មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/01/2021 - 08:21

គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​យុទ្ធ​ជន​ជន​ជាតិ​ខ្មែរ​

ក្នុង​ការ​ចលនា​ "យុវ​ជន​ម្នាក់ មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​មួយ​" នៅ​កង​ពល​ធំ​ ៣៣០ មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ "ស្រោច​ទឹក​ជា​តំ​ណក់​ច្នៃ​ពី​ដប​ជ័រ​" របស់​ពល​ឯក​ ថាច់​មិត្ត​ យុទ្ធ​ជន​កង​អនុសេនា​ធំ​លេខ​ ៣  កង​វរសេនា​តូច SPG-៩ ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ ដ្បិត​ថា​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ថែទាំ​ផ្កា​រុក្ខ​ជាតិ​លម្អ​នៅ​ក្នុង​អង្គ​ភាព​។​

 ​ ពលឯក​ ថាច់​មិត្ត​ ជាមួយ​នឹង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ "ស្រោច​ទឹក​ជាតំ​ណក់​ច្នៃ​ពី​ដប​ជ័រ​"។​

កើត​និង​ធំ​ដឹង​ក្ដី​នៅ​ទីរួម​ខេត្ត​វិញ​ចូវ​ (សុក​ត្រាំង​) តាំង​ពី​នៅ​តូច ថាច់​មិត្ត​ បាន​បង្ហាញ​នូវ​ភាព​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​រុក្ខ​ជាតិ​លម្អ​។​ រយៈ​ពេល​សិក្សា​កម្រិត​អនុវិទ្យា​ល័យ​ ថាច់​មិត្ត​ ជាសិស្ស​ឆ្នើម​របស់​ថ្នាក់​ ចូល​រួម​រាល់​សកម្ម​ភាព​ចលនា​ មាន​ដូច​ ប្រ​ឡង​បង្កើត​វត្ថុ​ច្នៃ​ពី​សំ​រាម​ ឆ្លៀត​យក​ប្រ​ភេទ​កាក​សំ​ណល់​ប្លា​ស្ទិច​ដែល​ប្រើ​រួច​ ។​ល។​ ថាច់​មិត្ត​ នៅ​ថែម​ទាំង​ស្វ័យ​សិក្សា​នូវ​របៀប​កាត់​ពត់​រុក្ខ​ជាតិ​លម្អ​អំ​ពី​សំ​ណាក់​មីង​ពូ​ក្នុង​ភូមិ​ទៀត​ផង​។​ ស្ថាន​ភាព​គ្រួ​សារ​ក្រលំ​បាក​ ថាច់​មិត្ត​ បោះ​បង់​ការ​សិក្សា​នៅ​ពេល​កំ​ពុង​រៀន​ថ្នាក់​ទី ៩ ដើម្បី​ជួយ​ការ​ងារ​គ្រួ​សារ​។​

ដើម​ឆ្នាំ​ ២០១៩ ថាច់​មិត្ត​ ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​ក្នុង​កង​ពល​ធំ​ ៣៣០ ។​ ជាមួយ​នឹង​ស្នា​ដៃ​ប៉ិន​ប្រ​សប់​និង​ជក់​ចិត្ត​ដិតអា​រម្មណ៍ ច្នៃ​ប្រ​តិដ្ឋ​ ថាច់​មិត្ត​ ក៏​ស្ម័គ្រ​ចិត្ត​ចូល​ក្រុម​ថែទាំ​រុក្ខ​ជាតិ​លម្អ​របស់​អង្គ​ភាព​។​ "ចាប់​តាំង​ពី​នោះ​មក​ ប្រ​ព័ន្ធ​រុក្ខជាតិ​លម្អ​ សួន​ផ្កា​របស់​កង​អនុ​សេនា​ធំ​និង​កង​វរ​សេនា​តូច តែង​បាន​ថាច់​មិត្ត​ រួម​ជា​មួយ​និង​បង​ប្អូន​ក្នុង​ក្រុម​ថែទាំ​កាត់​តម្រឹម បង្កើត​សណ្ឋាន​ប្រ​កប​ដោយ​សោ​ភណ​ភាព​ខ្ពស់​ ដើម​ឈើ​លូត​លាស់​ល្អ​ ចេញ​ផ្កា​ទៀង​ទាត់​។​  ជា​គន្លឹះ​មួយ​សម្រាប់​ថែទាំ​រុក្ខ​ជាតិ​លម្អ​ សួន​ផ្កា​លូត​លាស់​ល្អ​របស់​ថាច់​មិត្ត​ គឺវិធី​សាស្រ្ត​ "ស្រោច​ទឹក​ជាតំ​ណក់​ច្នៃ​ពី​ដប​ជ័រ​"។​ ទម្រង់​កំ​ពុង​បាន​ពង្រីក​ទូលាយ​ក្នុង​ទូទាំង​កង​វរសេនា​តូច" វរសេនីយ៍​ត្រី​ ង៉ោភូ​យ៉ាង​ ស្នង​ការ​នយោ​បាយ​ អនុប្រ​ធាន​កង​វរ​សេនា​តូច SPG-៩ ឱ្យ​ដឹង​ដូច្នោះ​។​

