ស្ថិតនៅកណ្តាលទន្លេល្វឹងល្វើយនៃតំបន់ចុងប៉ូលតីណាមនៃមាតុប្រទេស គឺជាតំបន់បង្កបង្កើនផលប្រមូលផ្តុំនៃកម្មាភិបាល យុទ្ធជនកងវរសេនាធំ ១៥២ ព្យាយាមថែទាំដាក់ជី ទាំងយប់ទាំងថ្ងៃដើម្បីមានប្រភពស្បៀងអាហារគ្រប់គ្រាន់ និងសុវត្ថិភាពផ្គត់ផ្គង់ដល់កងទ័ព។
យុទ្ធជនកងវរសេនាធំ ១៥២ ប្រមូលផលននោងក្នុងមណ្ឌលបង្កបង្កើនផលប្រមូលផ្តុំ។
តំបន់បង្កបង្កើនផលប្រមូលផ្ដុំរបស់កងវរសេនាធំ ១៥២ (យោធភូមិភាគ ៩) ស្ថិតនៅឃុំកោះថោចូវ ក្រុងភូក្វឹក ខេត្តគៀងយ៉ាង ដែលមានផ្ទៃដីសរុបជិត ១០.០០០ ម៉ែត្រការ៉េ ចែកជា ៤ មណ្ឌលមុខងារ គឺ៖ មណ្ឌលដាំដំណាំទ្រើងចំនួន ៤.៥០០ ម៉ែត្រការ៉េ មណ្ឌលដាំបន្លែបង្ការ ៣.០០០ ម៉ែត្រការ៉េ មណ្ឌលដាំបន្លែគ្រឿងទេសពី ៥០០-៧០០ ម៉ែត្រការ៉េ និងមណ្ឌលដាំត្រកួនទឹក ២.០០០ ម៉ែត្រការ៉េ។ ក្រៅពីនេះ នៅមានមណ្ឌលចិញ្ចឹមសត្វមានផ្ទៃដី ៤០ ម៉ែត្រការ៉េ សម្រាប់ផ្គត់ផ្គង់តម្រូវការជ្រូកសាច់ និងមណ្ឌលច្នៃត្រីកំប៉ុងដោយមានថាមពលពី ៥-៧តោន/ឆ្នាំទៀតផង បច្ចុប្បន្ន កងវរសេនាធំ ១៥២ ក៏បានឡើងគម្រោងអភិវឌ្ឍមណ្ឌលដាំដំណាំស្បៀង ជំនួស មានដូច៖ ដំឡូងឈើ ដំឡូងជ្វា ពោតបារាំង ធានាមានគ្រប់ចំណីអាហារ ដោយបរិមាណផលពី ៧-១០ តោន ក្នុងឱកាសដែលមានប្រតិបត្តិការសឹកកើតឡើង។
ប៉ុន្មានឆ្នាំកន្លង តំបន់បង្កបង្កើនផល ប្រមូលផ្តុំរបស់កងវរសេនាធំ ១៥២ មិនត្រឹមតែផ្គត់ផ្គង់ប្រភពស្បៀងអាហារគ្រប់គ្រាន់ និងសុវត្ថិភាពផ្តល់ដល់កម្មាភិបាល យុទ្ធជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធានាសន្តិសុខស្បៀងនៅលើឃុំកោះ ក្នុងពេលប្រសប់រដូវឬក៏សមុទ្ររំជួល ទូក កប៉ាល់មិនអាចដឹកជញ្ជូនទំនិញពីដីគោកចេញទៅកោះបាន។ វរសេនីយ៍ទោ វ៉ូវក្វាងហ្វិញ ប្រធានក្រុមភស្តុភារនៃកងវរសេនាធំ ១៥២ ឱ្យដឹង៖ “កងវរសេនាធំ តែងកំណត់ច្បាស់ការបង្កបង្កើនផល គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់កងទ័ពក្នុងការបង្កបង្កើនផលនិងប្រយុទ្ធ។ ដូច្នេះការបង្កើនផលបានផ្តល់ប្រភពស្បៀងអាហារនៅនឹងកន្លែងក្នុងសម័យសុខសន្តិភាព ក៏ដូចជាមានការប្រតិបត្តិការសឹកកើតឡើង អាចម្ចាស់ការបានប្រភពស្បៀង បន្លែសុវត្ថិភាពនិងធានាតម្លៃក្នុងការចិញ្ចឹមកងទ័ពផង។ ម្យ៉ាងទៀត សកម្មភាពបង្កបង្កើនផលនៅទាំងមានតួនាទីអប់រំកម្មាភិបាល យុទ្ធជន លើកកម្ពស់ស្មារតីភ្ញាក់រលឹកអំពីតម្លៃនៃការបង្កបង្កើនផល។ ពិសេស ចំពោះបងប្អូនយុទ្ធជន ពេលបញ្ចប់កាតព្វកិច្ចវិលទៅកាន់ភូមិស្រុក មានចំណេះដឹងខាងដាំដុះ ចិញ្ចឹមសត្វ ជាមូលដ្ឋាន យល់ពីតម្លៃពលកម្មដើម្បីចូលរួមបង្កបង្កើនផលក្នុងជីវភាពជាក់ស្តែង តំបន់បង្កបង្កើនផលប្រមូលផ្តុំរបស់កងវរសេនាធំ ១៥២ ស្ថិតនៅតំបន់សមុទ្រតីណាម ឃុំកោះថោចូវ ជាតំបន់ដែលអាសធាតុមិនអំណោយផល តែងរងផលប៉ះពាល់ពីភ្លៀងព្យុះ មានតំបន់ខ្លះទំនាប ទឹកលិច ដីនៅទីនេះថែមទាំងផុសជ្រាយ ជះឥទ្ធិពលដល់ដំណាក់កាលលូតលាស់នៃដំណាំយ៉ាងខ្លាំង ឯរដូវប្រាំងទឹកមានជាតិជូរ ប៉ុន្តែអង្គភាពនៅតែប្តេជ្ញាចិត្តសម្រេចល្អភារកិច្ច គឺបង្កបង្កើនផលផង និងត្រៀមប្រយុទ្ធផង”៕
ហុងដាក-លីសៀ