ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/05/2021 - 15:34

ហា​និភ័យ​នៃ​ជំ​ងឺ​ COVID-១៩ ឆ្លង​រាល​ដាល​គួរ​ឱ្យ​បារម្ភ​

ដោះ​ដូរ​យោ​បល់​ជា​មួយ​សារ​ព័ត៌​មាន​ អំ​ពី​ហា​និភ័យ​នៃ​ជំ​ងឺ​ COVID-១៩ នា​បច្ចុប្បន្ន​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀង​ថាញ​ឡុង​ ឱ្យ​ដឹង​៖ “ដើម្បី​ទប់​ទល់​ជា​មួយ​នឹង​ហា​និភ័យ​នៃ​ជំ​ងឺ​រាត​ត្បាត នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ចង្អុល​ការ​ជា​បន្ត​បន្ទាប់​អំ​ពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ គប្បី​ប្រ​កាស​ឱ្យ​ប្រ​ជា​ជន​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ជា​និច្ច​។​ គណៈ​កម្ម​ការ​ចង្អុល​ការ​ជាតិ​ ក្រសួង​សុខា​ភិបាល​គ្រប់​ផ្នែក​សមត្ថ​កិច្ច​ និង​គ្រប់​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ពី​ប្រ​ទេស​ក្រៅ​ចូល​មក​វៀត​ណា​ម ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ពី​ស្ថាន​ភាព​រីក​រាល​ដាល​ជំ​ងឺ​កើត​ឡើង​នៅ​ភូមិ​ភាគ​នា​នា​ ពិសេស​គឺតំ​បន់​តីណាម។​

 រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ ង្វៀង​ថាញ​ឡុង​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​លើក​ទឹក​ចិត្ត​កង​កម្លាំង​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ​ហា​តៀង​ ខេត្ត​គៀង​យ៉ាង​។​ រូប​ថត​៖ NH

តាម​ប្រ​សាសន៍​ សាស្រ្តាចារ្យ​ បណ្ឌិត​ ង្វៀង​ថាញ​ឡុង​ មាន​កត្តា​ជាច្រើន​បណ្តាល​ឱ្យ​ក្រសួង​សុខា​ភិបាល​វាយ​តម្លៃ​ពី​ស្ថាន​ភាព​រោគ​រាល​ដាល​លើ​ពិភព​លោក​ នឹង​បន្ត​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​។​ កត្តា​ដំ​បូង​នោះ​គឺ ការ​សំ​អាង​ ធ្វេស​ប្រ​ហែស​ ភ្លេច​ខ្លួន​ មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រាល់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​របស់​ប្រ​ទេស​ជា​ច្រើន​លើ​ពិភព​លោក​។​ ទីពីរគឺ ការ​ផ្លាស់​ប្តូរ​បំ​ប្លែង​ខ្លួន​នៃ​មេ​រោគ​នា​បច្ចុប្បន្ន​។​ តួយ៉ាង​ដូច​នៅ​ប្រ​ទេស​ឥណ្ឌា​ មាន​មេ​រោគ​បំ​ប្លែង​ខ្លួន​ថ្មី​ អាច​ឆ្លង​រាល​ដាល​ផង​ ជំ​ងឺ​កាន់​តែធ្ងន់​ផង​ ឆ្លង​ដល់​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​។​ ទីបី ទោះ​បីប្រ​ទេស​នា​នា​បាន​ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​ ប៉ុន្តែ​ដំ​ណោះ​ស្រាយ​វ៉ាក់​សាំង​នា​បច្ចុប្បន្ន​ មិន​មែន​ជា​ដំ​ណោះ​ស្រាយ​ដាច់​ខាត់​នោះ​ទេ​ តែត្រូវ​ផ្សព្វ​ផ្សាយ​នៅ​រាល់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​។​

សង្កេត​ស្ថាន​ភាព​ឆ្លង​ជំ​ងឺ​ COVID-១៩ លើ​ពិភព​លោក​ ឃើញ​ថា​ការ​ផ្ទុះ​ឡើង​នៅ​រាល់​លើក​បន្ត​បន្ទាប់​គឺធំ​ជាង​ ខ្លាំង​ជាង​ និង​សាហា​វ​ជាង​លើក​មុន​ៗ​។​ សម្រាប់​វៀត​ណាម ក្រសួង​សុខា​ភិបាល​ក៏​បាន​កំ​ណត់​ច្បាស់​ថា​នឹង​កើត​មាន​ស្ថាន​ភាព​ប្រ​ហាក់​ប្រ​ហែល​នោះ​ដែរ​ គប្បី​ប្រុង​ប្រ​យ័ត្ន​ឱ្យ​បាន​ហ្មត់​ចត់​ ផ្តុំ​កម្លាំង​ ខ្នះ​ខ្នែង​ ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​រាល់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​។​ ហេតុ​នេះ​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ គណៈ​កម្ម​ការ​ចង្អុល​ការ​ជាតិ​ ក្រសួង​សុខា​ភិបាល​ បាន​លើក​ឡើង​ជាប្រ​ចាំ​ សំ​ណូម​ពរ​អនុវត្ត​ល្អ​អនុ​សាសន៍​ “៥K+ វ៉ាក់​សាំង​” ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​ជំ​ងឺ​បាន​ល្អ​។​ ជាពិសេស​ គឺត្រូវ​ពាក់​ម៉ាស់​និង​លាង​ដៃ​សម្លាប់​មេ​រោគ​ គឺជា​កត្តា​សម្រេច​ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​ឆ្លង​ជំ​ងឺ​ COVID-១៩ នៅ​ពេល​ឆ្លង​រាល​ដាល​ក្នុង​សហ​គមន៍។​

ប្រ​ជា​ជន​គ្រប់​រូប​ គ្រប់​ស្ថាប័ន​ អង្គ​ភាព​ មិន​ត្រូវ​សំ​អាង​ ធ្វេស​ប្រ​ហែស​ ភ្លេច​ខ្លួន​នឹង​ជំ​ងឺ​ឆ្លង​រាល​ដាល​ ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ល្អ​នូវ​រាល់​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល​៕​

              យោ​ង៖ baochinhphu.vn-មុនី​ ​

ចែករំលែកអត្ថបទ