ចែក​រ​ំលែកពី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​នេះ​ ថាច់​មិត្ត​ រៀប​រាប់​ ៖ "បន្ទាប់​ពី​ស្វែង​យល់​ ខ្ញុំ​ពិនិត្យ​ឃើញ​របៀប​ស្រោច​ទឹក​ដោយ​ធុង​ គឺបរិមាណ​ទឹក​ដែល​រុក្ខ​ជាតិ​ស្រូប​បាន​ពី​ ៣០-៤០% ក្រៅ​ពី​នោះ​គឺហួត​អស់​ ដ្បិត​ដី​នៅ​ទីនេះ​ល្បាយ​ខ្សាច់​ ម្ល៉ោះ​ហើយ​ជ្រាប​ទឹក​រហ័ស ដី​ឆាប់​ស្ងួត​បំ​ផុត​ គឺរដូវ​ប្រាំង។​ ផ្ដើម​ពី​នោះ​ ខ្ញុំ​រួម​ជាមួយ​និង​ក្រុម​ថែទាំ​រុក្ខ​ជាតិ​លម្អ​ រើស​យក​កាក​សំ​ណល់​ដប​ជ័រ​ ហើយ​យក​ដែក​គោល​ចោះ​រន្ធ​តូច​នៅ​លើ​គម្រប​ដប​ កាត់​បាត​ដប​សម្រាប់​ចាក់​បញ្ចូល​ទឹក​ ។​ កប់​សំ​យុង​មាត់​ដប​ចុះ​ជម្រៅប្រ​ហែល​ ១/៣ នៃ​ដប​ជុំ​វិញ​គល់​រុក្ខ​ជាតិ​លម្អ​ រួច​ចាក់​ទឹក​ចូល​ឱ្យ​ពេញ​ដប​ ដើម្បី​តំ​ណក់ទឹក​ជ្រាប​សន្សឹម​ៗ​ទៅ​ឫស​ឈើ​។​ រវាង​ពី​ ១ ដល់​ ២ សប្ដាហ៍​ខ្ញុំ​លាយ​ជី​ដាក់​បញ្ជូល​ដើម្បី​ផ្គត់​ផ្គង់​ជាតិ​បំ​ប៉ន​។​ ដោយ​ផ្អែក​តាម​កម្រិត​នៃ​រុក្ខ​ជាតិ​ដែល​ត្រូវ​ការ​បរិមាណ​ទឹក​ ដើម្បី​រៀប​ដាក់​ចម្ងាយ​រវាង​ដប​ជ័រ​ឱ្យ​សម​ស្រប​"។​

មុន​នោះ​ ថាច់​មិត្ត​ នៅ​ទាំង​បាន​មិត្ត​រួម​កង​  ដឹង​ស្គាល់​ជា​មួយ​នឹង​ទង្វើ​ជាក់​ស្ដែង​ ប៉ុន្តែ​ សាមញ្ញ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ មាន​ដូច​៖ ផលិត​ថ្នាំ​កំ​ចាត់​ដង្កូវ​អំ​ពី​ខ្ញី​ ម្ទេស​ និង​ខ្ទឹម​; ច្នៃ​ដប​ជ័រ​ ធុង​ជ័រ​ដែល​ប្រើ​រួច​ហើយ​ឱ្យ​ក្លាយ​ផើង​ផ្កា​សម្រាប់​តុប​តែង​លម្អ​; បំ​បៅ​ផ្សាំ​មែក​រុក្ខ​ជាតិ​លម្អ​។​ល។​ "គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ រវៀសរ​វៃ​របស់​ ថាច់​មិត្ត​ មិន​ត្រឹម​តែ​មាន​ទេព​កោ​សល្យ​ ភាព​ជក់ចិត្ត​ដិត​អា​រម្មណ៍​ប៉ុណ្ណោះទេ​ នៅ​ទាំង​សម្ដែង​នូវ​ការ​ផ្សារ​ភ្ជាប់​ ស្រ​ឡាញ់​អង្គ​ភាព​ ចាត់​ទុក​ថា​នេះ​ជាផ្ទះ​ទីពី​ររបស់​ខ្លួន​ទៀត​ផង​" វរសេនីយ៍​ត្រី​ ង៉ោ​ភូ​យ៉ាង​ ឱ្យ​ដឹង​ដូច្នោះ​៕​

         កៀង​យ៉ាង​ - ថាញ​ញឹង​- ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ ពលឯក​ ថាច់​មិត្ត​