លោកស្រី ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ ប្រធានគណៈប្រជាចលនាមជ្ឈិម រួមជាមួយនឹងក្រុមការងារ ទើបធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្ដីពីការអនុវត្តសេចក្ដីសន្និដ្ឋាន ១២០-KL/TW របស់ការិយាល័យនយោបាយ នីតិកាលទី XI អំពីការបន្តជំរុញ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារកសាង និងអនុវត្តគោលការណ៍ប្រជាធិបតេយ្យនៅមូលដ្ឋាន (សេចក្ដីសន្និដ្ឋាន ១២០)។
លោកស្រី ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ ប្រធានគណៈប្រជាចលនាមជ្ឈិម ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។
ទិដ្ឋភាពក្នុងឱកាសធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង។
មានប្រសាសន៍ក្នុងឱកាសធ្វើការ លោកស្រី ត្រឿងធីម៉ាយ បានឱ្យតម្លៃខ្ពស់ ខេត្តសុកត្រាំងបានអនុវត្តសេចក្ដីសន្និដ្ឋាន ១២០ របស់ការិយាល័យនយោបាយយ៉ាងមធ្យត មានការត្រៀមទុកជាមុន លទ្ធផលមានការវិវឌ្ឍជាវិជ្ជមាន។ ជាខេត្តមានជនរួមជាតិភាគតិចរស់នៅកុះករ ដោយមានជនរួមជាតិខ្មែរជាង ៣០% នៃចំនួនប្រជាជន ប៉ុន្តែខេត្តសុកត្រាំង បង្កើតបានការឯកភាព សាមគ្គី ទូទាំងជនជាតិ។ ឆ្លងតាមរយៈនោះ បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារប្រទេស សន្តិសុខរបស់ខេត្ត។ ជាក់ស្ដែង ប្រាក់ចំណូលរបស់ប្រជាជនមានការកើនឡើងជាលំដាប់ អត្រាគ្រួសារក្រីក្រថយចុះលឿន (នៅត្រឹម ២,៦%) គម្រោងវាយោអគ្គិសនីជាច្រើនត្រូវបានវិនិយោគ។ ទន្ទឹមនឹងនោះ ខេត្តធ្វើការគ្រប់គ្រងបានល្អបញ្ហាជំងឺឆ្លងរាលដាល សន្តិសុខការពារប្រទេស ត្រូវបានធានា ការងារកសាងបក្ស ក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្តយ៉ាងហ្មត់ចត់។ ពិសេស ខេត្តមិនកើតមានចំណុចក្ដៅ គ្មានការប្ដឹងតវ៉ាស្មុគស្មាញអូសបន្លាយ។ លោកស្រី ត្រឿងធីម៉ាយ ក៏បានស្នើខេត្តសុកត្រាំង បន្ដការស្ដាប់យោបល់ ការចែករំលែក ស្វែងយល់ពីប្រជាជន ជំរុញការផ្សព្វផ្សាយដល់គ្រប់ស្រទាប់ប្រជាជន សំខាន់គឺក្នុងតំបន់ជនរួមជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល បន្តការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អកាតព្វកិច្ចពលរដ្ឋ។
ស្របក្នុងឱកាសនេះដែរ លោកស្រី តឿងធីម៉ាយ ក៏បានអញ្ជើញទៅធ្វើការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង។
ក្នុងឱកាសជំនួបធ្វើការ លោកស្រី ត្រឿងធីម៉ាយ បានស្ងើចសរសើរពីស្មារតីស្នេហាជាតិរបស់មន្រ្តីសង្ឃ ក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានរួមចំណែកដឹកនាំវត្តអារាមខ្មែរ ដំណើរការចំទិសដៅ សក្ដិសមជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនារបស់ជនរួមជាតិខ្មែរ។ ជាពិសេស មន្រ្តីសង្ឃគ្រប់ព្រះអង្គ មានការរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ រួមជាមួយនឹងរដ្ឋអំណាច អនុវត្តល្អការងារបង្ការ ប្រឆាំងជំងឺ COVID-19 ក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗរបស់ជនជាតិ។
ធ្វើការជាមួយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង លោកស្រី តឿងធីម៉ាយ វាយតម្លៃខ្ពស់ចំពោះស្មារតីជម្នះការលំបាករបស់សមូហភាពកម្មាភិបាល គ្រូបង្រៀនរបស់សាលា ក្នុងការអនុវត្តល្អនូវការបង្រៀននិងរៀន។ ទន្ទឹមនឹងនោះ លោកស្រី រំពឹងថា សាលានឹងបន្តអនុវត្តឱ្យបានល្អជាងទៀតការងារអប់រំបណ្ដុះបណ្ដាល ដើម្បីសក្ដិសមជាកន្លែងបណ្ដុះបណ្ដាលប្រភពកម្មាភិបាលខ្មែរ សម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិខ្មែរ និងរួមចំណែកអភិវឌ្ឍភូមិស្រុក ប្រទេសជាតិ៕
លីធាន-ពេជ្រសឿន