ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/07/2021 - 13:16

បេក្ខ​ជន​ទូទាំង​ប្រ​ទេស​ជិត​​ ១​ លាន​នាក់​ បាន​បញ្ចប់​សម័យ​ប្រ​ឡង​ សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ លើក​ទី​​១ ឆ្នាំ​​២០២១

ក្រោយ​ពីពីរ​ថ្ងៃ​ប្រ​ឡង​ (៧-៨/៧/២០២១) បេក្ខ​ជន​ទូទាំង​ប្រ​ទេស​ជិត​ ១ លាន​នាក់​ បាន​ប្រ​ឡង​បញ្ចប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ លើក​ទី​១ ឆ្នាំ​ ២០២១។​ នេះ​ជា​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ស្ថិត​ក្នុង​បរិ​ការណ៍​នៃ​ជំងឺ​ COVID-19 មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ម្ល៉ោះ​ហើយ​សិស្ស​បញ្ចប់​កម្ម​វិធី​សិក្សា​ថ្នាក់​ទី ១២ ដែល​មិន​អាច​ចូល​រួម​ប្រ​ឡង​ក្នុង​លើក​នេះ​បាន​ នឹង​ត្រូវ​បាន​ប្រ​ឡង​ក្នុង​លើក​ទី​ ២ តាម​ពេល​វេលា​ដែល​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​កំ​ណត់​។​

 សម​ណសិស្ស​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ នៅ​វិទ្យា​ល័យ​ហ្វាង​យីវ​ខេត្ត​សុក​ត្រាំង​។​

នៅ​សាលា​វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម ក្រុង​កឹង​ធើ បេក្ខ​ជន​ត្រូវ​បាន​វាស់​កម្ដៅ​មុន​ពេល​ចូល​កាន់​បន្ទប់​ប្រ​ឡង​។​ 

ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​សម័យ​ប្រ​ឡង​ ក៏​បាន​ខេត្ត​ ក្រុង​ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ធ្វើ​ការ​ត្រៀម​បម្រុង​យ៉ាង​ម៉ត់​ចត់​ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​បេក្ខ​ជន​។​ បេក្ខ​ជន​នៅ​ក្រុង​កឹង​ធើ​ជាង​ ១២.០០០ នាក់​ ត្រូវ​បាន​វាស់​កម្ដៅ​និង​ណែនាំ​ពី​របៀប​បង្ការ​ជំងឺ​ COVID-19 មុន​ពេល​ចូល​កាន់​បន្ទប់​ប្រ​ឡង​។​ ខេត្ត​ត្រា​វិញ​ មាន​បេក្ខ​ជន​ជិត​ ៩.០០០ នាក់​ចុះ​ឈ្មោះ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ឆ្នាំ​ ២០២១ ក្នុង​នោះ​ បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រ​ឡង​ពិនិត្យ​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​មាន​ ២.១៣៨ នាក់​ បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រ​ឡង​ដើម្បី​ពិនិត្យ​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ​មាន​ ៣៥២ នាក់​ បេក្ខ​ជន​ចុះ​ឈ្មោះ​ប្រ​ឡង​ដើម្បី​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ និង​ពិនិត្យ​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ​មាន​ ៦.៣៣២ នាក់​។​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ឆ្នាំ​ ២០២១ ទូទាំង​ខេត្ត​សុក​ត្រាំង​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ប្រ​មាណ​ ៩.៥០០ នាក់​ នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ២១។​

តាម​ប្រ​សាសន៍​លោក​ស្រី​ត្រឹង​ធីង៉ុក​យីម នាយក​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​អាង​យ៉ាង​ មុន​នឹង​ដំណើរ​ការ​សម័យ​ប្រ​ឡង​ មន្ទីរ​បាន​ធ្វើ​ការ​កែ​សម្រួល​គម្រោង​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ ឆ្នាំ​ ២០២១ ព្រោះ​ថា​ ខេត្ត​អាង​យ៉ាង​បាន​រកឃើញ​អ្នក​វិជ្ជ​មាន​ជំងឺ​ COVID-19 នៅ​ស្រុក​អាង​ភូ និង​ក្រុង​ចូវ​ដុក។​ ហេតុ​នោះ​ ដើម្បី​ឱ្យ​សម័យ​ប្រ​ឡង​ប្រ​ព្រឹត្ត​ទៅ​ដាច់​ខាត​ត្រូវ​ធានា​សុវត្ថិ​ភាព​ ស្រប​តាម​លក្ខន្តិកៈ​ ធានា​ផលប្រ​យោជន៍​របស់​បេក្ខ​ជន​គ្រប់​រូប​ មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ខេត្ត​អាង​យ៉ាង​ បាន​សម្រេច​ឱ្យ​បេក្ខ​ជន​នៅ​ស្រុក​អាង​ភូ និង​ក្រុង​ចូវ​ដុក ប្រ​ឡង​ក្នុង​លើក​ទី​ ២។​

តាម​ផែន​ការ​របស់​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ ថ្ងៃ​ទី ២៦/៧/២០២១ ភូមិ​ភាគ​នានា​នឹង​ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​៕​

                                                  ក្រុម​អ្នក​យក​ព័ត៌​មាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