ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/08/2021 - 07:45

កម្ម​ករ​និយោ​ជិត​អាច​ធ្វើ​បែប​បទ​ទទួល​ប្រាក់​ឧបត្ថម្ភ​ជំងឺ​ COVID-១៩ លើច្រក​ទ្វារ​អេឡិច​ត្រូនិច​សេវា​កម្ម​សាធា​រណៈ​ថ្នាក់​ជាតិ​

ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ទើប​ដាក់​ចេញ​សារ​លិខិត​លេខ​ ២៥៨២/LĐTBXH-VP ផ្សព្វ​ផ្សាយ​សេវា​កម្ម​សាធា​រណៈ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជំនួយ​ដល់​កម្ម​ករ​និយោ​ជិត​និង​និយោ​ជកជួប​លំ​បាក​ដោយ​សារ​ជំងឺ​ Covid-១៩ លើច្រក​ទ្វារ​អេឡិច​ត្រូនិច​សេវា​កម្ម​សាធា​រណៈ​ថ្នាក់​ជាតិ​។​

តាម​រយៈ​នោះ​ ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ បាន​សហកា​រជា​មួយ​នឹង​ការិ​យាល័យ​រដ្ឋា​ភិបាល​ ក្រសួង​ហិរញ្ញ​វត្ថុ​ ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ និង​ធនាគារ​គោល​នយោ​បាយ​សង្គម​បង្កើត​ ធ្វើ​ឱ្យ​សុក្រឹតនិង​ផ្តល់​សេវា​កម្ម​ សាធា​រណៈ​តាម​ប្រ​ព័ន្ធ​អនឡាញ​ ដើម្បី​ជួយ​ដល់​ប្រ​ជា​ជន​ អា​ជីវកម្ម​ ជួប​លំ​បាក​ដោយ​សារ​ជំងឺ​ COVID-១៩ លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិចសេវា​កម្ម​សាធា​រណៈ​ថ្នាក់​ជាតិ​ (អា​សយដ្ឋានៈ www.ncovi.dichvucong.gov.vn) រួម​មា​ន៖

- ជំនួយ​កម្ម​ករ​និយោ​ជិត​ដែល​ផ្អាក​កិច្ច​សន្យា​ការ​ងារ​បណ្តោះ​អា​សន្ន​ ឈប់​ធ្វើ​ការ​មិន​ទទួល​ប្រាក់​ខែ។​

- ជំនួយ​និយោ​ជក​បុល​ប្រាក់​សង​ប្រាក់​ខែ​ផ្អាក​ការ​ងារ​ សង​ប្រាក់​ខែស្តារ​ផលិត​កម្ម​។​

- ជំនួយ​កម្ម​ករ​និយោ​ជិត​ផ្អាក​ការ​ងារ​។​

- ជំនួយ​កម្ម​ករ​និយោ​ជិត​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ ប៉ុន្តែ​មិន​គ្រប់​លក្ខណៈ​ទទួល​ការ​ឧបត្ថម្ភ​ដាច់​អា​ជីព​។​

-ផ្អាក​បណ្តោះ​អា​សន្ន​បង់​ប្រាក់​មូល​និធិ​ចូល​និវត្តន៍​និង​ស្លាប់​។​

ដូច្នេះ​ កម្ម​ករ​និយោ​ជិត​ អា​ជីវកម្ម​ជួប​លំ​បាក​ដោយ​សារ​ជំងឺ​ Covid-១​៩​ អាចធ្វើ​បែប​បទ​ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​តាម​រយៈ​ច្រក​ទ្វារ​អេឡិច​ត្រូនិចសេវា​កម្ម​សាធា​រណៈ​ថ្នាក់​ជាតិ​ ដោយ​វិធី​ចូល​គេហទំ​ព័រ​មាន​អា​សយដ្ឋាន​ https:// ncovi.dichvucong.gov.vn/p/home/dvc-ncovid-danh-sach-dich-vu-cong.html ៕​

យោង​ៈ Người lao động -មុនី​

ចែករំលែកអត្ថបទ