អនុវត្តផែនការលេខ ១៤៣/KH-UBND ចុះថ្ងៃ ១១/៩/២០១៨ របស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី គណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង បានកសាងនិងផ្សព្វផ្សាយនូវផែនការលេខ ១២៨/KH-UBND ដើម្បីឧបត្ថម្ភដល់ជនរួមភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។
កូនស្រីបងត្រុង ជិះកង់អគ្គិសនីទៅរៀន។
ការគួបផ្សំនូវកម្មវិធី គម្រោង ផែនការឧបត្ថម្ភជាច្រើនបានជួយឱ្យជនរួមជាតិខ្មែរលើភូមិសាស្រ្ត មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ ផ្ដើមពីនោះ ជីវភាពរបស់មាមីងបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច បច្ចុប្បន្នថយចុះនៅត្រឹម០,៧៨% បើប្រៀបនឹងចំនួនប្រជាជនទូទាំងស្រុក។ ដោយឡែកនៅឃុំចំនួន ៣ ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ គឺ៖ ឃុំវិញភុក វិញថាញ និងបាងថាច់ ត្រូវបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី ម្ល៉ោះហើយគុណភាពជីវភាពរបស់ជនរួមជាតិខ្មែរមានការរីកចម្រើន។ ខណៈពេលអនុវត្តសេចក្ដីសម្រេចលេខ ២០៨៥/QĐ-TTg ចុះថ្ងៃ ៣១/១០ /២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលមាន ១០៧ គ្រួសារបានទទួលផល ក្នុងនោះ ឧបត្ថម្ភដីសង់ផ្ទះ ៥ គ្រួសារ ដីផលិតកម្ម ១ គ្រួសារ ផ្លាស់ប្ដូរមុខរបរ ៧៧ គ្រួសារនិងទឹកស្អាតប្រើប្រាស់ដល់គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយ វត្តទក្ខិណនិកាយខ្មែរលើភូមិសាស្រ្ត។ល។ ក្នុងឆ្នាំ ២០២០ ស្រុកបានជូនអំណោយ ៤២៦ ចំណែកដល់គ្រួសារជនជាតិភាគតិចមានជីវភាពក្រីក្រ និងចលនាសប្បុរសជនជំនួយអំណោយ ៦៩០ ចំណែកជូនដល់គ្រួសារជនជាតិភាគតិចក្រីក្រ។ល។
តាមប្រសាសន៍ លោកត្រឿងវ៉ាន់ភឿក អនុប្រធានការិយាល័យនៃគណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង៖ អាស្រ័យផែនការលេខ ១២៨ បានផ្សព្វផ្សាយព្រមៗគ្នា ម្ល៉ោះហើយរាល់គោលនយោបាយជនជាតិ ត្រូវបានអង្គភាពទទួលបន្ទុកនិងគណៈកម្មាធិការប្រជាជនឃុំ សហការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាពិសេស អាស្រ័យជិតដិតមូលដ្ឋាន ទើបស្ថាប័នជំនាញរបស់ស្រុក និងគណៈកម្មាធិការប្រជាជនឃុំនានា ក្ដាប់បានបំណងប្រាថ្នារបស់ជនរួមជាតិភាគតិចទាន់ពេល ម្ល៉ោះហើយ រកវិធីឧបត្ថម្ភសមស្រប។ បងយ័ញត្រុង នៅឃុំបាងថាច់ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំជិតៗនេះ នៅតំបន់ខ្ញុំមានការរីកចម្រើនយ៉ាងច្រើន មានអគ្គិសនី ផ្លូវថ្នល់ ដំណាក់សុខាភិបាលគ្រប់សព្វ ផ្ទះសម្បែងក៏មានភាពសមរម្យ។ ចាប់តាំងពីមានផ្លូវថ្នល់ធ្វើដំណើរទៅមកបានងាយស្រួល ខ្ញុំទិញកង់អគ្គិសនីឱ្យកូនស្រីជិះទៅរៀន កូនខ្ញុំត្រេកអររៀនសូត្រក៏ពូកែ”៕
ហាថាញ - ថាច់ធី