23/03/2021 - 08:34

ការ​ព្យា​បាល​ជំ​ងឺ​ដោយ​ការ​រាំ​កម្សាន្ត​និង​កំ​ណាព្យ​កាព្យ​ឃ្លោង​

យោង​តាម​ក្រុម​អ្នក​ជំ​នាញ​ផ្នែក​ខាង​សុខ​ភាព​ ការ​រាំ​កម្សាន្ត​និង​កំ​ណាព្យ​កាព្យ​ឃ្លោង​ មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​កម្សាន្ត​អា​រម្មណ៍ និង​លម្ហែ​កាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​បាន​ប្រើ​ប្រាស់​ដូច​ជា​វិធី​សាស្រ្ត​ ព្យា​បាល​ជំ​ងឺ​ ជួយ​សម្រួល​អា​រម្មណ៍ និង​មាន​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ទៀត​ដោយ​មិន​នឹក​ស្មាន​។​

ការ​ធ្វើ​ចលនា​រាំកម្សាន្ត​ ជួយ​ដល់​អ្នក​ហាត់​រាំ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​ចលនា​រាង​កាយ​និង​អា​រម្មណ៍​ជំនួយដល់ការព្យាបាលជំងឺ។

វិធី​ព្យា​បាល​ដោយ​ការ​រាំ​កម្សាន្ត​/ការ​ចលនា​

វិធី​ព្យា​បាល​ដោយ​ការ​រាំ​កម្សាន្ត​/ការ​ចលនា​ មាន​មក​ក្នុង​អំ​ឡុង​ឆ្នាំ​១៩៤០ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ស្រី​ Marian Chace - ជា​ស្ថាប​និក​មួយ​រូប​ក្នុង​ចំ​ណោម​ស្ថាប​និក​ទាំង​ឡាយ​បង្កើត​វិធី​ព្យា​បាល​ដោយ​ការ​រាំ​កម្សាន្ត​ដ៏​ទំ​នើប​នេះ​។​ តាម​សម្ព័ន្ធ​សមា​គម​វិធី​ព្យា​បាល​ ដោយ​ការ​រាំ​កម្សាន្ត​របស់​អា​មេរិក​វិធី​ព្យា​បាល​នេះ​ ជា​ទម្រង់​ព្យា​បាល​បែប​ចិត្ត​សាស្រ្ត​ ដោយ​ប្រើ​ប្រាស់​ការ​ចលនា​រាង​កាយ​និង​ការ​រាំ​កម្សាន្ត​ ដើម្បី​ជំ​នួយ​សមត្ថ​ភាព​ខួរ​ក្បាល​ រំជួល​ចិត្ត​ និង​ការ​ចលនា​នៃ​រាងកាយ​។​ ដោយ​សារ​ជា​វិធី​ព្យា​បាល​បែប​សិល្បៈ​ច្នៃ​ប្រ​តិដ្ឋ​ វិធី​ព្យា​បាល​ដោយ​ការ​រាំ​កម្សាន្ត​នេះ​ មាន​ការ​ទំ​នាក់​ទំ​នង​និង​ ការ​ចលនា​នៃ​រាង​កាយ​និង​ការ​រំជួល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ ដើម្បី​កែ​លម្អ​ដល់​សុខ​ភាព​រាង​កាយ​និង​ស្មារតី​អ្នក​ជំ​ងឺ​។​

និយាយ​រួម​ វិធី​ព្យា​បាល​ដោយ​ការ​រាំ​កម្សាន្ត​នេះ​ សម​ប្រ​កប​ដល់​ការ​ព្យា​បាល​ជំ​ងឺ​ចំ​ពោះ​មនុស្ស​គ្រប់​វ័យ​ តាំង​ពី​ក្មេង​តូចរហូត​ដល់​មនុស្ស​ចាស់​។​ វិធី​ព្យា​បាល​នេះ​ មាន​អត្ថ​ប្រ​យោជន៍​ដល់​អ្នក​ដែល​មាន​រោគ​សញ្ញា​ខាង​រាង​កាយ​ និង​ផ្លូវ​ចិត្ត​អូស​បន្លាយ​ រួម​ទាំង​អា​ការៈ​ធ្លាក់​ទឹក​ចិត្ត​ វិបត្តិ​នៃ​ការ​ហូប​ចុក​អា​ការៈ​នៃ​ភាព​រវើ​រវាយ​ ឈឺ​រុាំរ៉ៃ​ជំ​ងឺ​ Parkinson អា​ការៈ​វិបត្តិ​ចុះ​ខ្សោយ​ចង​ចាំ​។​ តាម​រយៈ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ការ​ចលនា​រាង​កាយ​ដើម្បី​ជួយ​បង្កើន​ការ​គ្រប់​គ្រង​អា​រម្មណ៍​រំជើប​រំជួល​ និង​គ្រប់​គ្រង​ស្មារតី​នៃ​អ្នក​ជំ​ងឺ​។​ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​បង្ហាញ​ថា​ ការ​ធ្វើ​សកម្ម​ភាព​ ចលនា​រាង​កាយ​មាន​ការ​រាំ​កម្សាន្ត​ជា​ដើម​ បាន​ជួយ​ដល់​មនុស្ស​គ្រប់​គ្នា​មាន​ភាព​ងាយ​ស្រួល​បញ្ចេញ​អា​រម្មណ៍​អាក់​អន់​ ការ​ខឹង​សម្បារ​ការ​សប្បាយ​ចិត្ត​ខ្លាំង​និង​ការ​ព្រួយ​បារម្ភ​។​ ទន្ទឹម​នឹង​នោះ​ ជួយ​បង្កើត​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ កែ​លម្អ​កាយ​សម្បទា​ កាត់​បន្ថយ​ភាព​តាន​តឹង​និង​គ្រប់​គ្រង​អា​រម្មណ៍​បាន​កាន់​តែល្អ​។​ វិធី​ព្យា​បាល​នេះ​ ថែម​ទាំង​មាន​អត្ថ​ប្រ​យោជន៍​យ៉ាង​ច្រើន​សម្រាប់​កាយ​សម្បទា​ ដូច​ជា​ការ​កែ​លម្អ​ឱ្យ​មាន​តុល្យ​ភាព​រវាង​បរិមាណ​រាង​កាយ​និង​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ បង្កើន​កម្លាំង​សាច់​ដុំ​ លទ្ធ​ភាព​នៃ​ការ​រក្សា​លំ​នឹង​ និង​ការ​សហ​ការ​ចលនា​ កាត់​បន្ថយ​ហា​និភ័យ​នៃ​ជំ​ងឺ​បេះ​ដូង​។

