ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/02/2021 - 09:10

ជូន​អំ​ណោយ​ ១.៤៣០ ចំ​ណែក​ និង​ផ្ទះ ៩ ខ្នង​ ដល់​សមាជិក​សម្ព័ន្ធ​យុវជន​ ពលករ​ក្រី​ក្រ

(សុក​ត្រាំង​) សម្ព័ន្ធ​ពលកម្ម​ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​កម្ម​វិធី​ “បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជួប​ជុំ​-សម្ព័ន្ធ​មេត្រី​ភាព​” បាន​ជូន​អំ​ណោយ ១.៤៣០ ចំ​ណែ​ក​និង​លំ​នៅ​ឋាន​ “ទ្រនំ​សុខ​សហជីព​” ៩ ខ្នង​ ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ ពលករ​ក្រី​ក្រ មាន​ជីវ​ភាព​ក្រ​លំ​បាក​ ។​ នេះ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដែល​គិត​គូរ​បុណ្យ​ចូល​ឆ្នាំ​តេត ដល់​ពលករ​ជា​មួយ​គោល​លំ​នាំ “សមាជិក​សម្ព័ន្ធ​យុវ​ជន​ និង​ពល​ករ​គ្រប់​គ្នា​ បាន​ទទួល​អំ​ណរ​បុណ្យ​ចូលឆ្នាំ​តេត”។​

ឆ្នាំ​កន្លង​ ការ​ងារ​គិត​គូរ​ជីវ​ភាព​សម្ភារៈ​ស្មារតី​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ បុគ្គ​លិក​ កម្ម​ករ​ ត្រូវ​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​។​ ឆ្លង​តាម​រយៈ​នោះ​ ខេត្ត​ក៏​បាន​ជូន​អំ​ណោយ​ ៤៨.៨០០ ចំ​ណែក​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ និង​ពលករ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ២៦ ពាន់​លាន​ដុង​។​ ក្នុង​ខែ​ពលករ​ខេត្ត​ក៏​បាន​រៀប​ចំ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ជាង ៣.៧៥០ ចំ​ណែក​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ ពលករ​មាន​ជីវ​ភាព​ក្រលំ​បាក​ខ្លាំង​ សរុប​ទឹក​ប្រាក់​ប្រ​មាណ​ ១,១ ពាន់​លាន​ដុង​។​ សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​ “ទ្រនំ​សុខ​សហជីព​” បាន​ ៥៩ ខ្នង សរុប​ទឹក​ប្រាក់ ២,៣ ពាន់លាន​ដុង​៕

​                   លីធាន​-លីសៀ

ចែករំលែកអត្ថបទ