02/02/2021 - 09:10

ចូវ​ថាញ់ ត្រៀម​ជម្រើស​យោ​ធិន

បណ្តា​ភូមិ​ភាគ​នា​នា​ក្នុង​ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​ម្ចាស់​ការ​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ជ្រើស​រើស​ និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ ម្ល៉ោះ​ហើយ​ការ​ងារ​ ១០០%។​

​   សកម្ម​ភាព​ “ពិធី​ជួប​ជុំ​បោះ​ជំ​រំ​យុវ​ជន​ចូល​បម្រើ​កង​ទ័ព​” ស្រុក​ចូវ​ថាញ់​ឆ្នាំ ២០២០។

ស្ថាប័នយោ​ធាស្រុក​ចូវ​ថាញ់ បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោ​ធាស្រុក​ពង្រឹង​និង​ធ្វើ​ឱ្យ​សុក្រឹត​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោ​ធាថ្នាក់​ឃុំ​ បែង​ភារ​កិច្ច​ដល់​សមាជិក​ម្នាក់ៗ​ សមស្រប​នឹង​តួនា​ទី ភារ​កិច្ច​របស់​ផ្នែក​នីមួយ​ៗ​។​ អង្គ​ភាព​ទាំង​អស់​បាន​អនុវត្ត​ព្រម​ៗ​គ្នា​ ម៉ត់​ចត់​គ្រប់​ជំ​ហាន​ក្នុង​បែប​បទ​ជ្រើស​រើស​ និង​កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ ដូច​៖ ចុះ​ឈ្មោះ​គ្រប់​គ្រង​ ពិនិត្យ​ប្រ​ភព​ជម្រើស​បឋម​ ពិនិត្យ​ជម្រើស​ធានា​បើក​ចំ​ហប្រ​ជា​ធិប​តេយ្យ​ស្រប​ច្បាប់​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ឃុំ​ទីប្រ​ជុំ​ជន​ ចង្អុល​ការ​ដល់​គណៈ​បញ្ជាការ​ដ្ឋា​ន​យោ​ធាន​ នគរ​បាល​ភូមិ​ភាគ​ ផ្តុំ​កម្លាំង​ធ្វើ​សេនា​ធិការ​ បញ្ជ្រាប​ស៊ី​ជម្រៅ​នូវ​គោលការណ៍​ ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​អនុវត្ត​គ្រប់​កិច្ច​ការ​តាម​គោល​លំ​នាំ “ជ្រើស​អ្នក​ណា​ គឺបាន​អ្នក​នោះ​”។​ ក្នុង​ការ​ងារ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ កាតព្វ​កិច្ច​យោ​ធាគ្រប់​លំ​ដាប់​ថ្នាក់​ បាន​អនុវត្ត​ត្រឹម​ត្រូវ​គ្រប់​ផ្នែក​ គ្រប់​ជំ​ហាន​តាម​បែប​បទ​នៃ​ការ​ជ្រើស​រើស​ កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ធានា​ចំ​មុខ​សញ្ញា​ សម​ភាព​ប្រ​ជា​ធិប​តេយ្យ​ និង​បើក​ចំ​ហ។​ល។​

ឆ្នាំ ២០២១ ស្រុក​ចូវ​ថាញ់​បាន​ប្រ​គល់​ភាគ​កម្រិត​កោះ​ហៅ​យុវ​ជន​ចូល​បម្រើ​កាតព្វ​កិច្ច​យោ​ធា ១៣៥ នាក់ និង​យុវ​ជន​ ២៥ នាក់ បំ​ពេញ​កាតព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន​។​ មក​ដល់​ពេល​នេះ​ ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធាស្រុក​ចូវ​ថាញ់ បាន​សម្រេច​ខាង​ផ្នែក​ពិនិត្យ​សុខ​ភាព​ បំ​ពេញ​កាតព្វ​កិច្ច​យោ​ធាថ្នាក់​ស្រុក​ដល់​យុវ​ជន​។​ អា​ស្រ័យ​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រំលឹក​ដល់​យុវ​ជន​និង​គ្រួ​សារ​ ម្ល៉ោះ​ហើយ​យុវ​ជន​លើ​ភូមិ​សាស្រ្ត​ស្រុក​តែង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់នូវ​បទ​បញ្ជា​ចំ​ណាត់​ការ​ពិនិត្យ​សុខ​ភាព​។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ត្រី​ង្វៀង​វៀត​-ស ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការដ្ឋាន​យោ​ធាស្រុក​ចូវ​ថាញ់ ស្ថាប័ន​យោ​ធា​ស្រុក​កំ​ពុង​ធ្វើ​ការ​បូក​សរុប​  បែង​ចែក​ជ្រើស​រើស​យុវ​ជន​មាន​សុខ​ភាព​មាំមួន​ចូល​បម្រើ​កង​ទ័ព​ និង​ធ្វើ​ការ​ប្រ​កាស​បញ្ជា​កោះ​ហៅ​យុវ​ជន​ ចូល​បម្រើ​កង​ទ័ព​ត្រូវ​តាម​ពេល​កំ​ណត់​៕​

                   សឺន​ម៉ាល័យ​-លីសៀ

 

ចែករំលែកអត្ថបទ