(CTO) - នៅត្រង់ខ្សែបន្ទាត់កំណត់ព្រំដែន ស្ពានឡុងប៊ិញ - ជ្រៃធំ (ប៉ុស្តិ៍ការពារព្រំដែន ច្រកទ្វារឡុងប៊ិញ) និងបង្គោលព្រំដែនលេខ ២៧៥ ច្រកទ្វារអន្តរជាតិទិញបៀង (ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិទិញបៀង) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានធ្វើពិធីជូនថវិកា សម្ភារៈបរិក្ខារពេទ្យបង្ការ ប្រឆាំងជំងឺ COVID-១៩ ដល់អង្គភាពគ្រប់គ្រង ការពារព្រំដែននៃខេត្តតាកែវនិងខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។
លោកវរសេនីយ៍ឯក ផាមវ៉ាន់ផុង ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តអាងយ៉ាងជូនអំណោយដល់កងអនុតំបន់យោធាខេត្តតាកែវ។
តាមរយៈនោះ កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានជូនអំណោយដល់ខេត្តតាកែវ និងខេត្តកណ្តាល រួមមាន ៖ ម៉ាស់ចំនួន ៤.២០០ ជែលលាងដៃកម្ចាត់មេរោគចំនួន ៤.២០០ ដប ថ្នាំពេទ្យចំនួន ១២ កេះ និងថវិកា ៨១០ លានដុង។ សរុបអំណោយនិងថវិកាស្មើនឹងតម្លៃទឹកប្រាក់ជិត ២ ពាន់លានដុង ថវិកានេះ ត្រូវបានដកពីប្រភពថវិកាកិច្ចការបរទេសរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង។
ជំនួសមុខឱ្យអង្គភាពគ្រប់គ្រង ការពារព្រំដែនខេត្តតាកែវនិងខេត្តកណ្តាល ឧត្តមសេនីយ៍ទោ សុខសំណាង នាយកនគរបាលខេត្តតាកែវ ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភដ៏វិសេសវិសាលទាន់ពេល ទាំងសម្ភារៈនិងស្មារតីពីកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង។ ទន្ទឹមនឹងនោះ បានអះអាងថា រយៈពេលកន្លង កងកម្លាំងអង្គភាព គ្រប់គ្រងការពារព្រំដែននៃខេត្តទាំង ២ គឺ ខេត្តតាកែវ ខេត្តកណ្តាល និងកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង តែងសហការស្អិតល្មួត ក្នុងការអនុវត្តភារកិច្ចផ្អែកលើស្មារតីសាមគ្គី ជិតស្និទ្ធមិត្តភាព។
លោកវរសេនីយ៍ឯក ង្វៀងទឿងឡែ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ឱ្យដឹង បច្ចុប្បន្ន លើខ្សែបន្ទាត់ព្រំដែនខេត្តអាងយ៉ាង ជាប់ជាមួយនឹងព្រំដែនព្រះរាជាណាចក្រកម្ពុជា ប្រវែងជិត ១០០ គីឡូម៉ែត្រ កំពុងបានអង្គភាពគ្រប់គ្រង ការពារព្រំដែនខេត្តអាងយ៉ាង (កងទ័ពការពារព្រំដែនយោធា នគរបាល) រក្សាក្រុមប៉មយាមល្បាតចំនួន ២០២ ឧស្សាហ៍ធ្វើការទាក់ទង ដោះដូរសហការជាមួយនឹងអង្គភាពគ្រប់គ្រង ការពារព្រំដែនប្រទេសមិត្ត ប្រឆាំងការឆ្លងដែនខុសច្បាប់ ដើម្បីបង្ការប្រឆាំងជំងឺ COVID-១៩ ៕
មិញអាញ-មុនី