ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/12/2020 - 08:26

កិច្ច​សន្ទនា​តាម​ប្រ​ព័ន្ធ​វីដេអូ​ រវាង​នា​យក​រដ្ឋ​មន្រ្តី​ ង្វៀង​ស្វឹង​ភុក និង​នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា​ ហ៊ុន​សែន​

នា​យក​រដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក និង​នា​យក​រដ្ឋ​មន្រ្តី​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​សែន​ ទើប​មាន​កិច្ច​សន្ទនា​តាម​ប្រ​ព័ន្ធ​វីដេអូ​ ពិភាក្សា​នូវ​វិធាន​ការ​ជំ​រុញ​ទំ​នាក់​ទំ​នង​កិច្ច​សហប្រតិ​បត្តិ​ការ​វៀត​ណាម-កម្ពុជា​ សហប្រតិ​បត្តិ​ការ​អា​ស៊ាន​ បញ្ហា​អន្តរ​ជាតិ​ និង​តំ​បន់​មួយ​ចំ​នួន​ដែល​ភាគី​ទាំង​ពីរ​កំពុង​មាន​ការ​ចាប់​អា​រម្មណ៍។​

នា​យក​រដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក សន្ទនា​តាម​ប្រ​ព័ន្ធ​វីដេអូ​ ជាមួយ​នឹង​នា​យក​រដ្ឋមន្រ្តី​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​សែន​។​

នៅ​ក្នុង​កិច្ច​សន្ទនា​ នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ អប​អរ​សាទរ​សមិទ្ធ​ផល​កិច្ច​ការ​ក្នុង​ប្រ​ទេស​និង​កិច្ច​ការ​បរ​ទេស​ ដែល​វៀត​ណា​មសម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​។​ នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ អះ​អាង​ថា​ នឹង​សហកា​រជា​មួយ​វៀត​ណាម​ក្នុង​នាម​ជា​សមា​ជិក​អា​ស៊ាន​ និង​បន្ត​គាំ​ទ្រ​វៀត​ណាម​ទទួល​នា​ទីជាសមា​ជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រ​ជា​ជាតិ​ អា​ណត្តិ​កាល​ ២០២០-២០២១ ព្រម​ទាំង​សម្តែង​នូវ​ការ​ជឿជាក់​វៀត​ណា​ម នឹង​បន្ត​គ្រប់​គ្រង​បាន​ល្អ​ជំ​ងឺ​ COVID-19 ស្តារ​ឡើង​វិញ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​យ៉ាង​ឆាប់​រហ័ស​ ឈាន​ដល់​ការ​រៀប​ចំ​ប្រ​កប​ដោយ​ជោគ​ជ័យ​ មហា​សន្និ​បាត​តំ​ណា​ង​ទូទាំង​ប្រ​ទេស​លើក​ទី XIII របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម។​   

នា​យក​រដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក ថ្លែង​អំ​ណរ​គុណ​ដល់​នា​យក​រ​ដ្ឋមន្រ្តី​ ហ៊ុន​សែន​ បាន​ផ្ញើ​សារ​ចែក​រំលែក ពី​គ្រោះ​មហន្ត​រាយ​ដែល​បង្ក​ឡើង​ដោយ​ទឹក​ជំ​នន់​នៅ​តំ​បន់​ភូមិ​ភាគ​កណ្តាល​វៀត​ណាម​កន្លង​ហើយ​ ទន្ទឹមនឹង​នោះ​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ជោគ​ជ័យ​របស់​កម្ពុជា​ ក្នុង​ការ​ទប់ស្កាត់​ជំ​ងឺ​ COVID-១​៩​ និង​រក្សា​ស្ថិរ​ភាព​សង្គម​ បន្ត​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ព្រម​ទាំង​ថ្លែង​អំ​ណរ​គុណ​ប្រ​ទេស​កម្ពុជា​ បាន​សហកា​រយ៉ាង​ជិត​ស្និទ្ធ​និង​គាំ​ទ្រ​វៀត​ណាម អនុវត្ត​សម្រេច​ជោគ​ជ័យ​លើ​គ្រប់​វិស័យ​ក្នុង​នាមជាប្រ​ធាន​អា​ស៊ាន​ ឆ្នាំ​ ២០២០។​

