កីឡា - ទេសចរណ៍ ទេសចរណ៍

24/05/2021 - 14:58

ភាព​ស័ក្ដិ​សិទ្ធិ​នៃ​រាជ​ធានី​បុរាណ

រាជ​ធានី​បុរាណ​ហ្វាលឺ នៅ​ខេត្ត​និញ​ប៊ិញ ត្រូវ​បាន​ UNESCO ទទួល​ស្គាល់​ជា​តំ​បន់​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ ៤ តំ​បន់​ ចំ​ណុះ​ប្រ​ជុំ​បេតិ​កភណ្ឌ​ពិភព​លោក​ត្រាង​អាង​។​ នេះ​ជា​ប្រ​ជុំ​ស្ថាបត្យ​កម្ម​មួយ​ដ៏​ប្រ​ណីត​ បាន​រដ្ឋ​រៀប​ចំ​ណាត់​ថ្នាក់​ជា​ប្រ​ជុំ​ស្ថា​បត្យ​កម្ម​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​ដ៏​សំ​ខាន់​ ចាំ​បាច់​ត្រូវ​តែ​អភិរក្ស​។​

ទី​លាន​អតីត​រាជ​ធា​នី​បុរាណ​ហ្វា​លឺ​។

រាជ​ធា​នីបុរាណ​ហ្វា​លឺ មាន​វិហារ​គោ​រព​បូជា​មហា​ក្សត្រ​ ២ អង្គ​ គឺវិ​ហារ​គោ​រព​បូជា​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​ និង​មហា​ក្សត្រ​ ឡេដាយ​ហាញ់ គឺ​ជា​ទី​តាំង​ដ៏​ស័ក្ដិ​សិទ្ធិ​។​ កេរ​ដំ​ណែល​ទាំង​ពីរ​នេះ​ ស្ថិត​ក្នុង​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្បធម៌​រាជ​ធានី​បុរាណ​ហ្វា​លឺ។​ អាច​និយាយ​ថា​ សំ​ណង់​ទាំង​ ២ នេះ​ជា​សិល្បៈ​ចម្លាក់​ឈើ​ និង​ថ្ម​ដ៏​ប្រ​ណីត​។​ ទោះ​ជា​បាន​កសាង​ក្នុង​អំ​ឡុង​សតវត្សរ៍​ទី ១៧ ប៉ុន្តែ​អា​ស្រ័យ​មាន​ការ​ជួស​ជុល​និង​កែ​លម្អ​ជាប្រ​ចាំ​ ទើប​កេរ​ដំ​ណែល​ទាំង​ ២ នេះ​ហាក់​ដូច​នៅ​រក្សា​បាន​ភាព​ដើម​។​

វិហារ​គោ​រព​បូជា​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​ និង​មហា​ក្សត្រ​ ឡេ​ដាយ​ហាញ់ ត្រូវ​បាន​កសាង​ឡើង​យក​លំ​នាំ​តាម​រាជ​ធានី​បុរាណ​ហ្វា​លី ដោយ​ប្រើ​ប្រាស់​គ្រឿង​ទព្វ​សម្ភារៈ​ភាគ​ច្រើន​ពី​ថ្ម។​ ពេល​ឈាន​ជើង​ចូល​ដល់​ទីលាន​ភ្លាម​ ភ្ញៀវ​ទេស​ចរ​នឹង​សង្កេត​ឃើញ​ក្រឡា​បន្ទំ ត្រូវ​បាន​ឆ្លាក់​ពី​ផែន​ថ្ម​បៃតង​។​ ពេល​ចូល​ដល់​ប្រាសាទ​ខាង​ក្រោយ​ ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​រូប​បដិមា​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​ បាន​កសាង​ពី​ស្ពាន់​ដាក់​នៅ​លើ​ផែន​ថ្ម​បៃតង​។​ ចំ​ណែ​កវិហារ​មហា​ក្សត្រ​ ឡេ​ដាយ​ហាញ់ នៅ​ចម្ងាយ​ពី​វិហារ​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​ ប្រ​មាណ​ ៥០ ម៉ែត្រ ក៏​មាន​លំ​នាំ​ស្ថា​បត្យ​កម្ម​ដូច​គ្នា​ គឺបាន​កសាង​ពី​ឈើ​ថ្ម ស្ទើរ​តែ​ទាំង​ស្រុង​។​

ធម្ម​តា​ចាប់​ពី​ថ្ងៃ​ ៨ ខែ​ ៣ ដល់​ថ្ងៃ​ ១០ ខែ​ ៣ នៃ​ចន្ទ​គតិ​វៀត​ណាម​រៀង​រាល់​ឆ្នាំ​ ពិធីបុណ្យ​ប្រ​ពៃណី​រាជ​ធានី​បុរាណ​ហ្វា​លី នឹង​បាន​ចាត់​តាំង​ឡើង​យ៉ាង​ឱឡារិក​នៅ​ប្រ​ជុំ​រាជ​ធានី​បុរាណ ដើម្បី​គោ​រព​ដល់​មហា​ក្សត្រ​គ្រប់​ព្រះ​អង្គ​ និង​វីរបុរស​ជាតិ​ ដែល​បាន​កសាង​និង​អភិវឌ្ឍ​រាជ​ធានី​ហ្វា​លីពី​បុរាណ បង្កើត​ប្រ​ទេស​ដាយ​កោ​វៀត​ នៅ​សតវត្សរ៍​ទីX៕​

                                              ហា​ថាញ-វិមាន​

ខ្លោង​ទ្វារ​ចូល​មណ្ឌល​វិហារ​មហា​ក្សត្រ​ ឌិញ​តៀត​ហ្វាង​។​

គ្រែ​ស្នែង​ព្រះ​មហា​ក្សត្រ​ឡេ។​

ក្រឡា​បន្ទំ​របស់​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​។​

ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ជ្រុង​មួយ​ក្នុង​បរិវេណ​វិហារ​មហា​ក្សត្រ​ ឌិញ​តៀង​ហ្វាង​ និង​មហា​ក្សត្រ​ ឡេ​ដាយ​ហាញ់។​

ចែករំលែកអត្ថបទ