ភូមិបត់ចេក ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ បាននគរបាលឃុំជំនួយបង្កើតក្លឹប “ប្រទះឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ម្ល៉ោះហើយប្រជាជននៅលើភូមិសាស្រ្តមានជីវភាពសុខសាន្ត។
សមាជិកក្លឹបពិនិត្យខ្លោងទ្វារបង្ការប្រឆាំងបទល្មើសនៅភូមិបត់ចេក។
ក្លឹប “ប្រទះឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” នៅភូមិបត់ចេក ត្រូវបានបង្កើតនៅខែមីនា ឆ្នាំ ២០២០ ដោយមានសមាជិក ១១ រូប អាស្រ័យប្រធានភូមិធ្វើជាប្រធានក្លឹប និងតំណាងអង្គការមហាជនភូមិ ព្រមទាំងប្រជាជនចូលរួមជាសមាជិក។ ក្លឹបមានលក្ខន្តិកៈសកម្មភាព នាំមកនូវការពេញចិត្តចំពោះប្រជាជន។ លោកគឹមសុភាព ប្រធានភូមិបត់ចេក ប្រធានក្លឹប ឱ្យដឹង៖ “ចាប់ពីបង្កើតក្លឹបមកទល់ពេលនេះ សមាជិកក្លឹបបានប្រទះឃើញមុខសញ្ញាចម្លែក ២ រូប ជាមនុស្សនៅភូមិភាគដទៃមកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួចបានជូនដំណឹងដល់នគរបាលសើុបអង្កេតវិនិច្ឆ័យ និងផ្តល់ដំណឹងសំខាន់ៗជាង ១០ ដល់ផ្នែកសមត្ថកិច្ច។ ក្រៅពីនោះ សមាជិកក្លឹបនៅទាំងផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការប្រឆាំងបទល្មើសដល់ប្រជាជនទៀតផង”។
អាស្រ័យជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ហើយសមាជិកក្លឹបភាគច្រើនជាជនជាតិខ្មែរ ហេតុនោះសមាជិកក្លឹបបានផ្សព្វផ្សាយដោយភាសាវៀតផង និងភាសាខ្មែរផង ជួយឱ្យប្រជាជនងាយយល់ ក៏ដូចជាអាចកត់សម្គាល់ ពីភិនភាគជនទុច្ចរិតធ្វើសកម្មភាពនៅលើភូមិសាស្រ្ត។ លោកសើុងធា នៅភូមិបត់ចេក ឱ្យដឹង៖ “សមាជិកក្លឹបតែងចុះទៅដល់ផ្ទះប្រជាជន ផ្សព្វផ្សាយពីការថ្កោលទោស ព័ទ្ធចាប់ជនល្មើស គឺជាភារកិច្ចសំខាន់ ដើម្បីប្រជាជនបានយល់ និងរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។
លោកង្វៀងវ៉ាន់ថឿង នគរបាលភូមិបត់ចេក ឱ្យដឹង៖ “ភូមិមានដងផ្លូវគមនាគមន៍ជាច្រើន តភ្ជាប់ជាមួយនឹងភូមិភាគដទៃ ម្ល៉ោះហើយជនទុច្ចរិតតែងឆ្លៀតឱកាសធ្វើសកម្មភាព។ អាស្រ័យហេតុនោះ ភូមិបានសហការជាមួយ នឹងនគរបាលឃុំ កសាងខ្លោងទ្វារបង្ការ ប្រឆាំងបទល្មើសនៅតាមដងផ្លូវសំខាន់ៗមួយចំនួន។ ពេលខាងមុខ ភូមិនឹងស្នើសុំយោបល់កសាងខ្លោងទ្វារបន្ថែមមួយកន្លែងទៀត ដើម្បីធានាដល់ការបង្ការប្រឆាំងបទល្មើសបានល្អប្រសើរជាងទៀត”៕
សើុងម៉ាល័យ-វិមាន