12/04/2021 - 08:18

យុវ​តីនិស្សិត​ឆ្នើម​ គំ​រូ​

យុវ​តីនិស្សិត​ត្រឹង​ឡា​ត្រា​មី កំ​ពុង​សិក្សា​ ឆ្នាំ​ទី ១ នៅ​សកល​វិទ្យា​ល័យ​ពាណិជ្ជ​កម្ម​ អន្តរ​ជាតិ​ក្រុង​ហូជី​មិញ​ ជានិស្សិត​ម្នាក់ ក្នុង​ចំ​ណោម​និស្សិត​ ២ នាក់​របស់​ខេត្ត​សុក​ត្រាំង​ មាន​កិត្តិ​យស​បាន​ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ឆ្នើម​ គំ​រូ​ ឆ្នាំ​ ២០២០ អា​ស្រ័យ​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ជន​ជាតិ​រៀប​ចំ​ឡើង​។​

យុវ​តីនិស្សិត​ ត្រឹង​ឡា​ត្រា​មី កំ​ពុង​ស្រាវ​ជ្រាវ​មេ​រៀន​លើ​ប្រ​ព័ន្ធ​អុីន​ធឺ​ណែត។​

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មាន​ម្តាយ​ជា​គ្រូ​បង្រៀន​ ឪ​ពុក​ជា​កម្មា​ភិបាល​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ម៉្លោះ​ហើយ​ត្រា​មី តែង​ខិត​ខំ​លត់​ដំ​និង​រៀន​ សូត្រ​ឱ្យ​បាន​ល្អ​។​ ត្រា​មី ជា​កូន​លុះ​ក្នុង​ដំ​បូន្មាន សុភាព​រាប​សា ជា​បង​ស្រី​គំ​រូ​សម្រាប់​ប្អូន​ទាំង​ ២ ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​ក្នុង​ការ​រស់​នៅ​។​ “កូន​ស្រី​ខ្ញុំ​នៅ​ផ្ទះ​លុះ​ក្នុង​ដំ​បូន្មាន សុភាព​រាប​សា មិន​ធ្វើ​ឱ្យ​ឪ​ពុក​ម្តាយ​ខក​បំ​ណង​ ចេះ​ជួយ​ណែ​នា​ំប្អូន​ៗ​រៀន​សូត្រ​។​ ពិសេស​ ចេះ​រៀប​ចំ​ពេល​វេលា​រៀន​សូត្រ​ ស្វ័យ​សិក្សា​ ស្រាវ​ជ្រាវ​តាម​រយៈ​សៀវ​ភៅ​និង​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណែត ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្ងប់​ចិត្ត​និង​មាន​មោ​ទន​ភាព​ចំ​ពោះ​ស្នា​ដៃ​ដែល​កូន​សម្រេច​បាន​” បង​ត្រឹង​ខាញ់​ ឪ​ពុក​របស់​ត្រា​មី រីក​រាយ​ពេល​និយាយ​អំ​ពី​កូន​ស្រី​។​

តាំង​ពី​កម្រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ​ ត្រា​មី តែង​ភ្ញាក់​រលឹក​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ មិន​ពឹង​ផ្អែក​ទៅ​លើ​ឪ​ពុក​ម្តាយ​ឡើយ​។​ ជា​ពិសេស​ ត្រា​មី ចូល​ចិត្ត​អាន​សៀវ​ភៅ​និង​ស្វែង​រក​វិធី​សាស្រ្ត​ពន្យល់​មេ​រៀន​លើ​ប្រ​ព័ន្ធ​អុីនធឺ​ណែត ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​។​ ក្នុង​រយៈ​កាល​ ១២ ឆ្នាំ​សិក្សា​ ប្អូន​តែង​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ឆ្នើម​ សិស្ស​ពូកែ​របស់​សាលា​។​ ទន្ទឹម​នឹង​នោះ​ ប្អូន​នៅ​ទាំង​ទទួល​បាន​រង្វាន់​លេខ​ ២ ក្នុង​ការ​ប្រ​ឡង​សិស្ស​ពូកែ​វិញ្ញា​សា​រូប​វិទ្យា​ថ្នាក់​ខេត្ត​ទៀត​ផង​។​ ដោយ​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​ ម៉្លោះ​ហើយ​ត្រា​មី​ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ដោយ​ពិន្ទុ​ខ្ពស់​បំ​ផុត​ទូទាំង​ខេត្ត​សុក​ត្រាំង​ ក្នុង​សម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជាតិ​ ឆ្នាំ ២០២០ ។​ ត្រា​មី ឱ្យ​ដឹង​៖ “ក្នុង​រយៈ​ពេល​សិក្សា​ ឪ​ពុក​ម្តាយ​មិន​ដែល​ដាក់​សម្ពាធ​អ្វី​ទេ​ គាត់​តែង​ផ្តល់​ជា​កម្លាំង​ចិត្ត​ ដើម្បី​ប្អូន​ខំ​ប្រឹង​រៀន​សូត្រ​ឱ្យ​បាន​ល្អ​។​ ប្អូន​ជ្រាប​ច្បាស់​ ឪ​ពុក​ម្តាយ​ជា​អ្នក​បំ​ពេញ​ការ​ងារ​ផ្នែក​អប់​រំ គាត់​រវល់​ណាស់​ ដូច្នេះ​ប្អូន​កំ​ណត់​ទិស​ដៅ​សម្រាប់​ខ្លួន​ ត្រូវ​តែ​ខំរៀន​សម្រេច​ឱ្យ​បាន​នូវ​លទ្ធ​ផល​ល្អ​ ដើម្បី​នាំ​មក​កិត្តិ​យស​ជូន​ឪ​ពុក​ម្តាយ​ និង​ធ្វើ​ជា​គំ​រូ​សម្រាប់​ប្អូន​ៗ​រៀន​សូត្រ​តាម​”។​

