បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានធ្វើពិធីស្ងើចសរសើរជូនរង្វាន់បន្ទាន់ដល់សមូហភាព កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ និងចំពោះសមមិត្ត វរសេនីយ៍ទោ ឡេយ្វីឌែ ប្រធានប៉ុស្តិ៍ការពារព្រំដែនវិញហាយ ទីរួមខេត្តវិញចូវ អាស្រ័យមានស្នាដៃឆ្នើមក្នុងការអនុវត្តភារកិច្ច បង្ការប្រឆាំងជំងឺ COVID-១៩ ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តភារកិច្ចបង្ការប្រឆាំងជំងឺ COVID-១៩។
ក្នុងខណៈពេលអនុវត្តគម្លាតសង្គមតាមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប៉ុស្តិ៍ការពារព្រំដែនវិញហាយ បានសហការជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អនូវការងារបង្ការប្រឆាំងជំងឺរាតត្បាតនៅលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រ ដែលអង្គភាពគ្រប់គ្រង។ ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនក៏បានចលនាសប្បុរសជនរួមវិភាគទានអង្ករបានជាង ២០ តោន មីជាង ៧០០ កេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ដើម្បីឧបត្ថម្ភដល់គ្រួសារមានស្ថានភាពលំបាកខ្លាំងរងផលប៉ះពាល់ដោយជំងឺ COVID-១៩ នៅលើភូមិសាស្រ្តឃុំវិញហាយ និងឡាកហ្វាបានទាន់ពេល។ ផ្តើមពីនោះ រួមចំណែកអនុវត្តបានល្អនូវភារកិច្ច “ពីរ” គឺ៖ គ្រប់គ្រងការពារព្រំដែន និងអនុវត្តល្អការងារសុខុមាលភាពសង្គម៕
លីធាន-វិមាន