សារលិខិតលេខ ៣១០០/BYT-BH ចុះថ្ងៃ ២០/៤/២០២១ របស់ក្រសួងសុខាភិបាល កំណត់អំពីការទូទាត់បង់កម្រៃពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលទាក់ទង នឹងជំងឺ COVID-១៩ ។ យោងតាមរយៈនោះ មានករណីចំនួន ៣ ត្រូវបានចាត់ទុកថា ពិនិត្យព្យាបាលជំងឺត្រូវតាមលំដាប់ថ្នាក់ធានារ៉ាប់រងសុខាភិបាលដែលទាក់ទងនឹងជំងឺ COVID -១៩ មានដូចខាងក្រោម៖
អ្នកចូលរួមធានារ៉ាប់រងសុខាភិបាលពិនិត្យព្យាបាលជំងឺនៅមន្ទីពេទ្យពហុព្យាបាលក្រុងកឹងធើ។
ទីមួយ ចំពោះអ្នកមានប័ណ្ណធានារ៉ាប់រងសុខាភិបាលកំពុងស្ថិតក្នុងរយៈពេលធ្វើចត្តាឡីស័កប្រមូលផ្តុំ អាស្រ័យជំងឺ COVID-១៩ ចាំបាច់ត្រូវពិនិត្យព្យាបាលជំងឺនៅតាមគ្រឹះស្ថានពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល៖ មូលនិធិធានារ៉ាប់រងសុខាភិបាលទូទាត់ផ្នែកបង់កម្រៃពិនិត្យព្យាបាលជំងឺផ្សេងៗ ដែលស្ថិតក្នុងក្របខណ្ឌ ត្រូវបានទទួលហើយកម្រិតបានទទួលធានារ៉ាប់រងសុខាភិបាល ដូចជាករណីទៅពិនិត្យព្យាបាលជំងឺត្រូវតាមលំដាប់ថ្នាក់ធានារ៉ាប់រងសុខាភិបាលដែរ លើកលែងតែកម្រៃពិនិត្យព្យាបាលជំងឺ COVID-១៩ ត្រូវបានធនាគាររដ្ឋទូទាត់ រួមមាន៖ ប្រាក់ពិនិត្យជំងឺ ប្រាក់គ្រែដេក សេវាបច្ចេកទេស ឱសថ ឈាមទឹកសេរ៉ូម ។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទីពីរ ករណីគ្រឹះស្ថានពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ត្រូវចាត់តាំងធ្វើចត្តាឡីស័កប្រមូលផ្តុំតាមសេចក្តីសម្រេចរបស់ថ្នាក់សមត្ថកិច្ច ឬបានថ្នាក់សមត្ថកិច្ចប្រគល់ភារកិច្ចឱ្យពិនិត្យព្យាបាលជំងឺដល់អ្នកសង្ស័យឆ្លងជំងឺ ផ្ទុកជំងឺ COVID-១៩ មន្ទីរសុខាភិបាលសហការជាមួយនឹងធានារ៉ាប់រងសង្គមខេត្ត ក្រុង ក្រោមឱវាទមជ្ឈិម ណែនាំអ្នកចុះឈ្មោះពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលបឋមនៅគ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺនោះ មកពិនិត្យព្យាបាលជំងឺបឋមនៅតាមគ្រឹះស្ថានពិនិត្យព្យាបាលជំងឺ ប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដទៃទៀតលើភូមិសាស្រ្តខេត្ត ក្រុង។ ណែនាំគ្រឹះស្ថានពិនិត្យព្យាបាលជំងឺបញ្ជូនអ្នកជំងឺទៅពិនិត្យព្យាបាលជំងឺនៅគ្រឺះស្ថានសមស្របនឹងស្ថានភាពរោគឆ្លងរាលដាល។ ករណីទាំងនេះ ត្រូវបានកំណត់ថាពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលត្រូវតាមលំដាប់ថ្នាក់។
ទីបី ចំពោះអ្នកជំងឺ ត្រូវបានគ្រឹះស្ថានពិនិត្យ ព្យាបាលជំងឺចេញវេជ្ជបញ្ជាផ្ដល់ថ្នាំ បរិក្ខារពេទ្យ ព្យាបាល និងបានចេញលិខិតណាត់ ពិនិត្យឡើងវិញ ឬលេខពិនិត្យជំងឺ សៀវភៅកំណត់ត្រាវេជ្ជសាស្រ្តណាត់អ្នកជំងឺពិនិត្យជំងឺឡើងវិញ (ហៅរួមថា លិខិតណាត់ពិនិត្យជំងឺឡើងវិញ) ប៉ុន្តែអាស្រ័យមានជំងឺឆ្លងរាលរាល អ្នកជំងឺមិនអាចទៅគ្រឹះស្ថាននោះ ដើម្បីពិនិត្យឡើងវិញបាន គឺអ្នកជំងឺអាចប្រើប្រាស់លិខិតណាត់ពិនិត្យជំងឺឡើងវិញរបស់គ្រឹះស្ថាន ពិនិត្យជំងឺដែលបានផ្តល់ជូននោះ ដើម្បីទៅគ្រឹះស្ថានពិនិត្យជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដទៃទៀត តាមការណែនាំរបស់គ្រឹះស្ថានពិនិត្យជំងឺដែលបានជូនលិខិតណាត់ពិនិត្យជំងឺឡើងវិញ និងការណែនាំរបស់មន្ទីរសុខាភិបាល ស្ថាប័នធានារ៉ាប់រងសង្គមលើភូមិសាស្រ្តស្នាក់នៅ ឬកន្លែងដែលអ្នកជំងឺកំពុងធ្វើចត្តាឡីស័ក ដើម្បីបានពិនិត្យព្យាបាលជំងឺ។ ករណីអស់ជំងឺឆ្លងរាលដាល អ្នកជំងឺអាចប្រើប្រាស់លិខិតណាត់ពិនិត្យជំងឺឡើងវិញរបស់គ្រឹះស្ថានពិនិត្យព្យាបាលជំងឺកន្លែងដែលបានផ្ដល់ឱសថ បរិក្ខារពេទ្យ ដើម្បីទៅពិនិត្យព្យាបាលជំងឺនៅគ្រឹះស្ថានពិនិត្យព្យាបាលកន្លែងដែលបានបញ្ជូនថ្នាំ បរិក្ខារពេទ្យ។ ករណីទាំងនេះ ត្រូវបានកំណត់ថា ពិនិត្យ ព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាបាល ត្រូវតាមលំដាប់ថ្នាក់ដែរ៕
ហៀងយឿង-វិមាន