នៅខេត្តវិញឡុង នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ទើបអញ្ជើញចូលរួមពិធីបើកការដ្ឋាន គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន មីធ្វឹង-កឹងធើ ។ នេះជាកំណាត់មួយនៃដងផ្លូវល្បឿនលឿនប៉ែកខាងជើង-ត្បូងនៃភាគខាងកើត តភ្ជាប់ពីក្រុងហូជីមិញ-កឹងធើ ប្រវែង ១២០ គីឡូមែ៉ត្រ ក៏ដូចជាផ្លូវផ្សេងៗ ជាច្រើនទៀតនៅខេត្តនានាតំបន់ភាគខាងលិច។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ចុចប៊ូតុងបើកការដ្ឋាន។ រូបថត៖ VGP/ក្វាងហ៊ីវ
បន្ទាប់ពីផ្លូវល្បឿនលឿននេះសាងសង់រួចរាល់ តភ្ជាប់នឹងផ្លូវក្រុងហូជីមិញ-ទ្រុងឡឿង ទ្រុងឡឿង-មីធ្វឹង និងស្ពានមីធ្វឹង ២ បង្កើតបានជាផ្លូវល្បឿនលឿនដ៏សុក្រឹតមួយពីក្រុងហូជីមិញ - កឹងធើ ។ រយៈពេលធ្វើដំណើរពីក្រុងហូជីមិញដល់កឹងធើ ប្រើពេលមិនពេញ ២ ម៉ោង បើប្រៀបនឹងពេលបច្ចុប្បន្ន គឺប្រើពេលពី ៣ ទៅ ៤ ម៉ោង ក្នុងលក្ខណៈមិនស្ទះចរាចរណ៍ កាត់បន្ថយសម្ពាធចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ១ ។
គម្រោងត្រូវបានសាងសង់ដោយទ្រង់ទ្រាយផ្លូវធំ សម្រេចស្តង់ដាផ្លូវល្បឿនលឿន ដោយសម្រេចល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង ដើម្បីសមស្របជាមួយនឹងដំណាក់កាលកសាងឱ្យសុក្រឹតផ្លូវល្បឿនលឿនមាន ៦ គន្លងផ្លូវ។ សរុបកម្រិតវិនិយោគ គម្រោងចំនួន ៤.៨២៦ ពាន់លានដុង អនុវត្តក្នុងរយៈកាល ២ ឆ្នាំ។ ប្រវែងផ្លូវនៃគម្រោង ២៣ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តវិញឡុង និងដុងថាប។
ថ្លែងយោបល់នៅក្នុងពិធីបើកការដ្ឋាន នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក គូសបញ្ជាក់ពីអត្ថន័យយុទ្ធសាស្រ្តរបស់គម្រោងចំពោះតំបន់វាលរាបទន្លេគឺវឡុង តាមរយៈនោះ ផ្លូវល្បឿនលឿនក្រុងហូជីមិញ-ទ្រុងឡឿង -មីធ្វឹង-កឹងធើ នឹងធ្វើឱ្យសុក្រឹតតាមសន្ទុះការងារ គឺដល់ឆ្នាំ ២០២២ ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ “ទន្ទឹងរង់ចាំ” របស់ខេត្ត ក្រុងទាំង ១៣ នៅតំបន់វាលរាបទន្លេគឺវឡុង មានប្រជាជនជាង ២០ លាននាក់ នាយករដ្ឋមន្រ្តី សំណូមពរក្រសួងគមនាគមន៍និងដឹកជញ្ជូន ជាម្ចាស់វិនិយោគ អង្គភាពពិគ្រោះយោបល់ ឃ្លាំមើល អនុវត្តដំណើរការត្រូវតែធានាល្បឿន គុណភាពសំណង់មិនទុកឱ្យកើតមានស្ថានភាពធ្វើមុខខូចក្រោយ មិនត្រូវដេញតាមបរិមាណភាពដោយមិនគិតពីគុណភាព។
នាយករដ្ឋមន្រ្តី រំពឹងលើប្រជាជន ដើម្បីផលប្រយោជន៍ក្នុងតំបន់ គាំទ្រគោលការណ៍ ប្រគល់ផ្ទៃដីដើម្បីឆាប់បានដំណើរការ។ នាយករដ្ឋមន្រ្តី គូសបញ្ជាក់ តម្រូវការផ្លូវល្បឿនលឿនមីធ្វឹង - កឹងធើសម្រេចរួចរាល់នៅឆ្នាំ ២០២២ ដូចម្ចាស់វិនិយោគនិងអង្គភាពអនុវត្តដំណើរការ បានចុះកិច្ចសន្យានៅក្នុងពិធីបើកការដ្ឋាន៕
ប្រភព: Chinhphu.vn-ប្រែសម្រួល: មុនី