ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/12/2020 - 08:26

ហា​និភ័យ​ឆ្លង​ជំ​ងឺ​ COVID-១​៩​ ចូល​មក​វៀត​ណាម​ខ្ពស់​និង​កំ​ពុង​កើត​មាន​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​វីដេអូ​ ស្តីពី​បង្កើន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ក្នុង​ស្ថាន​ភាព​ថ្មី​ ដែល​ក្រសួង​សុខា​ភិបាល​ទើប​ចាត់​តាំង​ឡើង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ ង្វៀង​ថាញ់​ឡុង​ បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ពី​ព្រោះ​ករណី​វិជ្ជមាន​នៃ​ជំ​ងឺ​ COVID-១​៩ មាន​ល្បឿន​កំ​ណើន​ឆាប់​រហ័ស​នៅ​គ្រប់​ប្រ​ទេស​ និង​តំ​បន់​ដែន​ដី​ បំ​ផុត​គឺនៅ​អា​មេរិក​ អឺរ៉ុប​ អា​ស៊ី​។​ ប្រ​ទេស​ជាច្រើន​នៅ​អឺរ៉ុប​ បាន​ប្រ​កាស​បិទ​ទ្វារ​ជាថ្មី​។​

 រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ ង្វៀង​ថាញ់​ឡុង​ ថ្លែង​យោ​បល់​ក្នុង​អង្គ​ប្រ​ជុំ​។​

“ការ​វិវត្ត​នៃ​ជំ​ងឺ​មិន​ទាន់​មាន​អ្វី​ប្លែក​ចំ​នួន​តួលេខ​ឆ្លង​រាល​ដាល​មិន​កើន​ទៀត​ ប៉ុន្តែ​ ល្បឿន​នៃ​ការ​ឆ្លង​ខ្ពស់​ប្រ​ទេស​ជា​ច្រើន​ មាន​ករណី​ឆ្លង​វីរុស​ដែល​បង្ក​ដោយ​ជំងឺ​ COVID-១៩ កាន់​តែច្រើន​ឡើង​។​ ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​កាន់​តែលំ​បាក​ខ្លាំង​។​ ប្រ​សិន​បើ​វៀត​ណាម​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច្នេះ​ គឺពិត​ជាពិបាក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ព្យា​បាល​។​ ហា​និភ័យ​នៃ​ការ​ឆ្លង​ជំ​ងឺ​ COVID-១៩ ពី​ប្រ​ទេស​ដទៃ​ចូល​មក​វៀត​ណាម​ខ្ពស់​និង​កំ​ពុង​កើត​មាន​” - រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ បាន​គូស​បញ្ជាក់​ដូច្នេះ​។​

ទាក់​ទង​ដល់​ការ​ធ្វើ​ចត្តា​ឡីស័ក​ចំ​ពោះ​អ្នក​ឆ្លង​ដែន​ លោក​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​៖ ជាក់​ស្តែង​ភូមិ​ភាគ​មួយ​ចំ​នួន​មាន​ការ​ធ្វេស​ប្រ​ហែស​ក្នុង​បញ្ហា​ត្រួត​ពិនិត្យ​ ពិសេស​គឺការ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​សណ្ឋា​គារ​ មូល​ដ្ឋាន​ស្នាក់​នៅ​ស៊ី​វិល។​ តួនា​ទី​របស់​ភូមិ​ភាគ​គឺសំ​ខាន់​ណាស់​ក្នុង​ការ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​សណ្ឋា​គារ​។​ “យើង​ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ ជើង​ហោះ​ហើរ​ទៅ​កាន់​ប្រ​ទេស​ណា​ក៏​សុទ្ធ​សឹង​តែមាន​ករណី​វិជ្ជមាន​ជំ​ងឺ​ COVID-១៩ យើង​មិន​អាច​ធានា​បាន​ថា​ ការ​ពិនិត្យ​ឆែក​ឆេរ​មិន​ទុក​ឱ្យ​ឆ្លង​ជំ​ងឺ​ពី​ក្រុម​នេះ​បាន​ល្អ​ ១០០% នោះ​ទេ​” - រដ្ឋ​មន្ត្រី​ ង្វៀង​ថាញ់ឡុង​ បាន​មាន​ប្រ​សាសន៍​ដូច្នេះ​។​

