ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងអនុវត្តល្អតួនាទី ភារកិច្ចការពារអធិបតេយ្យតំបន់សមុទ្រ និងរក្សាស្ថិរភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនសមុទ្រ។ ព្រមជាមួយនោះ ម្ចាស់ការសហការជាមួយនឹងមន្ទីរ គណៈ ផ្នែកក្នុងខេត្តនិងភូមិភាគ អនុវត្តនូវការងារសុខុមាលភាពសង្គមជាច្រើន កសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដើម្បីជួយប្រជាជនលំនឹងជីវភាព។ ផ្ដើមពីនោះ ប្រជាជនមានទំនុកចិត្ត គោរពរាប់អាន ម្ល៉ោះហើយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានទៅសួរសុខទុក្ខនិងប្រសិទ្ធពរនៅតាមវត្តខ្មែរ លើភូមិសាស្រ្តដែលអង្គភាពឈរជើង។
រៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានជូនអំណោយ អាហារូបករណ៍រាប់រយចំណែកដល់សិស្សានុសិស្សក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ចលនាសប្បុរសជនកសាងផ្ទះជូនមាមីងខ្មែរក្រីក្រនៅឃុំវិញហាយ។
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ ទីរួមខេត្តវិញចូវ តែងជួយប្រជាជនប្រមូលផលកសិផល ម្ល៉ោះហើយប្រជាជនមានទំនុកចិត្តគោរពរាប់អាន។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ចលនាសប្បុរសជន ចុះទៅជូនអំណោយ ពិនិត្យជំងឺ ផ្ដល់ថ្នាំឥតគិតថ្លៃ ដល់គ្រួសារក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។
ផ្ដើមពីប្រភពទុននៃកម្មវិធី គម្រោងនានា ប៉ុស្ដិ៍ការពារព្រំដែនចំណុះកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានអនុវត្តគម្រោងចំនួន ៩ សរុបទឹកប្រាក់ជាង ៣ ពាន់លានដុង ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ គម្រោងចិញ្ចឹមគោត្រូវបានចាត់ទុកជាគម្រោងមានប្រសិទ្ធភាព ពីព្រោះបានជួយប្រជាជនជាង ១០០ គ្រួសារចាកផុតពីភាពក្រីក្រ។
លីធាន-ថាច់ធី