12/07/2021 - 13:16

បង្កើន​ការ​អនុ​វត្ត​គោល​នយោ​បាយ​ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ជីវ​ភាព​កាន់​តែល្អ​ប្រ​សើរ​

តាម​ប្រ​សាសន៍​លោក​ត្រឿង​វ៉ាន់​ភឿក អនុ​ប្រ​ធាន​ការិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ស្រុក​យ៉ុង​រៀង​ ខេត្ត​គៀង​យ៉ាង​៖  ស្រុក​បាន​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​គ្រួ​សារ​ក្រី​ក្រជា​ជន​ជាតិ​ភាគ​តិច​ និង​គ្រួ​សារ​ក្រី​ក្រនៅ​ភូមិ​ ឃុំ​លំ​បាក​ខ្លាំង​ ដើម្បី​បន្ត​ជំនួយ​តាម​គោល​នយោ​បាយ​ដល់​មុខ​សញ្ញា​ដែល​ត្រូវ​បាន​ទទួល​ផល។​

សម្ព័ន្ធ​យុវជន​ជំនួយ​អង្ករ​ដល់​គ្រួ​សារ​ក្រលំ​បាក​។​

ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ ស្រុក​យ៉ុងរៀង​មាន​គ្រួ​សារ​ចំ​នួន​ ១០៧ បាន​ទទួល​ផល​ពិសេស​ដោយ​ឡែក​ ខណៈ​ពេល​ស្រុក​អនុ​វត្ត​នូវ​គោល​នយោ​បាយ​តាម​សេច​ក្ដី​សម្រេច​លេខ​ ២០៨៥/QĐ-TTg ចុះ​ថ្ងៃ​ ៣១/១០/២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​។​ ក្នុង​នោះ​ ឧប​ត្ថម្ភ​ដី​សង់​ផ្ទះ​ ៥ គ្រួ​សារ​ ឧប​ត្ថម្ភ​ដី​ផលិត​កម្ម​ ១ គ្រួ​សារ​ និង​ឧប​ត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ ៧៧ គ្រួ​សារ​ ឧប​ត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ២២ គ្រួ​សារ​។​ល។​ ទន្ទឹម​នឹង​នោះ​ ស្រុក​និង​បណ្តា​ឃុំ​ ទីប្រ​ជុំ​ជន​នានា​ តែង​ចាត់​ក្រុម​ការ​ងារ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​លំ​បាក​ ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ពិសេស​ ភូមិ​ភាគ​តែង​អនុ​វត្ត​ល្អ​ការ​ងារ​លើក​ទឹក​ចិត្ត​និង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​អនុ​វត្ត​ម៉ឺង​ម៉ាត់ សារ ​៥K ក៏​ដូច​ជា​បង្កើន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ លោក​ភឿក ឱ្យ​ដឹង​បន្ថែម​៖ “សម្ព័ន្ធ​យុវ​ជន​ស្រុក​ ទើប​សហ​ការ​ជា​មួយ​នឹង​បណ្តា​ឃុំ​ ទីប្រ​ជុំ​ជន​ អង្គ​ការ​មហា​ជន​នានា​ ចលនា​អំ​ណោយ​រាប់​រយ​ចំ​ណែក​ឧប​ត្ថម្ភ​ដល់​គ្រួ​សារ​លំ​បាក​ ដោយ​សារ​រង​ផលប៉ះ​ពាល់​ពីជំងឺ​ COVID-១៩។​ អំ​ណោយ​រួម​មាន​គ្រឿង​ឧបភោគ​និង​បរិ​ភោគ​ សំ​ដៅ​លើក​ទឹក​ចិត្ត​គ្រួ​សារ​លំ​បាក​និយាយ​រួម​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ រួម​គ្នា​ឆ្លង​កាត់​ជំងឺ​ឆ្លង​រាល​ដាល​”។​

ស្ពាន​ ផ្លូវ​ថ្នល់​នៅ​ស្រុក​យ៉ុងរៀង​ សុទ្ធ​សឹង​បាន​ចាក់​បេ​តុង​ កៅ​ស៊ូ​ទាំង​អស់​។​

 លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ ការ​គួប​ផ្សំ​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​និង​កម្ម​វិធី​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ បាន​ជួយ​ដល់​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ដូច​៖ ឃុំ​បាង​ថាច់​ បាង​តឹង​ឌិញ​ វិញ​ថាញ វិញ​ភូ ង៉ុក​ជុក ង៉ុក​ហ្វា។​ល។​ មាន​ភាព​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ផ្ដើម​ពីនោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​ស្ទួយ​ ដោយ​ឥត​ឈប់​ឈរ​។​ បង​យ័ញ​ចឿង នៅ​ក្រុង​កឹង​ធើ បាន​រ៉ាយ​រ៉ាប់​៖ “ពីមុន​ ពេល​ចង់​មក​លេង​ផ្ទះ​នៅ​ឃុំ​បាង​ថាច់​ម្តង​ៗ​ ខ្ញុំ​តែង​សុំ​ច្បាប់​ឈប់​ច្រើន​ថ្ងៃ​ ពីព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​លំ​បាក​។​ ប៉ុន្តែ​ឥឡូ​វនេះ​ ខ្ញុំ​គ្រាន់​តែចំ​ណាយ​ពេល​បើក​ម៉ូតូ​ប្រ​ហែល​ ៣ ម៉ោង​គឺ​ដល់​ផ្ទះ​ ដ្បិត​ផ្លូវ​ចូល​ផ្ទះ​ខ្ញុំ​ត្រូវ​បាន​ចាក់​បេ​តុង​។​ ខណៈ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​រីក​ចម្រើន​ មាមីង​នៅ​ភូមិ​ខ្ញុំ​ក៏​មាន​ឱកាស​ច្រើន​សម្រាប់​ធ្វើ​ការ​រក​ទទួល​ទាន​ ម្ល៉ោះ​ហើយ​ពេល​ចុះ​មក​ស្រុក​សម្លឹង​ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ ប្អូន​ៗ​កុមារ​គ្មាន​ការ​បោះ​បង់​ការ​រៀន​សូត្រ​ដូច​ពីមុន​ទៀត​”។​

ស្រុក​យ៉ុងរៀង​ កំ​ពុង​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៩-CT/TW ចុះ​ថ្ងៃ​ទី ១០/០១/២០១៨ របស់​គណៈ​លេខា​ (នីតិ​កាល​ XII) ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​សម័យ​ថ្មី​ ដើម្បី​ជីវ​ភាព​មាមីង​ជន​រួម​ជាតិ​ភាគ​តិច​ កាន់​តែរីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

                                   ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