គណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំង បានដឹកនាំកងកម្លាំងប្រដាប់អាវុធអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចចង្អុលការ អាជ្ញាបទបញ្ជារបស់ក្រសួងការពារជាតិរបស់យោធភូមិភាគ ៩ ស្តីពីការងារយោធា ការពារប្រទេសនៅភូមិភាគ បន្តការរក្សាយ៉ាងម៉ឺងម៉ាត់នូវរបបប្រចាំការត្រៀមប្រយុទ្ធ បង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរកនិងជំនួយសង្គ្រោះ តាមដានក្តាប់ស្ថានភាព មិនទុកឱ្យបាត់ម្ចាស់ការដោយភាពចៃដន្យ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
លោកឡឹមវ៉ាន់ម៉ឹង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនដំណើរយុវជនទៅបម្រើកងជួរទ័ព។
ក្រៅពីនោះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ចំណុះគណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំង បានធ្វើពិធីប្រគល់ទទួលយោធិនដល់អង្គភាពនានាសម្រេច ១០០% ភាគកម្រិតដែលប្រគល់ឱ្យ និងរៀបចំជោគជ័យ “បុណ្យចូលឆ្នាំកងទ័ព–ប្រជាជន” ឆ្នាំ ២០២១ លើភូមិសាស្រ្តឃុំកេអាង ស្រុកកេសាច់ សរុបថវិកាសកម្មភាពជាង ១៧,៣ ពាន់លានដុង (ផ្តើមពីប្រភពចលនាសង្គមូបនីយកម្ម)។ ធ្វើការទទួលនិងធ្វើចត្តាឡីស័កប្រមូលផ្តុំដល់ពលរដ្ឋវៀតណាមចំនួន ៦៧៤ នាក់មកពីប្រទេសក្រៅតំបន់និងខេត្ត ក្រុងនានាដែលមានជំងឺជំងឺ COVD-១៩ ចូលមកភូមិសាស្រ្តខេត្ត។ ពិសេសគឺ ការងារដឹកនាំកសាងបក្ស កសាងកងកម្លាំងប្រដាប់អាវុធខេត្តរឹងមាំ ការងារត្រួតពិនិត្យ ឃ្លាំមើលនិងប្រតិបត្តិវិន័យបក្ស បានអនុវត្តត្រឹមត្រូវតាមសេចក្តីកំណត់៕
យ្វីអាញ-មុនី