ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2021 - 08:33

ឧបត្ថម្ភ​ថវិកា​ ១៥ ពាន់​លាន​ដុង​ សម្រាប់​មូល​និធិ​សុខុ​មាល​ភាព​សង្គម​ខេត្ត​សុក​ត្រាំង​

អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង​ រួម​នឹង​គណៈ​ប្រតិ​ភូ​តំ​ណាង​សមា​គម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​នៅ​ក្រុង​ហូជី​មិញ​ និង​តំ​ណាង​សម្ព័ន្ធ​ អា​ជីវ​កម្ម​នា​នា​ មាន​ដូច​៖  Bamboo Capital ធនា​គារ​ពាណិជ្ជ​កម្ម​ភាគ​ហ៊ុន​ទិន​វឿង ធនា​គារ​ HD Bank ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អាង​ឡាក់​ (ក្រុង​ហូជី​មិញ​) ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បរិស្ថាន​បៃ​តង​វៀត​ណាម ទើប​ជូន​ផ្លាក​និមិត្ត​រូប​និង​សន្យា​ ឧបត្ថម្ភ​មូល​និធិ​សុខុមាល​ភាព​សង្គម​ខេត្ត​សុក​ត្រាំង​ ជា​មួយ​នឹង​ទឹក​ប្រាក់​សរុប​ ១៥ ពាន់​លាន​ដុង​ ដើម្បី​កសាង​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​។​

អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង​ ធ្វើ​ការ​ជា​មួយ​នឹង​ខេត្ត​សុក​ត្រាំង​។​

យោង​តាម​ប្រ​សាសន៍​ លោក​ឡឹម​វ៉ាន់​មុឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ រយៈ​ពេល​ ២ ឆ្នាំ​មក​នេះ​ ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង​ ខេត្ត​រៀប​ចំ​ កម្ម​វិធី​កសាង​ផ្ទះ​ជូន​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​អ្នក​មាន​សគុណ​ជាង​ ៤០០ ខ្នង​ ជាមួយ​នឹង​ទឹក​ប្រាក់​សរុប​ជាង​ ១៦ ពាន់​លាន​ដុង​ ជួយ​សុក​ត្រាំង​អនុវត្ត​រួច​រាល់​កម្ម​វិធី​ឧបត្ថម្ភ​ផ្ទះ​ជូន​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​អ្នក​មាន​សគុណ​។​ ក្រៅ​ពី​នោះ​ តាម​រយៈ​អតីត​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង​ មាន​អា​ជីវ​កម្ម​និង​វិនិ​យោ​គិន​ជា​ច្រើន​ដែល​ដំ​ណើរ​ការ​ក្នុង​វិស័យ​អា​កាស​ចរណ៍ ថាម​ពល​ជ្រះ​ស្អាត​ អង្គ​ការ​ហិរញ្ញ​វត្ថុ​ធនា​គារ​ ។​ល។​ បាន​អញ្ជើញ​មក​ស្វែង​យល់​ ដើម្បី​វិនិ​យោគ ព្រម​ទាំង​សង្ឃឹម​ថា​ ខេត្ត​នឹង​ជួយ​បង្ក​លក្ខណៈ​វិនិ​យោគ ដើម្បី​គាំ​ទ្រខេត្ត​សុក​ត្រាំង​។​ ពិសេស​គឺគម្រោង​ថាម​ពល​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ ជីវ​ភាព​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​នោះ​ សហ​ការ​ជា​មួយ​សមា​គម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​នៅ​ក្រុង​ហូជី​មិញ​ អនុវត្ត​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម​ក្នុង​ខេត្ត​៕​                                  

                                       យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