នា​យក​រ​ដ្ឋមន្រ្តី​នៃ​ប្រ​ទេ​ស​ទាំង​ពីរ បាន​សម្តែង​សេចក្ដី​សោម​នស្ស​នូវ​ការ​រីក​ចម្រើន​ជាវិជ្ជ​មាន​នៃ​ទំ​នាក់ទំ​នង​ ភាព​ជាអ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជាប្រ​វេណី​ សហប្រ​តិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ រវាង​វៀត​ណាម និង​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​។​ នា​យក​រដ្ឋមន្រ្តី​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​ឯក​ភាព​នឹង​បន្ត​បង្កើន​ទំ​នា​ក់​ទំ​នង​ ជឿជាក់​ ផ្សារ​ភ្ជាប់​ ជំ​រុញ​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​អភិវឌ្ឍន៍​ខ្លាំង​ក្លា​ ស៊ី​ជម្រៅ​ ប្រ​កប​ដោយចីរ​ភាព​លើ​គ្រប់​វិស័យ​ សហប្រ​តិបត្តិ​ការ​ជិត​ស្និទ្ធ​ក្នុង​ក្រប​ខណ្ឌ​អា​ស៊ាន​ ឯក​ភាព​ចង្អុល​ការ​ដល់​ក្រសួង​ ស្ថាប័ន​ ភូមិ​ភាគ​ទាំង​សង​ខាង​សហកា​រស្អិត​ល្មួត​ បង្កើន​វិធាន​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ បង្ការ​ទប់ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ ព្រម​ទាំង​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​កើត​មាន​ឡើង​ លើ​ស្មារតី​មិត្ត​ភាព​ និង​សហប្រតិ​បត្តិ​ការ​ បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ការ​ពារ​ប្រ​ទេ​ស​-សន្តិ​សុខ​ ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​តំ​បន់​ព្រំ​ដែន​។​

 ភាគី​ទាំង​ពី​រ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្ថាប័ន​ នីតិ​ប្បញ្ញត្តិ​នៃ​ប្រ​ទេស​ទាំង​ពីរ បាន​ផ្តល់​សច្ចា​ប័នលើ​ឯក​សារ​ច្បាប់​ទាំង​ពីរ​ស្ដី​ពី​ព្រំ​ដែន​ រួម​មាន​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ លើ​សន្ធិ​សញ្ញា​កំ​ណត់​ព្រំ​ដែន​ជាតិ​ឆ្នាំ​ ១៩៨៥ និង​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ឆ្នាំ​ ២០០៥ និង​ពិធី​សារ​ស្ដី​ពី​ខណ្ឌ​សីមា​ បោះ​បង្គោ​លព្រំ​ដែន​គោក រវាង​ប្រ​ទេស​ទាំង​ពី​រ និង​ដំ​ណើរការ​រៀប​ចំ​ពិធី​ប្រ​គល់ផែន​ទីឋាន​លេខា​ព្រំ​ដែន​គោក​វៀត​ណាម - កម្ពុជា​ ព្រម​ទាំង​ឯក​ភាព​ប្រ​គល់​ឱ្យ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នៃ​ភាគី​ទាំង​ពីរ បន្ត​សហកា​ររៀប​ចំ​ព្រឹត្តិ​ការណ៍​មួយ​ចំ​នួន​ ដែល​ទាក់​ទង​និង​កិច្ច​សហប្រតិ​បត្តិ​ការ​ព្រំ​ដែននៅ​ពេល​ខាង​មុខ​។​

កិច្ច​សន្ទនា​រវាង​នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក និង​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​សែន​ បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិយា​កាសស្និទ្ធ​ស្នាល បង្ហាញ​ពី​ស្មារតី​សាម​គ្គី​មិត្ត​ភាព​ និង​ជិត​ស្និទ្ធ​រវាង​ប្រ​ទេ​ស​ទាំង​ពីរ៕

​ យោង៖ កាសែត​រដ្ឋា​ភិបាល​-មុនី​

ចែករំលែកអត្ថបទ