រដ្ឋាភិបាល ទើបចេញអនុក្រឹត្យលេខ ៣៨/២០២១ /NĐ-CP ស្តីពីសេចក្ដីកំណត់ពិន័យរដ្ឋបាលក្នុងវិស័យវប្បធម៌និងការផ្សាយពាណិជ្ជកម្ម។ តាមរយៈនោះ ការនិយាយស្ដីអសីលធម៌ អាសអាភាស ស្លៀកពាក់ខើចលើខើចក្រោម ក្នុងពិធីបុណ្យទានផ្សេងៗអាចត្រូវពិន័យជាទឹកប្រាក់ខ្ពស់បំផុតឡើងដល់ ៥០០.០០០ ដុង។
ការដុតក្រដាសប្រាក់មិនត្រង់កន្លែងដែលបានកំណត់នៅក្នុងពិធីបុណ្យទានផ្សេងៗ អាចត្រូវពិន័យជាទឹកប្រាក់ពី ២០០-៥០០ពាន់ដុង។ រូបថតជាឧទាហរណ៍
ដូចជា ការអុជធូប ដុតក្រដាសប្រាក់មិនត្រង់កន្លែងកំណត់នៅក្នុងពិធីបុណ្យទាន ក៏អាចត្រូវពិន័យពី ២០០-៥០០ ពាន់ដុងដែរ។ ជាមួយកម្រិតពិន័យនេះ នៅមានទង្វើផ្សេងៗទៀត ដូច៖ ការនិយាយស្ដីអសីលធម៌ អាសអាភាស ប៉ះពាល់ដល់ជំនឿសាសនា ធ្វើឱ្យជះឥទ្ធិពលដល់បរិយាកាសសក្ការបូជានៃពិធីបុណ្យ។ ស្លៀកពាក់មិនសមនឹងប្រពៃណីវប្បធម៌វៀតណាម។
អនុក្រឹត្យក៏បានកំណត់ពីការស្លៀកពាក់ពាក្យសម្តី សម្លេង រូបភាព កាយវិការ មធ្យោបាយនៃការសម្ដែង បែបបទនៃការសម្តែង ខុសឆ្គងនឹងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ នឹងត្រូវពិន័យ ពី ២៥-៣០ លានដុង។ ក្រៅពីនោះ ទង្វើផ្សេងៗទៀត ដូចជាការសម្តែងសិល្បៈដោយបញ្ចេញឥរិយាបថខុសឆ្គងមិនសមស្របនឹងវប្បធម៌ប្រពៃណីវ័យភេទ។ ការសម្តែងសិល្បៈការប្រឡងសមោសរសិល្បៈដែលមានខ្លឹមសារបញ្ឆេះឱ្យកើតអំពើហិង្សា មានខ្លឹមសារបំភ្លៃប្រវត្តិសាស្ត្រ ប៉ះពាល់ដល់ជំនឿ សាសនា៘ ក៏ត្រូវពិន័យជាទឹកប្រាក់កម្រិតនេះដែរ។
ចំពោះវិស័យអាជីវកម្ម Karaoke រង្គសាល រដ្ឋាភិបាលក៏កំណត់ពិន័យទឹកប្រាក់ពី ១០-១៥ លានដុង ប្រសិនបើបម្រើសេវាកម្មរង្គសាលដល់អ្នកមានអាយុក្រោម ១៨ ឆ្នាំ ឬធ្វើអាជីវកម្មសេវាកម្ម Karaoke ខុសពីម៉ោងកំណត់គឺពីម៉ោង ៨ ព្រឹកដល់ម៉ោង ១២ យប់។
ចំពោះសកម្មភាពផ្សាយពាណិជ្ជកម្មលើកម្មវិធីទូរទស្សន៍ អនុក្រឹត្យនេះក៏មានបទប្បញ្ញត្តិជាច្រើនដែលគួរចាប់អារម្មណ៍។ ជាក់ស្តែងដូចជា៖ ពិន័យ តាំងពី ៥០ លានដល់ ១០០ លានដុង ប្រសិនផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីផ្សាយព័ត៌មានផ្សាយពាណិជ្ជកម្មលើសពីរដងក្នុងកម្មវិធីភាពយន្តលើស្ថានីយទូរទស្សន៍ ផ្សាយពាណិជ្ជកម្មម្តងលើស ៥ នាទីក្នុងកម្មវិធីភាពយន្ត។ល។
អនុក្រឹត្យនេះ មានសុពលភាពចាប់ពីថ្ងៃ ១/៦/ ២០២១ ៕
យោង៖ baodantoc.com.vn-លេងមី