ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2021 - 14:40

ផ្សព្វ​ផ្សាយ​ផែន​ការ​រៀបចំ​តេត​កង​ទ័ព​និង​ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

កឹង​ធើ៖ នៅ​រសៀល​ថ្ងៃ​ទី ៣១ ខែ​មីនា​ គណៈ​ចង្អុល​ការ​រៀប​ចំ​តេត​កង​ទ័ព​និង​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ក្រុង​បាន​រៀបចំកិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ក្នុង​ការ​បង្កើត​គណៈ​ចង្អុល​ការ​ គណៈ​ចាត់​តាំង​និង​ផែន​ការ​រៀប​ចំ​តេតកង​ទ័ព ​និង​ប្រ​ជា​ជន​ជាមួយ​និង​ជន​រួម​ជាតិ​ខ្មែរ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២១ នេះ​។​

លោក​ យ៉ឿងតឹង​ហៀន សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ថ្លែងចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

លោក​ យ៉ឿង​តឹង​ហៀន សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​រៀប​ចំ​កម្ម​វិធី​ តេត​កង​ទ័ព​និង​ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ គណៈ​ ផ្នែក​នា​នា​នៅ​ទីក្រុង​ចូល​រួម​។​

តេតកង​ទ័ព​និង​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២១ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១  ដល់​ថ្ងៃ​ទី ១០ ខែ​មេសា​ ។​ នេះ​គឺជា​សកម្ម​ភាព​ អា​ស្រ័យ​ដោយ​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ សហការ​ជា​មួយ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ និង​មន្ទីរ​ពហុ​ព្យា​បាល​ហ្វាហា​វ - Medic កឹង​ធើ រៀប​ចំ​ឡើង​នៅ​ខណ្ឌ​អូរម៉ូង​ ។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ស្ដែង​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​បស់បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​កម្លាំង​ប្រ​ដាប់​អា​វុធ​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទីក្រុង​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ។​ ទន្ទឹម​នឹង​នោះ​ រឹត​បន្តឹង​ទំ​នាក់​ទំ​នង​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​ប្រ​ទេស​; បង្ក​បរិយា​កាស​សោ​មនស្ស​រីក​រាយ​ក្នុង​អំ​ឡុង​ពេល​អណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ។​ មក​ទល់​ពេល​នេះ​ បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ បាន​ចុះ​កិច្ច​សន្យា​ ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​សហការ​ជា​មួយ​អង្គ​ភាព​នា​នា​; រៀប​ចំ​កន្លែង​សកម្ម​ភាព​ តេត​កង​ទ័ព​និង​ប្រ​ជា​ជន​;  ពិនិត្យ​និង​សាង​សង់​ផ្ទះ​ជូន​មុខ​សញ្ញា​ទាំង​ឡាយ​ ។​ល។​

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​យ៉ឿងតឹង​ហៀន បាន​ស្នើឱ្យ​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ និង​អង្គ​ភាព​នា​នា​ គប្បី​ច្បាម​ផែន​ការ​ ដើម្បី​អនុវត្ត​សកម្ម​ភាព​តេត​កង​ទ័ព​និង​ប្រ​ជា​ជន​ ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​; បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​តេត​កង​ទ័ព​និង​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក្នុង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​; ផ្សព្វ​ផ្សាយ​បណ្តា​សកម្ម​ភាព​ទាក់​ទង​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ និង​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​នៃ​ខណ្ឌ​ ស្រុក​នា​នា​ក្នុង​ក្រុង​ទាំង​មូល​; ធានា​បាន​ល្អ​នូវ​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​នៃ​ Covid-19 ... ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នា​នា​គប្បី​បន្ត​ការ​ចលនា​សង្គម​ូនីយក​ម្ម​ ដើម្បី​គិត​គូរ​គ្រួ​សារ​គោ​លនយោ​បាយ​ អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ សិស្ស​ជម្នះ​ការ​លំ​បាក​រៀនពូកែ​៕​

ដំ​ណឹង​, រូប​ថត​: ផាម​ទ្រុង

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ យ៉ឿថតឹង​ហៀន