19/01/2021 - 08:21

ពូន​ជ្រំ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​

ដោយ​គោ​លលំ​នាំ “ប៉ុស្តិ៍​ជា​ផ្ទះ ​ព្រំ​ដែន​ជា​មាតុ​ភូមិ​ជន​រួម​ជាតិ​ បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​បង្កើត​” កម្មា​ភិបាល​ យុទ្ធ​ជន​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​ត្រៀម​ជួយ​ឧបត្ថម្ភ​ចែក​រំ​លែក​ទុក្ខ​លំ​បាក​នឹង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​។​ល។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ទើប​រៀប​ចំ​ជូន​អង្ករ​ជាង​ ១ ​តោន​ដល់​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ជា​ជន​ជាតិ​ខ្មែរ​ លើ​ភូមិ​សាស្រ្ត​សង្កាត់ ​១​ សង្កាត់ ២​ និង​សង្កាត់​វិញ​ភឿក ទីរួម​ខេត្ត​វិញ​ចូវ​។​  អង្ករ​ទាំង​នេះ​ បាន​មក​ពី​ទម្រង់​ប្រិត​សំ​ចៃ​ក្នុង​ការ​ដណ្តាំ​ស្លរបស់​អង្គ​ភាព​ និង​ការ​រួម​វិភាគ​ទាន​របស់​សប្បុរស​ជន​។​ លោក​តាំង​ហាយ​ភៀង នៅ​សង្កាត់​ ១​ ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “ឆ្នាំ​ណា​ក៏​ដោយ​ ផ្ទះ​ខ្ញុំ​តែង​ទទួល​បាន​អង្ករ​និង​អំ​ណោយ​ជា​ច្រើន​លើក​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​។​ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​ប្រ​កប​របរ​លក់​ឆ្នោត​ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់​ បាន​ពូៗ​កង​ទ័ព​ជួយ​ឧបត្ថម្ភ​ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​និង​ដឹង​គុណ​យ៉ាង​ក្រៃ​លែង​”។​ ចំ​ណែក​អ្នក​មីង​ត្រឹង​ធីគីម​ហ្វា នៅ​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ “ប្តី​ខ្ញុំ​ឈឺ​ដេក​មួយ​កន្លែង​ ជីវ​ភាព​លំ​បាក​ កូន​ៗ​ទៅ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​។​ ចំ​ណែក​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​នៅ​ភូមិ​ស្រុក​ ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ អា​ស្រ័យ​បាន​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​អង្ករ​ប្រ​ចាំ​ខែ​និង​របស់​ប្រើ​ប្រាស់​ចាំ​បាច់​ ខ្ញុំ​ពិត​ជារីក​រាយ​និង​ដឹង​គុណ​ពូៗ​កង​ទ័ព​យ៉ាង​ក្រៃ​លែង​”។​

 ​ កម្មា​ភិបាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ។​

កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​សង្គម​ ដើម្បី​ជួយ​គិត​គូរ​ដល់​អ្នក​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ គឺ​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​ប្រ​ចាំ​ដើម្បី​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ថែម​ទាំង​កសាង​គម្រោង​ជា​ច្រើន​ មាន​ដូច​៖ ទម្រង់​ចិញ្ចឹម​គោ​ លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ បុល​ទុន​ពង្រីក​សេដ្ឋកិច្ច​ ឧបត្ថម្ភ​អង្ករ ​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ។​ល។​ ពិសេស​ អង្គ​ភាព​បាន​ទទួល​គាំ​ពារ​សិស្ស​ក្រី​ក្រ ២ រូប​ ក្នុង​មួយ​ខែ​ៗ​ ឧបត្ថម្ថ​ទឹក​ប្រាក់ ៥០០ ពាន់​ដុង​ ម្យ៉ាង​ទៀត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ អង្គ​ភាព​នៅ​ទាំង​ជូន​អំ​ណោយ អង្ករ​ របស់​ប្រើ​ប្រាស់​ចាំ​បាច់​ ដើម្បី​លើក​ទឹក​ចិត្ត​គ្រួ​សារ​គិត​គូរ​ឱ្យ​ប្អូន​ៗ ​រៀន​សូត្រ​បាន​ល្អ​។​

អនុសេនីយ៍​ឯក​ លីវ៉ាន់​តៀង​ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ឱ្យ​ដឹង​៖ “កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​តែង​អនុវត្ត​ល្អ​តួនា​ទីស្នូល​លើ​ភូមិ​សាស្រ្ត​ដែល​កង​ទ័ព​ឈរ​ជើង​ សកម្ម​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ផង​ និង​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ផង​។​ សមមិត្ត​គ្រប់​រូប​មិន​ត្រឹម​តែ​ពូកែ​ខាង​ប្រ​ដាប់​អា​វុធ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចែក​រំ​លែក​សុខ​ទុក្ខ​និង​ជួយ​ប្រ​ជា​ជន​ដោយ​ទង្វើ​ជាក់​ស្តែង​ ម្ល៉ោះ​ហើយ​ទុក​ដូច​ជា​ស្ពាន​តភ្ជាប់​ ពូន​ជ្រំ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​”៕​

                                      យ្វី​អាញ់-មុនី​

ចែករំលែកអត្ថបទ