សាលាបឋមសិក្សាថាញ់ភូ ៣ ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង មានបន្ទប់រៀនចំនួន២៣ និងមានសិស្ស ៧៣០ រូប ក្នុងនោះ សិស្សជនជាតិខ្មែរស្រូបអត្រាជិត ៩៥%។ ឆ្នាំ ២០១៩ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយគុណភាពអប់រំក៏កើនឡើងដោយឥតឈប់ឈរ។
សិស្សសាលាបឋមសិក្សាថាញ់ភូ ៣ ប្រឡែងគ្នាលេងក្នុងទីធ្លាសាលា។
លោកគ្រូលីខែន នាយកសាលាបឋមសិក្សាថាញ់ភូ ៣ ឱ្យដឹង៖ “ទោះជាសាលាស្ថិតនៅភូមិតំបន់ឆ្ងាយដាច់ស្រយាលរបស់ឃុំក៏ដោយ ប៉ុន្តែកម្រិតវិជ្ជាជីវៈរបស់កម្មាភិបាល គ្រូបង្រៀននៅទីនេះសម្រេចបទដ្ឋាននិងសម្រេចលើស បទដ្ឋាន។ គ្រូបង្រៀនរបស់សាលាតែងមានវិធីសាស្រ្តបង្រៀនល្អ និងសមស្រប ដើម្បីជួយឱ្យប្អូនៗខ្មែរងាយយល់ ហេតុនេះគុណភាពអប់រំក៏បានកើនឡើង។ ផ្តើមពីនោះ អាណាព្យាបាលសិស្សមានទំនុកចិត្តជញ្ជូនកូនចៅមករៀន រួមចំណែកជំរុញអត្រាកុមារចូលរៀនសម្រេចនិងសម្រេចលើសភាគកម្រិត”។
ឆ្នាំសិក្សា ២០២០-២០២១ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានផ្សព្វផ្សាយអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មីនៅថ្នាក់ទី ១ សាលាបានជ្រើសរើសយកសៀវភៅពុម្ពរបស់អាគារបោះពុម្ភជឹងត្រើយមើុយសម្រាប់បង្ហាត់ បង្រៀន។ ទន្ទឹមនឹងនោះ គ្រូបង្រៀនបានបំពាក់បំប៉នមុខវិជ្ជាជីវៈដើម្បីឈានដល់វិធីសាស្រ្តបង្រៀនថ្មី។ ដើម្បីលើកកម្ពស់គុណភាពអប់រំ សាលាបានចាត់គ្រូបង្រៀនដែលមានបទពិសោធន៍ ស្រឡាញ់មុខរបរនិងមានក្រមសីលធម៌ផ្នែកគរុកោសល្យល្អសម្រាប់បង្ហាត់បង្រៀនថ្នាក់ទី ១។ អ្នកគ្រូសើុងបាវង៉ុក ឱ្យដឹង៖ “ខ្ញុំបង្រៀនថ្នាក់ទី ១ បាន ១៤ ឆ្នាំហើយ និងយល់ច្បាស់អំពីទុក្ខលំបាករបស់ប្អូនៗសិស្សជនជាតិខ្មែរ ម្ល៉ោះហើយបង្រៀនអក្សរបណ្ដើរ បង្រៀនបំណិនជីវិតបណ្ដើរ និងរបៀបទំនាក់ទំនងដល់ប្អូនៗទៀត។ ពិសេស ក្នុងការបង្ហាត់បង្រៀន ខ្ញុំជ្រើសរើសវិធីសាស្រ្តបែបប្រពៃណីផ្សំនឹងវិធីសាស្រ្តថ្មី បង្រៀនទាំងពីរភាសាវៀត-ខ្មែរ ទើបប្អូនៗទទួលយកមេរៀនបានល្អ”។
លោកគ្រូលីខែន ឱ្យដឹងបន្ថែម៖ “ឆ្នាំនេះ សិស្សថ្នាក់ទី ២ អនុវត្តនូវក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលថ្មីតាមការកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ ក្រោយពីបានបំពាក់បំប៉នមុខជំនាញ និងហ្វឹកហាត់វិធីសាស្រ្តបង្រៀន គ្រូបង្រៀនរបស់សាលាមានភាពជឿជាក់ក្នុងការបង្រៀន ដើម្បីធានាគុណភាពបង្រៀននិងរៀន។ គណៈនាយកនិងគ្រូបង្រៀនសាលាបឋមសិក្សាថាញ់ភូ ៣ តែងយកអស់ពីកម្លាំងកាយចិត្តសម្រាប់បុព្វហេតុបណ្តុះបណ្តាល ដើម្បីលើកកម្ពស់កម្រិតវិជ្ជាឱ្យប្អូនៗតំបន់ជនជាតិខ្មែរ”៕
លីធាន-ត្រឹងហ្គោន