ទាក់​ទង​ដល់​ការ​ធ្វើ​តេស្ត​ជំ​ងឺ​ COVID-១៩ ទោះ​ជាផ្សព្វ​ផ្សាយ​អនុវត្ត​តាម​ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ នា​យក​រដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ ក្រសួង​សុខា​ភិបាលជា​បន្ត​បន្ទាប់​ ស្នើ​ដល់​អង្គ​ភាព​នា​នា​បង្កើន​ការ​ត្រួត​ពិនិត្យ​ បង្កើន​ការ​ធ្វើ​តេស្ត​រក​ជំ​ងឺ​ ប៉ុន្តែ​ចំ​នួន​គំ​រូ​ធ្វើ​តេស្ត​បាន​ប្រ​មាណ​តែ ៤.០០០ គំរូ​/ថ្ងៃ​ប៉ុណ្ណោះ​ គឺទាប​ណាស់​។​ ទោះ​បីចំ​នួន​តួលេខ​នេះ​កើន​ឡើង​ទ្វេ​ដង ​បើ​ប្រៀប​នឹង​កាល​ពី​ដំ​ណាក់​កាល​ខែ​កក្កដា​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ រដ្ឋ​មន្ត្រី​ ង្វៀង​ថាញ់​ឡុង​ បាន​វាយ​តម្លៃ​ បើ​ប្រៀប​នឹង​ករណី​មាន​អា​ការៈ​ផ្តា​សាយ រលាក​សួត​ធ្ងន់​ធ្ងរ​ គឺចំ​នួន​តួលេខ​ធ្វើ​តេស្ត​ នេះ​គឺ “ទាប​ណា​ស់​ ខណៈ​ពេល​មាន​យន្ត​ការ​ មាន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ទូទាត់​ចំ​ណាយ”។​

តាម​ប្រ​សាសន៍​របស់​រដ្ឋ​មន្ត្រី​ ង្វៀង​ថាញ់ឡុង​ បច្ចុប្បន្ន​  មូល​ដ្ឋាន​សុខា​ភិបាល​ ហាក់​ដូច​ជា​ដំ​ណើរ​ការ​សកម្ម​ភាព​ធម្ម​តា​ឡើង​វិញ​ស្ទើរ​តែទាំង​អស់​ កម្លាំង​សកម្ម​ភាព​សម្រេច​ពី​ ៨០-៩០% បើ​ប្រៀប​នឹង​កាល​ពី​មុន​នេះ​។​ ព្រោះ​ហេតុ​នោះ​ ហា​និភ័យ​ឆ្លង​ជំ​ងឺ​ក្នុង​មូល​ដ្ឋាន​សុខា​ភិបាល​គឺខ្ពស់​ណា​ស់​។​ ក្រៅ​ពី​លេច​ឡើង​កត្តា​ថ្មី​ គឺមេរោគ​រស់​នៅ​បាន​យូរ​នៅ​លើ​អា​ហារ​បង្កក ក្រសួង​សុខា​ភិបាល​ បាន​សំ​ណូម​ពរ​ត្រួត​ពិនិត្យ​ជំ​ងឺ​ COVID-១៩ ជា​ផ្លូវ​ការ​លើ​ប្រ​ភេទ​អា​ហា​របង្ក​ក បំ​ផុត​គឺនាំ​ចូល​ពី​ប្រ​ទេស​កំ​ពុង​ផ្ទុះ​ជំ​ងឺ​៕​

 យោ​ង៖កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ​-វិមាន

 ​

ចែករំលែកអត្ថបទ