រយៈពេលកន្លង យុទ្ធជនពាក់សក្ដិខៀវនៅខេត្តគៀងយ៉ាង បានចុះទៅគ្រប់ច្រកល្ហក តាមផ្ទះនិងគ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយបង្ការប្រឆាំងជំងឺ COVID-១៩ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។
ការប្រជុំប្រជាជនផ្សព្វផ្សាយនៅវត្តបឹងជុំកោះទទា។
នៅវត្តបឹងជុំកោះទទា ឃុំភូឡើយ ស្រុកព្រំដែនយ៉ាងថាញ់ ខេត្តគៀងយ៉ាង វរសេនីយ៍ទោ យ័ញតឹម ស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនភូមី កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង កំពុងធ្វើការផ្សព្វផ្សាយពីវិធានការបង្ការ ប្រឆាំងជំងឺ COVID -១៩ ក្នុងនោះ មានសារ ៥K ដល់ព្រះសង្ឃ និងអ្នកមានប្រជាប្រិយ។ ព្រះតេជព្រះគុណ អ៊ាងធន់ ព្រះចៅអធិការវត្តបឹងជុំកោះទទា មានថេរដីកា ក្នុងនាមជាព្រះចៅអធិការវត្ត ព្រះអង្គ នឹងក្ដាប់រាល់ខ្លឹមសារដែលប៉ុស្ដិ៍ការពារព្រំដែន និងរដ្ឋអំណាចផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយបន្តជូនព្រះសង្ឃក្នុងវត្តនិងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត បានយល់ដឹងនិងអនុវត្តឱ្យបានល្អ។
ប្រជាជនចុះកិច្ចសន្យាបង្ការប្រឆាំងជំងឺ COVID-១៩។
ក្រោយពេលប្រជុំ កម្មាភិបាល យុទ្ធជន ប៉ុស្ដិ៍ការពារព្រំដែនភូមី ចែកលិខិតដែលបានត្រៀមដល់ប្រជាជនចូលរួមប្រជុំ ចុះកិច្ចសន្យា អនុវត្តនូវខ្លឹមសារដែលទើបផ្សព្វផ្សាយ។ វរសេ នីយ៍ទោ យ័ញតឹម បានសំណេះសំណាល៖ “យើងខ្ញុំរំពឹងថា រាល់ខ្លឹមសារសំខាន់ៗថ្ងៃនេះ នឹងបានមាមីងចំណុះជើងវត្តបឹងជុំកោះទទា ក៏ដូចជាមាមីងនៅតាមខ្សែបន្ទាត់ព្រំដែនឃុំភូឡើយនិងភូមី យល់ច្បាស់និងអនុវត្តបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយនិងឈានដល់ការច្រានថយជំងឺរាលដាលដ៏គ្រោះថ្នាក់នេះ”។
លោកត្រឿងវ៉ាន់ខា ប្រធានគណៈកម្មាធិការប្រជាជនឃុំភូឡើយ ឱ្យដឹង៖ របៀបផ្សព្វផ្សាយរបស់កងទ័ពការពារព្រំដែនល្អណាស់ និងមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីចាត់តាំង ប្រជុំប្រជាជន យុទ្ធជនពាក់សក្តិខៀវនៅទាំងចុះទៅតាមគ្រួសារ មណ្ឌលប្រជាជនរស់នៅមណ្ឌលផ្សារ ហាងលក់ភេសជ្ជៈ មណ្ឌលគោរពបូជាសាសនា ដើម្បីចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីបង្ការប្រឆាំងជំងឺ COVID-១៩ មិនចូលដៃចូលជើងនិងបរិហារទង្វើឆ្លងដែនខុសច្បាប់។ ខ្ញុំនឹងអនុវត្តម៉ឺងម៉ាត់ ព្រមទាំងចលនាសាច់ញាតិរួមគ្នាអនុវត្តដើម្បីរួមចំណែកបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាព៕
ប្រភពៈ KienGiang online - ប្រែសម្រួល៖ ថាច់ធី