ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/12/2020 - 15:41

ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​កោះ​ សមុទ្រ​ដល់​កម្មា​ភិបាល​ប្រ​ជា​ជន​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​សហការ​ជាមួយ​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​ផ្ដល់​ព័ត៌​មាន​ ឃោ​សនា​ និង​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​ នៅ​តំ​បន់​ការ​ពារ​ព្រំ​ដែន​សមុទ្រ​ខេត្ត​សុក​ត្រាំង​ ដំ​ណាក់​កាល​ ២០១១​-២០២០ ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​កម្មា​ភិបាល​ប្រ​ជា​ជន​ ៦០០ នាក់ នៅ​តំ​បន់​ការ​ពារ​ព្រំ​ដែន​សមុទ្រ​ ចំ​ណុះ​ស្រុក​កូវ​ឡាវ​យុង ត្រឹង​ដេ និង​ទីរួម​ខេត្ត​វិញ​ចូវ​។​

ទិដ្ឋ​ភាព​នៃ​អង្គ​ប្រ​ជុំ​។​

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណា​ង​ស្តាប់​របាយ​ការណ៍​ឧទ្ទេស​នាម​នូវ​ខ្លឹម​សារ​ ដូច​៖ ស្ថាន​ភាព​សមុទ្រ​ខាង​កើត​ក្នុង​ឆ្នាំ​ ២០២០ និង​ទស្សនៈ​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​បញ្ហា​សមុទ្រ​ខាង​កើត​នា​ពេល​បច្ចុប្បន្ន​; អំ​ពី​ការ​ទាញ​យក​ផល​និង​ការ​ពារ​ធន​ធាន​ប្រេង​ ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពារ​បរិស្ថាន​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ពង្រីក​ប្រវេណី​មហា​សាម​គ្គី​ជន​ជាតិ​ ប្តេជ្ញា​ចិត្ត​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិ​បតេយ្យ​ដែន​សមុទ្រ​ដ៏​ពិសិដ្ឋ​នៃ​មាតុ​ភូមិ​៕

​                         យ្វីអា​ញ់-លីសៀ

 

ចែករំលែកអត្ថបទ