សមាគមជំរុញការសិក្សាខេត្តត្រាវិញ មានសមាគមជំរុញការសិក្សាមូលដ្ឋានចំនួន ១០៦ និងមានសាខាជំរុញការសិក្សាភូមិ អនុសង្កាត់ សាលារៀនគណៈជំរុញការសិក្សាក្រុមសិក្សានិងក្រុមស្វ័យគ្រប់គ្រងសិក្សាជាង ១.២៣០ ដោយមានសមាជិកប្រមាណ ២២៣.៨៤៥ នាក់។ រយៈពេលកន្លង សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្ត អនុវត្តល្អការងារជំរុញការសិក្សា ជំរុញបញ្ញា រួមចំណែកកសាងសង្គមសិក្សា។
គ្រួសារប្អូនលីតៀង បានសមាគមជំរុញការសិក្សាឃុំឧបត្ថម្ភសង់ផ្ទះ។
សមាគមជំរុញការសិក្សាខេត្តត្រាវិញ តែងផ្សព្វផ្សាយឯកសារថ្មី ក្នុងនោះ មានការអនុវត្តពិសោធន៍ទម្រង់ “ពលរដ្ឋសិក្សា”។ ឆ្លងតាមរយៈនោះ សមាគមគ្រប់លំដាប់ថ្នាក់បានរួមគ្នាចលនាសិស្សមិនបោះបង់ការសិក្សាពាក់កណ្តាលការធ្វើឧត្តានកម្មអប់រំបឋមសិក្សា អនុវិទ្យាល័យ និងឈានដល់ការធ្វើឧត្តានកម្មអប់រំវិទ្យាល័យ។ សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ នៅទាំងខ្នះខ្នែងចលនាសមាជិកចុះឈ្មោះនិងចុះឈ្មោះឡើងវិញកសាង”គ្រួសារសិក្សា” “វង្សត្រកូលសិក្សា” “សហគមន៍សិក្សា”និង”អង្គភាពសិក្សា”។ បច្ចុប្បន្ន ទូទាំងខេត្តមានមូលដ្ឋានសាសនាជាង ២០០ និងជិត ៨.០០០ ក្រុម បានចុះឈ្មោះឡើងវិញកិត្តិនាមសិក្សា។ សមាគមសហការជាមួយនឹងការិយាល័យអប់រំនិងបណ្តុះបណ្តាលថ្នាក់ស្រុក ទីរួមខេត្ត បំផុសចលនាដល់សាលារៀននានាចូលរួមចលនាប្រិតសំចៃ “សន្សំលុយកូនជ្រូកដី ជំរុញការសិក្សា”។ ចាប់តាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ន សមាគមជំរុញការសិក្សគ្រប់លំដាប់ថ្នាក់ បានជូនអាហារូបករណ៍ដល់សិស្សជិត ២.០០០ ចំណែក សរុបជាទឹកប្រាក់ជិត ១ ពាន់លានដុង ជូនអំណោយដល់សិស្សជិត ១២.០០០ ចំណែក សរុបជាទឹកប្រាក់ជាង ៤ ពាន់លានដុង និងចលនាអង្គភាពនានាទទួលគាំពារសិស្ស ជិត ២០០ នាក់។
បងស្រីសើុងធីហា នៅភូមិខ្សាច់កណ្តាល ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ ជាម្តាយរបស់ប្អូនលីតៀង រៀនសាលាបឋមសិក្សាហ្វាធ្វឹង A។ ប្អូនលីតៀង ជាសិស្សរៀនពូកែ ៥ ឆ្នាំបន្តបន្ទាប់។ បងស្រីហា ឱ្យដឹង៖ “ ជារៀងរាល់ថ្ងៃ ខ្ញុំទៅលក់ឆ្នោត ប្តីទៅធ្វើកម្មករសំណង់រកប្រាក់ផ្គត់ផ្គង់ជីវភាពនិងចិញ្ចឹមកូន ៣ នាក់រៀនសូត្រ។ គ្រួសារខ្ញុំបានសមាគមជំរុញការសិក្សាឃុំហ្វាធ្វឹង ឧបត្ថម្ភ ៤០ លានដុងដើម្បីសង់ផ្ទះ ខ្ញុំសប្បាយរីករាយណាស់”។ អ្នកស្រីគឹមធីបុប្ផា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង ឱ្យដឹង៖ “ ឆ្នាំ ២០២០ សមាគមជំរុញការសិក្សាឃុំ ចលនាអាហារូបករណ៍បាន ២៦ ចំណែក ទទួលគាំពារសិស្ស ១៣២ នាក់ដែលមានស្ថានភាពលំបាក។ ចលនាប្រិតសំចៃ “សន្សំលុយកូនជ្រូកដីជំរុញការសិក្សា” សន្សំប្រាក់បានជាង ១ ពាន់លានដុង។ ពិសេស សមាគមចលនាឧបត្ថម្ភសង់ផ្ទះបាន ២ ខ្នង “ផ្ទះជំរុញការសិក្សា” ជូនសិស្សជនជាតិខ្មែរក្រីក្រជម្នះលំបាក រៀនពូកែ ផ្ទះមួយខ្នងៗមានតម្លៃ ៤០ លានដុង ទើបសង់សម្រេចរួចរាល់ប្រគល់ជូនបាន ១ ខ្នង”៕
សឺនម៉ាល័យ-មុនី