27/04/2021 - 10:29

បំ​ផុស​ចលនា​គាំ​ទ្រ​កម្ម​វិធី​ “ដាំ​និង​ថែទាំ​ដើម​ឈើ​មួយ​ពាន់​លាន​ដើម​” នៅ​សុក​ត្រាំង​

អគ្គ​ក្រុម​ហ៊ុន​អគ្គិ​សនី​ភាគ​ខាង​ត្បូង​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​គាំ​ទ្រ​កម្ម​វិធី​ “ដាំ​ដើម​ឈើ​មួយ​ពាន់​លាន​ដើម​” និង​ចូល​រួម​ “រត់​ជា​មួយ​ VRACE ២០២១ - រួម​នឹង​តំ​បន់​ភាគ​ខាង​លិច ជម្នះ​ភាព​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ” នៅ​ទីរួម​ខេត្ត​ង៉ា​ណាំ​។​

អគ្គ​ក្រុម​ហ៊ុន​អគ្គិ​សនី​ភាគ​ខាង​ត្បូង​ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដាំ​ដើម​ឈើ​នៅ​ទីរួម​ខេត្ត​ង៉ា​ណាំ​ ខេត្ត​សុក​ត្រាំង​។​

តាម​ប្រ​សាសន៍ ​លោក​ង្វៀង​ភឿក​ឌឹក អគ្គ​នា​យក​ក្រុម​ហ៊ុន​អគ្គិ​សនី​ភាគ​ខាង​ត្បូង​ (EVNSPC) ជា​មួយ​នឹង​ទិស​ដៅ​កាត់​បន្ថយ​ការ​ខូច​ខាត​ ដោយ​សារ​បម្រែ​បម្រួល​អា​កាស​ធាតុ​ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ដើម្បី​ប្រ​ទេស​វៀត​ណាម​បៃ​តង​ រដ្ឋា​ភិបាល​បាន​បំ​ផុស​ចលនា​ដាំ​ដើម​ឈើ​មួយ​ពាន់​លាន​ដើម​ ដំ​ណាក់​កាល​ ២០២១-២០២៥ ។​ ដើម្បី​ចូល​រួម​គាំ​ទ្រកម្ម​វិធី​ អគ្គ​ក្រុម​ហ៊ុន​អគ្គិ​សនី​ភាគ​ខាង​ត្បូង​ បាន​រៀប​ចំ​ដាំ​ដើម​ឈើ​ចំ​នួន​ ១.០០០ ដើម​នៅ​ទីរួម​ខេត្ត​ង៉ាណាំ​។​ នៅ​ឆ្នាំ​ ២០២១ EVN ខិត​ខំ​ដាំ​ដើម​ឈើ​ឱ្យ​បាន​ ១០០.០០០ ដើម​ ដំ​ណាក់​កាល​  ២០២១-២០២៥ ដាំ​និង​ថែទាំ​ដើម​ឈើ​មួយ​លាន​ដើម​។​

ស្រប​ឱកាស​នេះ​ដែរ​ អគ្គ​ក្រុម​ហ៊ុន​ EVNSPC បាន​ជូន​កង់​ចំ​នួន​ ៥០ គ្រឿង​   និង​អា​ហា​រូប​ករណ៍ ចំ​នួន​ ១០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រជម្នះ​លំ​បាក​ រៀន​ពូកែ​ សរុប​ជា​ទឹក​ប្រាក់ ២០០ លាន​ដុង​៕

​                           យ្វីអាញ-មុនី​

 ​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​ង្វៀង​ភឿក​ឌឹក