សមាគមអតីតយុទ្ធជនឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ បង្កើតបានទម្រង់ជាច្រើននាំមកប្រសិទ្ធភាព ជួយដល់សមាជិកសមាគមអភិវឌ្ឍសេដ្ឋកិច្ច។ លេចធ្លោគឺទម្រង់ “សមាជិកសមាគមអតីតយុទ្ធជនហ៊ុនដើមទុនទិញគោមេ ឱ្យសមាជិកចិញ្ចឹមប្រវាស់ឥតគិតចុងការ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព” របស់សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ។
![សមាគមអតីតយុទ្ធជនឃុំភូកឹង](https://baocantho.com.vn/image/fckeditor/upload/2020/20201207/images/khmer/42.jpg)
ប្រធានសមាគមអតីតយុទ្ធជនឃុំភូកឹង មកទស្សនាទម្រង់ចិញ្ចឹម
គោរបស់ពូថាច់ថឹង (ខាងស្ដាំ)។
លោកវ៉ថាញ៉ា ប្រធានសមាគមអតីតយុទ្ធជនឃុំភូកឹង ឱ្យដឹង៖ ការចលនាអតីតយុទ្ធជនឈានឡើងចាកផុតពីភាពក្រីក្រ និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គឺជាការបំផុសស្មារតីសាមគ្គី ផ្សារភ្ជាប់មនោសញ្ចេតនាមិត្តរួមកង។ ផ្ដើមពីនោះ សមាជិកទាំងឡាយរួបរួមគ្នាកសាងទម្រង់ល្អៗជាច្រើន មានដូចទម្រង់ “សមាជិកសមាគមអតីតយុទ្ធជនហ៊ុនដើមទុនទិញគោមេ ឱ្យសមាជិកចិញ្ចឹមប្រវាស់ឥតគិតចុងការ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព” នៅភូមិកញ្ចោងផ្សារ។ ទម្រង់នេះបានបង្កើតនៅឆ្នាំ ២០១៦ មានសមាជិក ២៥ នាក់ចូលរួម។ សមាជិកម្នាក់ៗរួមទុន ៥០០.០០០ ដុង/ត្រីមាស ប្រគល់ជូនប្រធាន-អនុប្រធានសាខាសមាគមគ្រប់គ្រង ខណៈពេលបូករួមប្រាក់គ្រប់ចំនួនទិញបានគោ ទើបពិនិត្យជូនសមាជិកចិញ្ចឹមប្រវាស់។ ព្រមជាមួយនោះ ប្រធានសាខាសមាគមនិងអនុប្រធានសាខាសមាគម ពិនិត្យតាមដានការ ចិញ្ចឹមគោនៅពេលប្រគល់ឱ្យសមាជិក។ ហេតុនោះ បច្ចុប្បន្ន សាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ មានសមាជិក ២៨ នាក់ នៅសល់តែ ២ នាក់ប៉ុណ្ណោះ ជាគ្រួសារប្រកៀកបន្ទាត់ក្រ។
ពូថាច់ថឹង ជាសមាជិកបានសាខាសមាគមអតីតយុទ្ធជនឧបត្ថម្ភគោពូជដំបូងបង្អស់នៅឆ្នាំ ២០១៦ ។ ជាមួយនឹងប្រភពទុនបុលមួយចំនួន ពីធនាគារគោលនយោបាយសង្គម គាត់ទិញគោពូជបាន ៣ ក្បាលបន្ថែម។ មកទល់សព្វថ្ងៃ គ្រួសារពូមានគោមេ ៦ ក្បាល គ្រួសារក៏បានចាកផុតពីភាពក្រីក្រនៅឆ្នាំ ២០១៩។ ពូថាច់ថឹង ចែករំលែក៖ អាស្រ័យចូលរួមទម្រង់ ខ្ញុំក៏បានសាខាសមាគមឱ្យគោចិញ្ចឹមប្រវាស់ដំបូងបង្អស់។ មកទល់សព្វថ្ងៃ គោមេទើបកើតបានកូនមួយក្បាល។ ដើម្បីពង្រីកទម្រង់ ខ្ញុំមិនលក់កូនគោ គឺទុកចិញ្ចឹមសម្រាប់បន្តពូជ” ។
តាមប្រសាសន៍លោកវ៉ថាញ់ញ៉ាទម្រង់ “សមាជិកសមាគមអតីតយុទ្ធជនរួមទុនទិញគោមេឱ្យសមាជិកចិញ្ចឹមប្រវាស់ឥតគិតចុងការ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព” រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់អតីតយុទ្ធជន។ រយៈពេលខាងមុខ សមាគមអតីតយុទ្ធជនឃុំ បន្តពង្រីកទម្រង់នេះជូនដល់ ៧ សាខាសមាគមអតីតយុទ្ធជនឯទៀត៕
សឺនម៉ាល័យ - ថាច់ធី