ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/03/2021 - 15:51

បង្ក​លក្ខណៈ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ ប្រ​កប​ដោយ​ភាព​រីក​រាយ​ សាម​គ្គី​ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ​

កឹង​ធើ៖ គណៈ​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​ផ្ញើ​សារ​លិខិត​លេខ​ ១១៧-CV/TU ចង្អុល​ការ​ក្នុង​ការ​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ ឆ្នាំ​ ២០២១ របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើភូមិ​សាស្រ្ត​ក្រុង​។​

ពិធី​ទទួល​ទេវតាឆ្នាំ​ថ្មី​នៅ​វត្ត​ពិទូឃោ​សរ​ង្សី​។​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែមេសា​ ឆ្នាំ​ ២០២១ ដល់​ថ្ងៃ​ទី ១៦ ខែមេសា​ ឆ្នាំ​ ២០២១ ។​ គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិបក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ក្រុង​ ផ្តោត​លើ​ការ​ដឹក​នាំ​ ចង្អុល​ការ​រៀប​ចំ​សកម្ម​ភាព​នានា​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃណី ឆ្នាំ​ ២០២១ យ៉ាង​មាន​អត្ថ​ន័យ​ សប្បាយ​រីក​រាយ​ សាម​គ្គី​ សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​លើភូមិ​សាស្រ្ត​ក្រុង​ ផ្សា​រភ្ជាប់​នឹង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​ល្អ​នូវ​គោល​ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ ជាពិសេស​គឺ​ផ្សព្វ​ផ្សា​យលទ្ធ​ផល​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត​ប​ក្សលើក​ទី​ XIII ពិសេស​គឺ​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​ជន​ជាតិ​និង​សាសនា​ ...

គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ បាន​ស្នើ​សុំ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ យក​ចិត្ត​ទុក​ដាក់​និង​ចង្អុល​ការ​អនុ​វត្ត​នូវ​របប​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ឱ្យ​បាន​ពេញលេញ​និង​ទាន់​ពេល​វេលា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ ឆ្នាំ​ ២០២១ ស្រប​តាម​បទ​កំ​ណត់​។​ ផ្តោត​ការ​កៀរ​គរ​ធនធាន​សង្គម​ គិត​គូរ​ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ជាពិសេស​គ្រួ​សារ​គោល​នយោ​បាយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​សិស្ស​និស្សិត​ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​រីក​រាយ​និង​កក់​ក្តៅ​បំ​ផុត​។​ រៀប​ចំ​សកម្ម​ភាព​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ និង​ប្រ​សិទ្ធ​ពរ​ដល់​អង្គ​ការ​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខែ្មរ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ ព្រះ​តេជព្រះ​គុណ​ អា​ចារ្យ​ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ជន​រួម​ជាតិ​និង​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក យុទ្ធ​ជន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ជាជន​ជាតិ​ខ្មែរ​ គំ​រូ​នៅ​ភូមិ​ភាគ​ អង្គ​ភាព​នានា​នៅ​លើភូមិ​សាស្រ្ត​ក្រុង​ ធានា​ឱ្យ​មាន​អត្ថ​ន័យ​ និង​ជាក់​ស្តែង​ជាទីបំ​ផុត​ ដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​  គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ចង្អុល​ការ​ជាក់​ស្តែង​ចំ​ពោះ​សកម្ម​ភាព​អំ​ណរ​ ប្រ​មូល​ផ្តុំ​គ្នា​កុះ​ករ អនុ​វត្ត​យ៉ាង​តឹង​រឹង​នូវ​វិធាន​ការ​បង្ការ​តាម​ការ​ផ្តល់​អនុ​សាន៍របស់​ស្ថាប័ន​ជំនាញ​ ធានា​សុវត្ថិ​ភាព​និង​សុខ​ភាព​ជូន​ប្រ​ជា​ជន​ មិន​ឱ្យ​កើត​មាន​ករណី​ឆ្លង​រោគ​រាល​ដាល​  COVID-១៩ ក្នុង​សហគម​ន៍ ...៕​

                  ថាញធី - វ៉ាន់​តឹន

ចែករំលែកអត្ថបទ