ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/01/2021 - 08:57

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​ បាន​រៀប​ចំ​បូក​សរុប​ការ​ងារ​ពុទ្ធ​សាសនា​ឆ្នាំ​ ២០២០ និង​ផ្សព្វ​ផ្សាយ​ ទិស​ដៅ​ភារ​កិច្ច​ ២០២១។​

 សមូហ​ភាព​និង​បុគ្គ​ល ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​រណសិរ្ស​
មាតុភូមិវៀតណាមខេត្ត។

ឆ្នាំ​កន្លង​ ទន្ទឹម​នឹង​ការ​ចលនា​ព្រះ​សង្ឃ​ អនុវត្ត​ល្អ​ការ​ងារ​ពុទ្ធ​សាសនា​ អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ ក៏​បាន​អំ​ពាវ​នាវ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ទាំង​អស់​រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​ជាង​ ២៥ ពាន់​លាន​ដុង​។​ ផ្តើម​ពី​ប្រ​ភព​មូល​និធិ​នេះ​ សមាគម​បាន​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច ​និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ អនុវត្ត​ល្អ​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​ ដូច​៖ សង់​ផ្ទះ​មហា​សាម​គ្គី​ ឧបត្ថម្ភ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១៩ ឧបត្ថម្ភ​ប្រ​ជា​ជន​ភូមិ​ភាគ​កណ្តាល​រង​គ្រោះ​ដោយ​ទឹក​ជំ​នន់​ជា​ដើម​។​ ឆ្នាំ​ ២០២១ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​ បន្ត​ការ​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​ឃោសនា​ ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ និង​ពុទ្ធ​បរិស័ទ​។​

ក្នុង​ឱកាស​នេះ​ដែរ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ បាន​ប្រ​ទាន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ ចំ​នួន​ ៤ និង​បុគ្គល ១២ អង្គ​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ឆ្នាំ​ ២០២០៕​

  សឺនម៉ាល័យ​-លីសៀ ​

ចែករំលែកអត្ថបទ