យោងតាមគណៈជនជាតិខេត្តកាម៉ាវ ចាប់ពីដើមឆ្នាំ ២០២១ មកទល់នឹងបច្ចុប្បន្ន ភូមិភាគនានាក្នុងខេត្ត បន្តការអនុវត្តនិងរំសាយថវិកាពីប្រភពទុនថវិកាមជ្ឈិម បែងចែកដើម្បីអនុវត្តសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg អំពីការផ្តល់សច្ចានុមតិគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧ -២០២០។ សរុបប្រភពទុនរំសាយថវិកាសម្រេចប្រមាណជិត ៣៧,៧ ពាន់លានដុង។
ផ្តើមពីប្រភពទុនឧបត្ថម្ភផ្លាស់ប្តូរមុខរបរ បានជួយគ្រួសារខ្មែរជាច្រើននៅកាម៉ាវពង្រីកផលិតកម្ម លំនឹងជីវភាព។
តាមរយៈនោះ កាម៉ាវក៏បានផ្សព្វផ្សាយឧបត្ថម្ភ និងអនុវត្តរំសាយថវិកាប្រភពទុនប្រកបមុខរបរដល់គ្រួសារប្រជាជនបានទទួលផលចំនួន ៤៣៣ ជាមួយនឹងទឹកប្រាក់ជិត ១៧,៣ ពាន់លាន ដុង។ ផ្តើមពីប្រភពទុនវិនិយោគអភិវឌ្ឍ ខេត្តក៏បានឧបត្ថម្ភទឹកស្អាតដល់ ៧៩៩ គ្រួសារ ផ្លាស់ប្តូរមុខរបរជូន ១.៣៦៥ គ្រួសារ ឧបត្ថម្ភដីផលិតកម្មជូន ៤៦ គ្រួសារ សរុបទឹកប្រាក់ជាង ២០ ពាន់លានដុង។ លទ្ធផលទាំងនេះ បានរួមចំណែកលំនឹងអភិវឌ្ឍតំបន់ជនជាតិភាគតិចនៅកាម៉ាវ ក្នុងស្ថានភាពជំងឺ COVID- ១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញក្នុងរយៈកាលកន្លង៕
ថាញឡុង-មុនី