តាម​ការ​ចែក​រំ​លែក​របស់​ត្រា​មី ជា​រៀង​រាល់​ថ្ងៃ​ មុន​នឹង​ទៅ​សាលា​ ប្អូន​តែង​ក្រោក​ពី​ព្រ​លឹម ដើម្បី​អាន​មេ​រៀន​ ពេល​ចូល​រៀន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​ពន្យល់​ កត់​ត្រា​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​។​ ពេល​មក​ផ្ទះ​ ប្អូន​ពិនិត្យ​មេរៀន​ឡើង​វិញ​និង​ធ្វើ​លំ​ហាត់​។​ ទន្ទឹម​នឹង​នោះ​ ឡើង​ប្រ​ព័ន្ធ​អុីន​ធឺ​ណែត​ស្រាវ​ជ្រាវ​វិធី​សាស្រ្ត​ពន្យល់​ កន្លែង​ណា​មិន​ទាន់​យល់​ កត់​ចូល​សៀវ​ភៅ​ បង្កាន់​ដៃ​ ដើម្បី​ទៅ​សាលា​សួរ​មិត្ត​ភ័ក្តិ​ សួរ​គ្រូ​បង្រៀន​។​ ជា​មួយ​នឹង​វិធី​រៀន​សូត្រ​បែប​នេះ​ ប្អូន​ត្រា​មី ហាក់​ដូច​ជា​រៀន​ពូកែ​គ្រប់​វិញ្ញា​សា ម៉្លោះ​ហើយ​ ពិន្ទុ​មធ្យម​ភាគ​រាល់​វិញ្ញា​សាចាប់​ពី​កម្រិត​អនុវិទ្យា​ល័យ​ដល់​វិទ្យា​ល័យ​សម្រេច​ពី​ ៩,៥ ពិន្ទុ​ឡើង​ទៅ​។​

ជា​សិស្ស​ពូកែ​វិញ្ញា​សា​រូប​វិទ្យា​របស់​សាលា​ ជំ​នាញ​ង្វៀង​ធី​មិញ​ខាយ ខេត្ត​សុក​ត្រាំង​ ប៉ុន្តែ​ត្រា​មី បែរ​ជា​ជ្រើស​រើស​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​ផ្នែក​សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​។​ ត្រា​មី ឱ្យ​ដឹង​៖ “ពេល​បាន​ជម្រើស​ជានិស្សិត​ជន​ជាតិ​តំ​ណាង​ឱ្យ​ខេត្ត​ទៅ​ហា​ណូយ​ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​ ប្អូន​សប្បាយ​រីក​រាយ​ណាស់​ ប្រ​ការ​នេះ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ប្អូន​ខិត​ខំ​ជាង​ទៀត​។​ ប្អូន​រឹត​តែ​មាន​មោទន​ភាព​ពេល​បាន​ឪ​ពុក​ម្តាយ​គាំ​ទ្រ ប្រ​កាន់​តាម​ការ​សម្រេច​ចិត្ត​ ជ្រើស​រើស​មុខ​វិជ្ជា​រៀន​របស់​ប្អូន​។​ រៀន​មហា​វិទ្យា​ល័យ​ រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​ គ្រប់​យ៉ាង​យើង​គិត​គូរ​រៀប​ចំ​ដោយ​ខ្លួន​ឯង​ ដូច្នេះ​ ប្អូន​កាន់​តែ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​រៀន​ឱ្យ​បាន​ពូកែ​ ដោយ​មិន​ធ្វើ​ឱ្យ​ឪ​ពុក​ម្តាយ​ខក​បំណង​ឡើយ​”៕​

                                       លីធាន​-មុនី​

ចែករំលែកអត្ថបទ