ក្រុមការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោកឡេសើុងហាយ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ បានមកសួរសុខទុក្ខ និងប្រសិទ្ធពរចូលឆ្នាំតេតនៅខេត្តអាងយ៉ាង និងសុកត្រាំង។
ដោយសាររងប៉ះពាល់ជំងឺ Covid-១៩ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ គ្រាន់តែជូនអំណោយដល់តំណាងគ្រួសារជនជាតិភាគតិចចំនួន ៥ គ្រួសារ នៅស្រុកត្រឹងដេ (ខេត្តសុកត្រាំង)។
នៅខេត្តអាងយ៉ាង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានមកសួរសុខទុក្ខ និងប្រសិទ្ធពរចូលឆ្នាំតេត ជូនអំណោយដល់សមាគមអញ្ញមញ្ញសង្គ្រោះជនជាតិចិន នៅក្រុងចូវដុក និងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ចូវភូ A។ ឆ្លងតាមរយៈគណៈជនជាតិខេត្ត ក្រុមការងារបានផ្ញើជូនអំណោយ ១០០ ចំណែក ដើម្បីគណៈកម្មាធិការប្រជាជននៅតាមស្រុកទិញបៀង អាងភូ ក្រុងចូវដុក និងទីរួមខេត្តតឹងចូវ ចែកជូនដល់គ្រួសារគោលនយោបាយ គ្រួសារជនជាតិភាគតិចក្រីក្រ និងអ្នកមានប្រជាប្រិយលើភូមិសាស្រ្ត ១០០ គ្រួសារ។ ទន្ទឹមនឹងនោះ ក្រុមការងារបានមកសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែននៃប៉ុស្តិ៍ការពារព្រំដែនវិញងឿន (កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង) អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅជាទីបំផុត និងលើកទឹកចិត្តកម្មាភិបាល យុទ្ធជនបន្ត សាមគ្គីកសាងបានល្អនូវជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន ត្រួតពិនិត្យព្រំដែនប្រកបដោយប្រសិទ្ធភាពបំផុត។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ជឿជាក់ថា ជាមួយនឹងការខិតខំរបស់កម្លាំងការពារព្រំដែនក្នុងការងារបង្ការប្រឆាំងឧក្រិដ្ឋកម្មនៅតាមខ្សែបន្ទាត់ព្រំដែន ជនរួមជាតិនឹងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមពេញលេញ សប្បាយរីករាយ។ អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ កត់សម្គាល់ ប៉ុស្តិ៍ការពារព្រំដែន គប្បីបន្តធ្វើឱ្យល្អប្រសើរជាងទៀតការងារបង្ការប្រឆាំងជំងឺ Covid-១៩ និងទប់ស្កាត់ ស្ថានភាពឆ្លងដែនខុសច្បាប់នៅតាមព្រំដែន តាមផ្លូវលំ ផ្លូវបើកចំហ។
នៅទីប្រជុំជនលិចហោយទឿង ស្រុកត្រឹងដេ ខេត្តសុកត្រាំង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរចូលឆ្នាំតេត ដល់គណៈកម្មាធិការប្រជាជនទីប្រជុំជនលិចហោយទឿង គណៈកម្មាធិការប្រជាជនឃុំលីវទូ និងប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា។ ចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារប្រជាជន ៥ គ្រួសារ តំណាងឱ្យ ជនរួមជាតិចំនួន ១០០ គ្រួសារ ដែលជាគ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយ គ្រួសារជនរួមជាតិភាគតិចក្រីក្រលើភូមិសាស្រ្តស្រុកត្រឹងដេ។ ដោយអាស្រ័យជំងឺ Covid - ១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ ក្រុមការងារមកសួរសុខទុក្ខជាលក្ខណៈរួម និងជូនអំណោយដល់តំណាងប្រជាជននៅភូមិភាគ តែប៉ុណ្ណោះចំណែកអំណោយដែលនៅសល់ទាំងប៉ុន្មាន ភូមិភាគនឹងទទួលរួចយកទៅជូនដល់គ្រួសារនីមួយៗ៕
យោង៖ baodantoc.vn-វិមាន