“មិត្តនឹងទៅទីណាខណៈពេលអស់ជំងឺឆ្លងរាលដាល?” នេះជាសំណួរដែលអ្នកទេសចរ ភាគច្រើនសួរគ្នាក្នុងពេលផ្អាកដំណើរទេសចរដោយសារជំងឺ COVID-១៩។ ចំពោះនាងខ្ញុំ គោលដៅទេសចរណ៍ដំបូង គឺស្រុកទ្រីតូង ខេត្តអាងយ៉ាង។
រូប ១៖ សម្រស់ស្រះស្វាយចេក។
ធម្មជាតិបានតាក់តែងឱ្យស្រុកទ្រីតូងមានកំពូលភ្នំស្រស់ស្អាតជាច្រើន។ នោះគឺភ្នំភុងហ្វាងសើុង ភ្នំកូតូ ឬកំពូលភ្នំទាបៗ ងាយស្រួលធ្វើដំណើរឡើង ដូចជា៖ ភ្នំតាប៉ា ភ្នំទឹកជប់ជាដើម។ ឱ្យតែឡើងដល់កំពូលភ្នំទាំងនេះ ភ្ញៀវទេសចរច្បាស់ជាជក់ចិត្តផ្ដិតអារម្មណ៍នឹងទិដ្ឋភាពខៀវខ្ចីនៃតំបន់បៃណូយជាពុំខាន។ ពេលព្រឹកឈរនៅខឿនព្រះវិហារវត្តភ្នំតាប៉ា ភ្ញៀវទេសចរនឹងបានមើលឃើញទិដ្ឋភាពព្រះអាទិត្យរះចំពីលើទីប្រជុំជនទ្រីតូង។ ភ្ញៀវទេសចរគប្បីឡើងកំពូលភ្នំ តាំងពីព្រឹកព្រលឹម ដើម្បីទាន់ទទួលពន្លឺព្រះអាទិត្យទើបរះឡើងនិងនាំមកអារម្មណ៍ស្រស់ស្រាយអំពីធម្មជាតិ។ ភ្នំតាប៉ានៅមិនឆ្ងាយពីទីប្រជុំជន ម្ល៉ោះហើយពេលថ្ងៃរះឡើងខ្ពស់បន្តិច ភ្ញៀវទេសចរគប្បីធ្វើដំណើរថ្មើរជើងចូលទីប្រជុំជន ហូបបបរពោះគោឈ្ងុយឆ្ងាញ់មួយគោម ដែលមានទីតាំងនៅជួរផ្សារមុនដំបូងបង្អស់។ ពេលរសៀលនៅតាមផ្សារនេះដែរ ក៏មានអំរែកបាញកាញសាច់ជ្រូកក្ដៅឧណ្ហៗទៀតផង។ល។ ទាំងនេះមិនទាន់ជាផលិតផលប្រណីតរបស់ស្រុកទ្រីតូងនោះទេ ថ្វីដៃផ្សំគ្រឿងរបស់ម្ចាស់ហាងនៅទីនេះបានធ្វើឱ្យភ្ញៀវអ្នកហូបមិនអាចណាភ្លេចរសជាតិបានឡើយ។
រូប ២-៣-៤៖ សម្រស់វាលស្រែតាប៉ារដូវវស្សា។
ស្រុកទ្រីតូង នៅទាំងទាក់ទាញភ្ញៀវវិលមកទេសចរណ៍ជាច្រើនដង ជួនកាលរៀងរាល់ឆ្នាំ ដ្បិតសម្រស់ស្រស់ស្អាតនៃវាលស្រែតាប៉ា។ ចំណុចពិសេស គឺភ្ញៀវមករដូវណា ក៏មានទេសភាពស្រស់បំព្រងដែរ។ ក្នុងរដូវប្រាំង វាលស្រែតាប៉ាតាមជើងភ្នំមានពណ៌លឿងដោយសារស្រូវទុំ។ ខ្លែងហើរផ្អៀងផ្អងលើវេហា អង្គុយក្រោមជួរដើមត្នោតនាពេលសាយណ្ហ បំពេអារម្មណ៍ភ្ញៀវទេសចរឱ្យលង់នឹងសម្រស់ធម្មជាតិនៅទីនេះ។ ប្រសិនបើមកកាន់តាប៉ាក្នុងឱកាសថ្ងៃបុណ្យទាន ភ្ញៀវទេសចរនឹងមានឱកាសឆ្លងកាត់ការបង្ហោះខ្លួនព្ធដ៏វេហាដោយឆ័ត្រយោង។ ភ្ញៀវទេសចរ ភាគច្រើនតែងចូលចិត្តមកតាប៉ានៅរដូវវស្សា ខណៈពេលធម្មជាតិហាក់ដូចមានភាពស្ងប់ស្ងាត់បន្តិច។ ភ្ញៀវធ្លាក់ច្រើនមេបានធ្វើឱ្យស្រះស្វាយចេក ស្វាយសពោរពេញដោយទឹកនិងក្លាយជាធំធេងជាង។ អារម្មណ៍ស្រស់ថ្លា ខណៈពេលគយគន់ខ្សែទឹកហូរធ្លាក់ពីកំពូលភ្នំចុះស្រះ។ រដូវភ្លៀង រុក្ខជាតិប្រែពណ៌ខៀវខ្ចី។ ឈរនៅព្រះវិហារវត្តភ្នំតាប៉ា ភ្ញៀវទេសចរនឹងបានទស្សនាសម្រស់រុក្ខជាតិលាស់ត្រួយខ្ចី។ ដើមត្នោតយាស្លឹកទទួលទឹកភ្លៀងដ៏ត្រជាក់។ល។ បានធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ដូចជាមានកម្លាំងពលំពេញខ្លួនសម្រាប់បោះជំហានឈានដំណើរទៅមុខទៀត៕
ហាថាញ - ថាច់ធី