេតុនោះ ខណៈពេលលេខាបក្ស សហការជាមួយនឹងព្រះចៅអធិការ គណៈកម្មការវត្ត ចលនាប្រជាជនរួមវិភាគទានបំពាក់អំពូលភ្លើងថាមពលព្រះអាទិត្យតាមដងផ្លូវ បរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ; ផ្សព្វផ្សាយបង្ការប្រឆាំងជំងឺ COVID-១៩។ល។ ញាតិញោមពុទ្ធបរិស័ទក៏ស្រុះស្រួលនិងអនុវត្តបានល្អ"។ បងម៉ាយច័ន្ទថន ប្រជាជននៅឃុំភូមី ឱ្យដឹង៖ "ខណៈពេលទៅឃុំបញ្ជាក់ទទួលស្គាល់លិខិតស្នាម ខ្ញុំឥតមានការបារម្ភ ដ្បិតអី កម្មាភិបាលទទួលសំណុំបែបបទ តែងអស់ពីចិត្តរួសរាយ រាកទាក់ បកស្រាយរាល់ចម្ងល់របស់ប្រជាជនទាំងភាសាវៀតនិងភាសាខ្មែរ។ នោះក៏ដោយសារលេខាបក្ស សារាញ មានការទទួលខុសត្រូវ និងយល់ប្រជាជន"។
កម្មាភិបាល អ្នករដ្ឋការនៅគណៈកម្មាធិការប្រជាជនឃុំភូមី តែងអស់ពីចិត្ត រួសរាយរាកទាក់ បកស្រាយរាល់ចម្ងល់របស់ប្រជាជន។
បងសើុងសារាញ បានចែករំលែក៖ "មាមីងខ្មែរយល់ដឹងនិងចេះភាសាវៀតនៅមានកម្រិត ម្ល៉ោះហើយខ្ញុំតែងផ្សព្វផ្សាយនិងពន្យល់ហ្មត់ចត់រាល់គោលការណ៍ គោលនយោបាយ ដើម្បីមាមីងយល់ ម្ល៉ោះហើយមាមីងរីករាយនិងយល់ ស្របអនុវត្តបានល្អ។ ខ្ញុំយល់ឃើញថា ការងារអភិវឌ្ឍកម្មាភិបាលជនជាតិភាគតិចនៅតំបន់ជនជាតិភាគតិចគឺសំខាន់ខ្លាំងណាស់។ ដ្បិតអី ពួកគាត់គឺជាអ្នកយល់ដឹងនូវទំនៀមទម្លាប់របស់ជនរួមជាតិ ដើម្បីអនុវត្តបានល្អការងារផ្សព្វផ្សាយនិងនាំយកគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ជូនដល់ប្រជាជនឱ្យមានប្រសិទ្ធភាពបំផុត"។
ភូមីគឺជាឃុំតំបន់ឆ្ងាយដាច់ស្រយាលនិងលំបាកខ្លាំង អត្រាគ្រួសារក្រីក្រខ្ពស់ ប៉ុន្តែដោយសារការដឹកនាំរបស់ភូមិភាគ ក្នុងនោះ មានបងសើុងសារាញ ក្នុងតួនាទីជាលេខាសាខាបក្ស បានចង្អុលការអនុវត្តរាល់លក្ខឋាន និងសម្រេចលើសផែនការដាក់ចេញ។ អាស្រ័យហេតុនោះ ឆ្នាំ ២០២០ ចំណូលមធ្យមភាគរបស់មនុស្សម្នាក់ៗ ក្នុងឃុំសម្រេច ៣៣ លានដុង/ម្នាក់/ឆ្នាំ; អត្រាគ្រួសារក្រីក្រចាប់ពីលើ ៥០% នៅឆ្នាំ ២០១០ សព្វថ្ងៃនៅត្រឹម ៣,៦% ប៉ុណ្ណោះ៕
យ្វីអាញ់ - ថាច់ធី