ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/07/2021 - 13:16

បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព

គណៈ​លេខា​បក្ស​ ទើប​ដាក់​ចេញ​បទ​បញ្ជា​ ស្តីពី​ការ​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ ចំ​ពោះ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​រហូត​ដល់​ឆ្នាំ​ ២០៣០។​

 កសិករ​នៅ​ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ ដើម្បី​ពង្រីក​
សេដ្ឋ​កិច្ច​គ្រួ​សារ​។​ 
រូប​ថត​៖ ម៉ាល័យ​

តាម​រយៈ​នោះ​ ដើម្បី​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​ទិស​ដៅ​អត្រា​ភាព​ក្រី​ក្រ​ពហុ​ទិស​ បន្ត​រក្សា​កម្រិត​កាត់​បន្ថយ​ពី ១-១,៥% ក្នុង​មួយ​ឆ្នាំ​ដែល​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​លើក​ទី​ XIII របស់​បក្ស​បាន​ដាក់​ចេញ​ ខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ ជា​មូល​ដ្ឋាន​គ្មាន​នៅ​ស្រុក​ក្រ ឃុំ​លំ​បាក​ខ្លាំង​ គណៈ​លេខា​បក្ស​សំ​ណូម​ពរ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​បក្ស​ គប្បី​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ កំ​ណត់​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ គឺ​ជា​គោល​ការណ៍​ធំ​ឥត​ងាក​រេ​របស់​បក្ស​ រដ្ឋ​ ជាភារកិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ ជាប្រ​ចាំ​ យូរ​អង្វែង​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូទាំង​សង្គម​ រួម​ចំ​ណែក​អនុ​វត្ត​ជឿន​លឿន​ សម​ភាព​សង្គម​ សកម្ម​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​។​ ផ្លាស់​ថ្មី​ ជំរុញ​មាំ លើក​កម្ពស់​គុណ​ភាព​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ - មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ​” ពញ្ញាក់​ស្មារ​តី​ខ្លួន​ទីពឹង​ខ្លួន​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ឈាន​ឡើង​ “ចាក​ផុត​ពី​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​សម្បូរ​សប្បាយ​” របស់​ប្រ​ជា​ជន​និង​សហ​គមន៍ ខិត​ខំ​ “ដើម្បី​វៀត​ណាម​គ្មាន​នៅ​ភាព​ក្រី​ក្រ”។​

ក្នុង​បទ​បញ្ជា​ គណៈ​លេខា​បក្ស​ ថែម​ទាំង​សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​មហា​ជន​ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ បទ​ដ្ឋាន​ក្រី​ក្រ​ពហុ​ទិស​ ផ្សារ​ភ្ជាប់​នឹង​ទិស​ដៅ​ អភិ​វឌ្ឍប្រ​កប​ដោយ​ចីរភាព​ ធានា​កម្រិត​រស់​នៅ​អប្ប​បរមា​កើន​ជា​លំ​ដាប់​ និង​លទ្ធ​ភាព​ទទួល​បាន​គ្រប់​សេវា​សង្គម​ជា​មូល​ដ្ឋាន​របស់​ប្រ​ជា​ជន​។​ ផ្លាស់​ថ្មី​វិធី​សាស្រ្ត​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដាក់​ចេញ​គោល​នយោ​បាយ​ជំនួយ​មាន​លក្ខ​ខ័ណ្ឌ​​ បង្កើន​ឥណ​ទាន​គោល​នយោ​បាយ​សង្គម​សម្រាប់​អ្នក​ក្រ គាំ​ពារ​សង្គម​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រមាន​លទ្ធ​ភាព​ពល​កម្ម​។​ មាន​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​និង​សហ​ករណ៍​ចង​សម្ព័ន្ធ​ក្នុង​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ ប្រើ​ប្រាស់​ផលិត​ផល អភិ​វឌ្ឍពិពិធ​កម្ម​ទម្រង់​ផលិត​ ដោយ​មាន​ការ​ចូល​រួម​ពីគ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ឧប​ត្ថម្ភ​ការ​អភិ​វឌ្ឍទម្រង់​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​សម​ស្រប​នឹង​អ្នក​ក្រ ពិសេស​គឺ​តំ​បន់​ជន​បទ​ តំ​បន់​ភ្នំ​។​ មាន​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​វិនិ​យោគ​នៅ​ភូមិ​សាស្រ្ត​លំ​បាក​ ភ្ជាប់​ជា​មួយ​នឹង​ធានា​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​។​ ត្រួត​ពិនិត្យ​និង​កែ​សម្រួល​ផែន​ការ​រៀប​ចំ​អនុ​វត្ត​ ផ្លាស់​ប្តូរ​ទីលំ​នៅ​ប្រ​ជា​ជន​ ធានា​របរ​រក​ស៊ី​ប្រ​កប​ដោយ​ចីរ​ភាព​ និង​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ប្រ​ឈម​នឹង​ផល​ប៉ះ​ពាល់​នៃ​គ្រោះ​ធម្ម​ជាតិ​ ប្រែ​ប្រួល​អា​កាស​ធាតុ​តំ​បន់​ព្រៃ​ដែល​មាន​លក្ខណៈ​ពិសេស​។​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ដី​ផលិត​ ដី​សង់​ផ្ទះ​។​ល។​ សម​ស្រប​ បង្ក​ការ​ងារ​ធ្វើ​ ធានា​សេវា​សុខា​ភិបាល​ អប់​រំ លំ​នៅ​ឋាន​ ទឹក​ស្អាត​ អនា​ម័យ​ បរិស្ថាន​ ព័ត៌​មាន​និង​សេវា​សង្គម​ផ្សេង​ៗ​ សម្រាប់​អ្នក​ក្រ សំ​ខាន់​គឺ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​៕​

               យោង​៖ baodantoc.com-មុនី​ ​

ចែករំលែកអត្ថបទ