វិធី​ព្យា​បាល​ដោយ​កំ​ណាព្យ​កាព្យ​ឃ្លោង​

នេះ​ជាទម្រង់​នៃ​ការ​ព្យា​បាល​ដោយ​ការ​ប្រើ​ប្រាស់​អត្ថ​បទ​កំ​ណាព្យ​ រឿង​និទាន​ ចម្រៀង​រូប​ភាព​ និង​ការ​ប្រៀប​ធៀប​ដើម្បី​លើក​កម្ពស់​ការ​រីក​ចម្រើន​និង​ព្យា​បាល​ជំ​ងឺ​ដល់​មនុស្ស​គ្រប់​គ្នា​ ជួយ​ប្រតិ​កម្ម​ដល់​ការ​ព្យា​បាល​ជំ​ងឺ​ ប្រ​ហាក់​ប្រ​ហែល​នឹង​វិធី​ព្យា​បាល​បែប​សិល្បៈ​ និង​វិធី​ព្យា​បាល​បែប​តូរ្យ​តន្រ្តី។​

របៀប​ដំ​ណើរ​ការ​នៃ​ការ​ព្យា​បាល​ដោយ​វិធី​សាស្រ្ត​នេះ​ មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ទៅ​តាម​ទិស​ដៅ​នៃ​ការ​ព្យា​បាល​របស់​អ្នក​ជំ​ងឺ​។​ តាម​ធម្ម​តា​ អ្នក​ព្យា​បាល​តែង​ត្រៀម​បម្រុង​នូវ​អត្ថ​បទ​កំ​ណាព្យ​មួយ​ចំ​នួន​សម្រាប់​អាន​ឱ្យ​ឮ​ៗ​ ឬ​សំ​ណូម​ពរ​ឱ្យ​អ្នក​ជំ​ងឺ​អា​នឮ​ៗ​ រួច​ហើយ​ក៏​វាយ​តម្លៃ​ពី​ការ​ប្រតិ​កម្ម​របស់​អ្នក​នោះ​។​ តាម​សាស្រ្តា​ចារ្យ​ Nicholas Mazza - ស្ថាប​និក​ទស្សនា​វដ្ដី ស្ដី​ពី​វិធី​ព្យា​បាល​ដោយ​កំ​ណាព្យ​កាព្យ​ឃ្លោង​ ដំ​ណាក់​កាល​នេះ​គឺលើក​ទឹក​ចិត្ត​អ្នក​ជំ​ងឺ​បង្ហាញ​ពី​អា​រម្មណ៍ខ្លួន​ឯង​ និង​បញ្ជា​ក់​ពី​ការ​រំជួល​ចិត្ត​របស់​ខ្លួន​។​ វិធី​ព្យា​បាល​ដោយ​កំ​ណា​ព្យ​កាព្យ​ឃ្លោង​ ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នឹង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ត​ ដូច​ជា​ កាត់​បន្ថយ​អា​ការៈ​ធ្លាក់​ទឹក​ចិត្ត​ លើក​កម្ពស់​ការ​ឱ្យ​តម្លៃ​ខ្លួន​ឯង​និង​យល់​កាន់​តែ​ច្បាស់​អំ​ពី​ខ្លួន​ឯង​ ដោះ​ស្រាយ​នូវ​ហេតុ​ការណ៍​ឈឺ​ចាប់​កន្លង​មក​បាន​ល្អ​ ប្រ​ឈម​មុខ​នឹង​បទ​ពិសោធន៍អវិជ្ជ​មាន​ កែ​លម្អ​បំ​ណិន​សង្គម​និង​ជំ​រុញ​ដំ​ណាក់​កាល​ត្រិះ​រិះ​ពិ​ចារណ​កាន់​តែ​ល្អ​ប្រ​សើរ​៕

​ អាង​ញៀង (ប្រ​ភព​៖ INSIDER)-ពេជ្រ​សឿន​ ​  

ចែករំលែកអត្ថបទ