ក្រុមការងារអាស្រ័យការដឹកនាំរបស់ឧត្ដមសេនីយ៍ត្រី ង្វៀងថាញហាយ នាយសេនាធិការរងយោធភូមិភាគ ៩ ទើបចុះត្រួតពិនិត្យការងារហ្វឹកហ្វឺនបង្វែរស្ថានភាពត្រៀមប្រយុទ្ធឆ្នាំ ២០២១ នៅបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង។
កងកម្លាំងចល័តចេញទៅមណ្ឌលមូលដ្ឋាន។
ឆ្លងតាមរយៈការត្រួតពិនិត្យ ឧត្ដមសេនីយ៍ត្រី ង្វៀងថាញហាយ បានវាយតម្លៃខ្ពស់ការហ្វឹកហ្វឺន បញ្ជាការនិងគ្រប់ស្ថាប័នក្ដាប់ច្បាស់នូវខ្លឹមសារធ្វើសេនាធិការយុទ្ធវិធីប្រយុទ្ធ វិធីសាស្រ្ត បែបបទបញ្ជាការជាសារវន្តច្បាស់លាស់ អនុវត្តត្រឹមត្រូវតាមរបៀបនៃជំហានដំណើរការបង្វែរស្ថានភាពត្រៀមប្រយុទ្ធ។ ផ្ដើមពីនោះ លើកកម្ពស់សមត្ថភាពចាត់តាំងបញ្ជាការរួមកម្លាំងជូនកងជួរបញ្ជាការនៃស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ក្នុងការបង្វែរស្ថានភាពត្រៀមប្រយុទ្ធ; ឆ្លើយតបតម្រូវការភារកិច្ចត្រៀមប្រយុទ្ធក្នុងស្ថានភាពបច្ចុប្បន្ន។
ការហ្វឹកហ្វឺនបង្វែរស្ថានភាពត្រៀមប្រយុទ្ធ ត្រូវបានចែកចេញជាពីរខ្លឹមសារហ្វឹកហាត់៖ បង្វែរកងកម្លាំងប្រដាប់អាវុធចាប់ពីស្ថានភាពត្រៀមប្រយុទ្ធជាប្រចាំឡើងកម្រិតខ្ពស់; បង្វែរកងកម្លាំងប្រដាប់អាវុធចាប់ពីស្ថានភាពត្រៀមប្រយុទ្ធកម្រិតខ្ពស់ឡើងគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងស្មារតីប្រញឹក ហ្មត់ចត់ រាល់កម្មវិធីហ្វឹកហាត់ត្រូវបានអនុវត្តជាក់ស្ដែងត្រឹមត្រូវតាមខ្លឹមសារ។ ចាត់តាំងសន្និបាតគណៈកម្មាធិការបក្សយោធាត្រឹមត្រូវតាមលំដាប់លំដោយគ្រប់ជំហាន; ធ្វើជាអធិបតីផ្តល់យោបល់ពិភាក្សាសមស្របនឹងភាពជាក់ស្ដែង ត្រូវចំណុចស្នូល សរុបសេចក្ដីនិងបែងភារកិច្ចច្បាស់លាស់; រាល់យោបល់ចូលរួមពិភាក្សាមានខ្លឹមសារសមស្រប។ ចាត់តាំងការចល័តកងកម្លាំងទៅកាន់មណ្ឌលមូលដ្ឋាន ធានាត្រូវតាមគោលបំណង ធានាសុវត្ថិភាពដាច់ខាតចំពោះមនុស្ស និងគ្រឿងសព្វាវុធ៕
យ្វីអាញ - ថាច់ធី