ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2021 - 09:04

យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់​ក្នុង​ការ​បញ្រ្ជាប​ ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ ៣ ចំ​ណុចៈ រៀន​សូត្រ​ ធ្វើ​តាម​ដំ​បូន្មានអ៊ំ​ និង​ធ្វើ​ជាគំ​រូ​

(TG) -  នៅ​ក្នុង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​ទូទាំង​ប្រ​ទេស​ បូក​សរុប​បណ្តោះ​អា​សន្ន​ ៥ ឆ្នាំ​ អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW របស់​ការិ​យាល័យ​នយោ​បាយ​ នីតិ​កាល​ XII ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្ដី​សន្និ​ដ្ឋាន​លេខ​ ០១-KL/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ នីតិ​កាល​ XIII ស្តីពី​ការ​បន្ត​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW ស្តីពី​ “ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​” ប្រ​ព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មិថុនា​ ជំ​នួស​មុខ​ឱ្យ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង អប​អរ​សាទរ​និង​ស្ងើច​សរ​សើរ​សមូហ​ភាព​ បុគ្គល​គំ​រូ​ ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​។​

 អគ្គ​លេខា​បក្ស​ ង្វៀង​ភូ​ត្រុង និង​ប្រ​ធាន​រដ្ឋ​ ង្វៀង​ស្វឹង​ភុក ជា​មួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​ទស្សនា​ និង​ស្តាប់​ការ​ឧទ្ទេស​នាម​តាំង​ពិព័រណ៍“បណ្តា​គំ​រូ​សា​មញ្ញ​ប៉ុន្តែ​ថ្លៃ​ថ្នូរ​” ។​​          រូបៈ VGP/ញឹក​បាក់

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ សមមិត្ត​អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង បញ្ជាក់​៖ រយៈ​ពេល​កន្លង​ ការ​ងារ​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ ត្រូវ​បាន​បក្ស​យើង​លើក​ឡើង​ និង​ចង្អុល​ការ​តាំង​ពី​ដំ​បូង​ ដោយ​មាន​បទ​បញ្ជា​ សេច​ក្តី​សម្រេច​នៅ​គ្រប់​ដំ​ណាក់​កាល​។​ ថ្មី​ៗ​នេះ​ គឺបទ​បញ្ជា​លេខ​ ០៥ របស់​ការិ​យា​ល័យ​នយោ​បាយ​ នីតិ​កាល​ XII ស្តី​ពី​ការ​ “ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​” ភ្ជាប់​នឹង​ការ​អនុវត្ត​សេច​ក្តី​សម្រេច​មជ្ឈិម​ ៤ នីតិ​កាល​ XII ស្តី​ពី​ការ​ “បង្កើន​ការ​កសាង​រៀប​ចំ​បក្ស​ឡើង​វិញ​ ទប់​ស្កាត់​ ច្រាន​ថយ​នូវ​ឱន​ភាព​នៃ​សតិ​អា​រម្មណ៍នយោ​បាយ​ សីល​ធម៌​ ផ្នត់​រស់​នៅ​ បង្ហាញ​អា​ការៈ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” “ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​លើ​គ្រប់​វិស័យ​ ដោយ​របៀប​ធ្វើ​ថ្មី​ៗ​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ជាក់​ស្តែង​ មាន​ការ​វិវឌ្ឍ​ខ្លាំង​ក្លា​ សកម្ម​ មាន​ភាព​សុស​សាយ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ទូទាំង​បក្ស​និង​ទូទាំង​សង្គម​ ដោយ​បាន​មហា​សន្និ​បាត​ទី ១២ របស់​បក្ស​ វាយ​តម្លៃ​ខ្ពស់​។​

សមមិត្ត​អគ្គ​លេខា​បក្ស​ សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​ស្ថា​ប័ន អង្គ​ភាព​ គប្បី​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ បន្ត​ការ​ជំ​រុញ​ជាង​ទៀត​នូវ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​។​ ម៉ឺង​ម៉ាត់ ភ្ញាក់​រលឹក​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ តាម​សំ​ណូម​ពរ​ ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​សេច​ក្ដី​សន្និ​ដ្ឋាន​លេខ​ ០១-KL/TW ចុះ​ថ្ងៃ​ ១៨/៥/ ២០២១ ថ្មី​ៗ​នេះ​របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ការ​បន្ត​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW របស់​ការិ​យាល័យ​នយោ​បាយ​ អំ​ពី​ “ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​”។​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បញ្រ្ជាប​ ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ ៣ ចំ​ណុច​គឺ៖ រៀន​សូត្រ​ ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ​និង​លើក​ឡើង​គំ​រូ​កម្មា​ភិបាល​ បក្ខ​ជន​។​

សមមិត្ត​អគ្គ​លេខា​បក្ស​ សំ​ណូម​ពរ​ក្នុង​ដំ​ណាក់​ការ​អនុវត្ត​ភារ​កិច្ច​ទាំង​ ៣ ដូច​ពោល​ខាង​លើ​ គប្បី​គួបផ្សំ​យ៉ាង​ហ្មត់​ចត់​រវាង​ “កសាង​” និង​ “តទល់​” ក្នុង​នោះ​ “កសាង​” គឺជា​មូល​ដ្ឋាន​ ជាយុទ្ធ​សាស្រ្ត​ “តទល់​” គឺជា​ការ​សំ​ខាន់​ចាំ​បាច់​។​ លើក​កម្ពស់​ ស្មារ​តី​ “និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ​” “លត់​ដំ​អស់​មួយ​ជីវិត” ជា​និច្ច​កាល​ “ពិនិត្យ​មើល​ខ្លួន​ឯង​” “កែ​ប្រែ​ខ្លួន​ឯង​”។​ តស៊ូ​ប្រ​យុទ្ធ​ ទប់ស្កាត់​ ច្រាន​ថយ​នូវ​ឱន​ភាព​នៃ​សតិ​អា​រម្មណ៍ សីល​ធម៌​ ផ្នត់​រស់​នៅ​ អា​ការៈ​ “ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​”, “ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​ អត់​ធ្មត់​ បេ្តជ្ញា​តស៊ូ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ អសកម្ម​ ជាមួយ​នឹង​ស្មារតី​គ្មាន​តំ​បន់​ហាម​ឃាត់​ គ្មាន​ករណី​លើក​លែង​ មិនរង​ផល​ប៉ះ​ពាល់​ពី​អង្គ​ការ​ឬ​បុគ្គ​លមិន​ស្អាត​ស្អំ​ណា​មួយ​ឡើយ​។​ បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​ឃ្លាំ​មើល​។​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ ហាម​ឃាត់​ចំ​ពោះ​សតិ​អា​រម្មណ៍ ទង្វើ​អសកម្ម​នា​នា​។​ ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​ គាំ​ទ្រកម្មា​ភិបាល​ បក្ខ​ជន​ ដែល​គិត​គូរ​ ធ្វើ​សកម្ម​ ភាព​ដើម្បី​ផល​ប្រ​យោជន៍​រួម​ ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​បក្ស​យើង​ពិត​ជា​ស្អាត​ស្អំ​ រឹង​មាំ៕​

                         យោ​ង៖ tuyengiao.vn-មុនី​

ចែករំលែកអត្ថបទ