មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/01/2021 - 08:21

ច្នៃ​ប្រ​តិដ្ឋ​វិធី​ផ្សាំ ជំ​នួយ​កម្លាំង​ដល់​ក្រូច​ថ្លុង​សម្បក​បៃ​តង

គាប់​ជួន​ការ​ផ្សាំ​មែកក្រូច​ថ្លុង​ទៅ​លើ​ក្រូច​ថ្លុង​សម្បក​បៃ​តង ពូហ្វិញ​ថាញ់​តុង (នៅ​ភូមិ​ ៥ ឃុំ​អាង​ខាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​បេ​នត្រែ) បាន​ច្នៃ​ប្រ​តិដ្ឋ​វិធី​ផ្សាំ​ជំ​នួយ​កម្លាំង​យ៉ាង​ពិសេស​ ជួយ​ដើម​ក្រូច​ថ្លុង​ដែល​លឿង​ស្លឹក​ រលួយ​ឫស​រស់​ឡើង​វិញ​។​

​ ពូតុង (ខាង​ឆ្វេង​) បង្ហាញ​ដើម​ក្រូច​ដែល​ផ្សាំ​ជំ​នួយ​កម្លាំង​ ធ្វើ​ឱ្យ​ក្រូច​ថ្លុង​សម្បក​បៃតង​បង្កើន​កម្លាំង​ធន​់បាន​នឹង​ជំ​ងឺ​លឿង​ស្លឹក​រលួយ​ឫស។​

ភាព​អស្ចារ្យ​នៃ​ដើម​ក្រូច​គល់​ច្រើន​ បើ​តាម​ពូហ្វិញ​ថាញ់​តុង ជាទូទៅ​ក្រូច​ថ្លុង​សម្បកបៃតង ច្រើន​តែដាំ​ដោយ​ផ្សាំ​មែក​ដើម្បី​ឆាប់​ផ្លែ​ ប៉ុន្តែ​អា​យុ​កាល​វា​មិន​ស្មើ​នឹង​ការ​ដាំ​ដែល​ផ្សាំពី​គល់​ទេ​។​ ពី​ព្រោះ​ខណៈ​ដាំ​ដោយ​ការ​ផ្សាំមែក ឫស​វា​ស្រូប​ជាតិ​បំ​ប៉ន​មិន​សូវ​បាន​ពូកែ​ដូច​ឫស​ដាំ​ដោយ​ធម្ម​ជាតិ​។​ ហេតុ​នោះ​ នៅ​ពេល​ផ្សាំ​បន្ថែម​មែក វានឹង​ជួយ​ស្រូប​ជាតិ​ បំ​ប៉ន​ដើម្បី​ចិញ្ចឹម​ដើម​។​

មាន​ម្តង​នោះ​ គាប់​ជួន​ពូហ្វិញ​ថាញ់​តុង បាន​ប្រ​ទះ​ឃើញ​ក្នុង​ចម្ការ​គាត់​មាន​ក្រូច​ថ្លុង​សម្បកប​ៃតង​មួយ​ដើម​ ដែល​លឿង​ស្លឹក​ រលួយ​ឫស។​ ពេល​នោះ​ គាត់​ក៏​បាន​ដាំ​ក្រូច​ថ្លុង​ពូជ​ផ្សេង​នៅ​ក្បែរ​នោះ​ផង​ដែរ​ រួច​គាត់​បាន​ប្រើ​គល់​របស់​វា​ផ្សាំនឹង​ក្រូច​ថ្លុង​លឿង​ស្លឹក​នោះ​ ដើម្បី​ជំ​នួយ​កម្លាំង​ដល់​ដើម​ក្រូច​ថ្លុង​សម្បក​បៃ​តង។​ ដើម​ក្រូច​នេះ​មិន​សូវ​ល្អ​ជា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​សង្គ្រោះ​ដើម​ក្រូច​ថ្លុង​សម្បក​បៃ​តង។​ ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ គាត់​ក៏​បាន​ធ្វើ​វិធី​នេះ​ទៅ​នឹង​ដើម​ផ្សេង​ទៀត​។​  “វិធី​ធ្វើ​ងាយ​ស្រួល​ ខ្ញុំ​គ្រាន់​តែ​យក​គ្រាប់​ក្រូច​ថ្លុង​ពូជ​ផ្សេង​រោយ​ជុំ​វិញ​គល់​ ក្រូច​ថ្លុង​សម្បក​បៃ​តង។​ នៅ​ពេល​កូន​ក្រូច​ត្រៀម​នឹង​ចេញ​ត្រួយ​ ស្លឹក​ចាស់​បន្តិច​ ជីក​ប្រ​មូល​ដាក់​កៀន​គល់​កោស​សម្បក​ រួច​ចង​ផ្អោប​វា​ចូល​នឹង​ដើម​ក្រូច​ថ្លុង​សម្បក​បៃ​តង​ហើយ​កាត់​ត្រួយ​ចោល​។​  ពេល​នោះ​ ដើម​ក្រូច​ថ្លុង​សម្បក​បៃតង​ក៏​បន្ថែម​បាន​កម្លាំង​ជំ​នួយ​ពី​ឫសក្រូច​ថ្លុង​ ម្ល៉ោះ​ហើយ​ស្រូប​ជាតិ​បំ​ប៉ន​ពូកែ​”។​

បច្ចុប្បន្ន​ ពូតុង ដាំ​បាន​ក្រូច​ថ្លុង​សម្បក​បៃតង ៤ កុង​។​ នៅ​ពេល​ដាំ​មែក​ពូជ​ក្រូច​ថ្លុង​សម្បក​បៃតង​ចុះ​ភ្លាម​ គឺគាត់​ដាំ​ក្រូច​ថ្លុង​ពូជ​ផ្សេង​ជា​មួយ​គ្នា​នៅ​ក្បែរ​នោះ​ ដើម្បី​ត្រៀម​បម្រុង​វិធី​ផ្សាំ ជំ​នួយ​កម្លាំង​ដល់​ដំ​ណាំ​ក្រូច​សម្បក​បៃ​តង។​ ដំ​បូង​ គាត់​គ្រាន់​តែ​ផ្សាំ​បន្ថែម​ក្រូច​ថ្លុង​ពូជ​ផ្សេង​ ១ ដើម​ ទៅ​លើ​ក្រូច​ថ្លុង​សម្បក​បៃ​តង ១ ដើម​ប៉ុណ្ណោះ​។​ ក្រោយ​មក​ដក​ពិសោធន៍បន្តិច​ម្តង​ៗ គាត់​ផ្សាំ​បន្ថែម​ពី​ ៣-៤ ដើម ​គឺសម្រាប់​ចិញ្ចឹម​ក្រូច​ថ្លុង​សម្បក​បៃ​តង ១ ដើម​ ។​ អា​ស្រ័យ​ហេតុ​នោះ​ ដើម​ក្រូច​លូត​លាស់​ល្អ​និង​ឆាប់​ចេញ​ត្រួយ​។​  “ប៉ុន្មាន​ដើម​ក្រោយ​ៗ​ ខ្ញុំ​ផ្សាំ​បាន​ច្រើន​គល់​ ម្ល៉ោះ​ហើយ​ដើម​រឹង​មាំ ខ្យល់​ធំ​ក៏​មិន​ខ្លាច​។​ វិធី​នេះ​ងាយ​ធ្វើ​ណាស់​ អត្រា​ជោគ​ជ័យ​គឺ ១០០%”  - ពូតុង ពន្យល់​បន្ថែម​ដូច្នេះ​។​

សាស្រ្តា​ចារ្យ​រង​បណ្ឌិត​ ង្វៀង​មិញ​ចូវ​ ឱ្យ​ដឹង​៖ “ដំ​ណាំ​ក្រូច​ថ្លុង​ពូជ​ផ្សេង​នេះ​ធន​់បាន​នឹង​ជំ​ងឺ​ផ្សេង​ៗ​ជា​ច្រើន​លើ​ដំ​ណាំ​ក្រូច​និយាយ​រួម​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ភាគ​ច្រើន​ក្រូច​ដែល​ដាំ​ដោយ​ពូជ​ផ្សាំ​មែក ចាក់​ឫស​ខ្សោយ​។​ ថ្មី​ៗ​នេះ​ ខ្ញុំ​ពិនិត្យ​ផ្ទាល់​ទម្រង់​ផ្សាំ​ក្រូច​ថ្លុង​ពូជ​ផ្សេង​ទៅ​លើ​ក្រូច​ថ្លុង​សម្បកប​ៃតងរបស់​ពូតុង នេះ​គឺជា​របៀប​ធ្វើ​ជោគ​ជ័យ​មួយ​ មិន​ត្រឹម​តែធន់នឹង​ជំ​ងឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធន​់នឹង​ការ​រាំង​ស្ងួត​បាន​ល្អ​ទៀត​ផង​”។​

ចាប់​ពី​អនុវត្ត​បច្ចេក​ទេស​ផ្សាំជំ​នួយ​កម្លាំង​ ឃើញ​ថា​ចម្ការ​ក្រូច​ថ្លុង​សម្បក​បៃតង​របស់​ពូតុង ភាគ​ច្រើន​មិន​ប្រ​ទះ​ឃើញ​ជំ​ងឺ​លឿង​ស្លឹក​ រលួយ​ឫស​ទេ​។​ ពូតុង ប្រាប់​អំ​ពី​ដើម​ក្រូច​ដែល​មាន​ជំ​ងឺ​ នៅ​ពេល​ផ្សាំ​ក្រូច​ថ្លុង​ពូជ​ផ្សេង​ចូល​ទៅ​ដើម​ក្រូច​ថ្លុង​សម្បក​បៃតង​លូត​លាស់​បន្តិច​ម្តង​ៗ​ និង​ល្អ​ឡើង​វិញ​ ពេល​នោះ​គ្រាន់​តែកាត់​ស្លឹក​លឿង​ចាស់​ចោល​។​ បច្ចុប្បន្ន​ ចម្ការ​ក្រូច​របស់​គាត់​ឈាន​ចូល​ឆ្នាំ​ទី ៥ ផ្តល់​បាន​ផ្លែ​ច្រើន​។​ ចម្ការ​ក្រូច​ ៤ កុង​នេះ​ ឆ្នាំ​កន្លង​ពូតុង រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១០០ លាន​ដុង​។​  ជា​ពិសេស​ គាត់​ត្រៀម​លក្ខណៈ​នឹង​ចែក​រំលែក​បទ​ពិសោធន​នេះ​ ដើម្បី​មាមីង​រួម​គ្នា​ដោះ​ស្រាយ​ ខណៈ​ដំ​ណាំ​ក្រូច​មាន​ជំ​ងឺ​លឿង​ស្លឹក​ រលួយ​ឫស៕​

                                   ប៊ិញ​មិញ​ -លីសៀ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ ពូតុង (ខាង​ឆ្វេង​)